ព័ត៌មាន
ក្រោយមានបទបញ្ជារបស់សម្តេចធិបតី នាយករដ្ឋមន្រ្តី កងពលតូចដឹកជញ្ជូនលេខ៩៩ បានត្រៀមកម្លាំង និងសម្ភារៈរួចជាស្រេច២៤ម៉ោងលើ២៤ម៉ោង ដើម្បីចុះអន្តរាគមន៍ពលរដ្ឋរងគ្រោះដោយទឹកជំនន់
ភ្លាមៗបន្ទាប់ពីមានបទបញ្ជារបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី អគ្គភស្តុភារ ហិរញ្ញវត្ថុក្រសួងការពារជាតិ កងពលតូចដឹកជញ្ជូនលេខ៩៩ បានត្រៀមកម្លាំងរាប់រយនាក់ និងសម្ភារៈសង្រ្គោះបន្ទាន់រួចជាស្រេចដើម្បីចុះជួយអន្តរាគមន៍ពលររដ្ឋគ្រោះដោយសារទឹកជំនន់។
ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ នៅយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះបានចុះត្រួតពិនិត្យ រថយន្ត និងឧបករណ៍សង្រ្គោះសម្រាប់ចុះអន្តរាគមន៍ជួយបងប្អូន ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ខណៈប៉ុន្មានថ្ងៃមកនេះមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា ដោយបាន បណ្តាលឲ្យតំបន់ខ្លះមានការលិចលង់នោះ។
លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា កងពលតូចបានត្រៀមកម្លាំងជាង២៥០នាក់ រថយន្តធុនធ្ងន់ជាង១០គ្រឿង អូប័រជាងជិត២០គ្រឿង ម៉ាស៊ីនបូមទឹក ឡានពេទ្យ និងសម្ភារៈសង្រ្គោះជាច្រើនទៀត។ ជាមួយនឹងការចុះត្រួតពិនិត្យសម្ភារៈសង្រ្គោះនោះដែរ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ក៏បានក្រើនរំលឹកដល់យោធិននៃកងពលតូចដឹកជញ្ជូនលេខ៩៩ ត្រូវប្រុងប្រយ័ត្ន និងតាមដានសភាពការណ៍ ឬអាកាសធាតុជាប្រចាំ ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលាចំពោះគ្រប់ស្ថានការណ៍ ជាពិសេសត្រូវត្រៀមលក្ខណៈជាប្រចាំពោលគឺ២៤ម៉ោងលើ២៤ម៉ោងសម្រាប់ការងារសង្គ្រោះ និងជួយប្រជាពលរដ្ឋនៅពេលមានគ្រោះមហន្តរាយ ដោយត្រូវត្រៀមទាំងកម្លាំង មធ្យោបាយ យានយន្ត សម្ភារៈ និងសមត្ថភាពអនុវត្តភារកិច្ច ឱ្យមានភាពរួសរាន់ និងអាចចល័តបានទាន់ពេលនៅពេលទទួលបទបញ្ជាពីថ្នាក់លើនោះ។
លោកឧត្តមសេនីយ៍ ទោ ហ៊ុល សំអុន ក៏បានប្រាប់ទៅយោធិនក្រោមឱវាទរបស់លោកផងដែរថា ការត្រៀមសង្គ្រោះគ្រោះមហន្តរាយមិនមែនជាការងារដែលរង់ចាំដល់ពេលមានហេតុការណ៍កើតឡើងនោះទេ ប៉ុន្តែត្រូវ ត្រៀមជាមុនរៀបចំជាមុន និងពង្រឹងសមត្ថភាពជាប្រចាំដើម្បីធានាថា នៅពេលប្រជាពលរដ្ឋត្រូវការជំនួយកម្លាំងកងពលតូចលេខ៩៩អាចចេញអន្តរាគមន៍បានឆាប់រហ័សនិងមានប្រសិទ្ធភាពបំផុត៕ អត្ថបទ៖ បាន ចក់










-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន5 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន7 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា4 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប