Connect with us

ព័ត៌មាន

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ចុះពិនិត្យស្ថានភាព និង​ផ្តល់​ជំនួយ​ដល់​ពលរដ្ឋ​រងគ្រោះទឹកជំនន់ នៅក្រុងប៉ោយប៉ែត

ភ្នំពេញ៖ នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធាន​ក្រុមកា​រ​ងារ​រាជ​រដ្ឋាភិបាល​ចុះ​មូល​ដ្ឋាន​ខេត្ត​បន្ទាយ​មាន​ជ័យ បានអញ្ជើញចុះជួបសួរសុខទុក្ខ ពិនិត្យស្ថានភាពផ្ទាល់ និងនាំយក​ជំនួយ​ស្បៀង​ប​ឋ​ម ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារទឹកជំនន់ នៅតា​ម​ទីទួល​សុវត្ថិភាព​ទាំង​៤ ក្នុងក្រុងប៉ោយប៉ែត។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ក្រុម​ការ​ងារ​ចុះ​មូល​ដ្ឋាន​ក្រុង​ប៉ោយប៉ែត និងអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំ​ប្រឹង​ប្រែង​អន្តរា​គមន៍​ជួយ​សង្គ្រោះ ​និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។

ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា សុខទុក្ខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ គឺជា​អាទិភាព​ចម្បង​បំផុត​របស់ក្រុមការងាររាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត។ ទន្ទឹមនឹងនេះ ឯកឧត្តម បាន​ផ្តាំ​ផ្ញើ​ឱ្យ​បង​ប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ ហើយ​យើង​នឹង​រួម​សាមគ្គី​គ្នាជ​ម្នះដំណាក់កាលដ៏លំបាកនេះឱ្យបាន៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia