Connect with us

ព័ត៌មាន

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន នៅវត្តគីរីសុវណ្ណរាម ហៅវត្តថ្កូវ ស្ថិតក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិដ៏សំខាន់មួយរបស់ខ្មែរ ដែលបានប្រារព្វតាំងពីបុរាណកាលមក។ ពិធីនេះមិនត្រឹមតែជាឱកាសសម្រាប់ពុទ្ធសាសនិកធ្វើបុណ្យឧទ្ទិសកុសលជូនបុព្វការីជន និងបុព្វបុរសប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចូលរួមថែរក្សា និងអភិរក្សនូវទំនៀមទម្លាប់ ប្រពៃណីវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរផងដែរ។

ក្នុងពិធីនេះដែរ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី រួមជាមួយពុទ្ធបរិស័ទ បាននាំយកចង្ហាន់ ទេយ្យទាន និងគ្រឿងឧបភោគ បរិភោគវេរប្រគេនព្រះសង្ឃ ដើម្បីចូលរួមទ្រទ្រង់ព្រះពុទ្ធសាសនា និងឧទ្ទិសកុសលជូនដល់បុព្វការីជន បុព្វបុរស និងអ្នកស្នេហាជាតិខ្មែរដែលបានលាចាកលោក។ សម្តេចអគ្គមហាពញាចក្រី និងសម្តេច សៅ ទី ក៏បានចូលបច្ច័យចំនួន ១០,០០០,០០០រៀលដើម្បីកសាងវត្តផងដែរ។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia