ព័ត៌មាន
ប្រមុខការទូតកម្ពុជា ប្រាប់មហាសន្និបាត UN ថា ការស្តារទំនុកចិត្តឡើងវិញរវាងកម្ពុជា-ថៃ ត្រូវផ្អែកលើការប្តេជ្ញាចិត្តជាក់ស្តែង និងការអនុវត្តប្រកបដោយប្រសិទ្ធភាពពេញលេញនូវរាល់ការព្រមព្រៀងជាមួយគ្នា
នៅក្នុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមមូលបទ «ស្តារទំនុកចិត្តឡើងវិញ គ្រប់គ្រងបរិវត្តកម្ម៖ អង្គការសហប្រជាជាតិដែលសម្រេចលទ្ធផលសម្រាប់ទាំងអស់គ្នា» នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់ៗថា «ការស្តារទំនុកចិត្តឡើងវិញចាំបាច់ត្រូវផ្អែកលើការប្តេជ្ញាចិត្តជាក់ស្តែង និងការអនុវត្តប្រកបដោយប្រសិទ្ធភាពពេញលេញនូវរាល់ការព្រមព្រៀងគ្នា»។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ភាពតានតឹង និងជម្លោះនាពេលថ្មីៗនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជំនឿទុកចិត្តរវាងប្រទេសទាំងពីរ ដោយបានបន្សល់ទុកនូវស្លាកស្នាមដ៏ជ្រាលជ្រៅ ការខូចខាតបេតិកភណ្ឌវប្បធម៌ និងការគំរាមកំហែងពីគ្រាប់មិនទាន់ផ្ទុះ។ ដូច្នេះ ការដោះស្រាយបញ្ហានេះ ទាមទារឱ្យមានសុឆន្ទៈ និងការអនុវត្តឱ្យបានពេញលេញចំពោះរាល់កិច្ចព្រមព្រៀង រួមមានសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ កុងសង់ស៊ីសហ្វ៊ូសៀន (Fuxian Consensus) និងជាពិសេសសេចក្តីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានប្តេជ្ញាចិត្តបដិសេធការប្រើកម្លាំង គោរពខណ្ឌសីមាព្រំដែនអន្តរជាតិ និងកាត់បន្ថយភាពតានតឹង។
ទន្ទឹមនឹងនេះ ឯកឧត្តម បានបញ្ជាក់ពីសារៈសំខាន់នៃការចាប់ផ្តើមឡើងវិញនូវការងារវាស់វែង និងខណ្ឌសីមាព្រំដែន ដើម្បីបង្កើតខ្សែព្រំដែនច្បាស់លាស់មួយ។ បន្ថែមពីលើនេះ បញ្ហាមនុស្សធម៌ដ៏ទទូចមួយគឺប្រជាពលរដ្ឋកម្ពុជាជាង ២០,០០០នាក់ ដែលនៅតែមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួនវិញបាន ដោយសារការបន្តកាន់កាប់ និងការរារាំងពីសំណាក់កម្លាំងយោធាថៃ ដែលស្របតាមការលើកឡើងរបស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិគឺ ពួកគាត់ត្រូវការ និងសមទទួលបាននូវការអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញជាបន្ទាន់៕

-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន5 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន7 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា4 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប