ព័ត៌មាន
ម្ចាស់អាជីវកម្មក្នុងវិស័យដឹកជញ្ជូន ផ្លាស់ប្តូរបទពិសោធន៍ និងស្វែងរកដៃគូអាជីវកម្ម ដើម្បីពង្រីកវឌ្ឍនភាពដឹកជញ្ជូន
ម្ចាស់អាជីវកម្មក្នុងវិស័យដឹកជញ្ជូន ជួបជុំផ្លាស់ប្តូរបទពិសោធន៍ និងការស្វែងរកដៃគូអាជីវកម្ម ជាពិសេសពង្រីង និងពង្រីកវឌ្ឍន- ភាពលើការដឹកជញ្ជូន និងឡូជីស្ទិក នៅក្នុងវិបត្តិកំពុងប្រឈមបញ្ហាថ្លៃប្រេងឥន្ធនៈ និងឧស្ម័ន ដើម្បីជំរុញការធ្វើអាជីវកម្មឱ្យប្រព្រឹត្ត ទៅដោយរលូន ខណៈវិស័យនេះបានដើរតួយ៉ាងសំខាន់ចូលរួមជំរុញកំណើនសេដ្ឋកិច្ច។

លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន ខ្សែច្រវាក់ផ្គត់ផ្គង់ និងភ្នាក់ងាជើងសានៅកម្ពុជា លើកឡើងនៅក្នុង ជំនួបម្ចាស់អាជីវកម្ម សហគ្រាស នាំចេញ នាំចូល ឡូជីស្ទិក និងដឹកជញ្ជូនលើកទី៩ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ថា ជុំវិញវិស័យ ដឹកជញ្ជូននេះ សម្រាប់កម្ពុជាបានចាប់ផ្តើមងើបឡើងវិញតាំងពីចុងឆ្នាំ២០២៣ គាំទ្រដោយកំណើននៃការស្រូបយកវិនិយោគិនមក បណ្តាក់ទុនជាបន្តបន្ទាប់ ជាពិសេសនៅក្នុងឆ្នាំ២០២៤ និងនៅដើមឆ្នាំ២០២៥ ជាដើម ដែលបង្ហាញឱ្យឃើញថា កម្ពុជានៅតែបន្ត ស្រូបយកសក្តានុពលវិនិយោគឥតឈប់ឈរ ស្របតាមការរីកចម្រើនសេដ្ឋកិច្ចក្នុងស្រុក ។

លោក បន្តថា ចំណែកចាប់ពីដើមឆ្នាំ២០២៦ មកដល់ពេលនេះ វិស័យដឹកជញ្ជូនបានជួបបញ្ហាប្រឈម អំពីការឡើងថ្លៃប្រេង ឥន្ធនៈ និងឧស្ម័ន តែទោះបីយ៉ាងណាសកម្មភាពនៃដឹកជញ្ជូន បានដំណើរការជាធម្មតាបម្រើដល់ចលនាសេដ្ឋកិច្ច ដោយគ្មានការរអាក់ អរអួល ឬផ្អាកអាជីវកម្មដោយអន្លើណាមួយនោះឡើយ។ លោក បន្ថែមថា ចំពោះជំនួបម្ចាស់អាជីវកម្មលើវិស័យដឹកជញ្ជូននាពេលនេះ គឺជាការជួបជុំផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹងថ្មីៗបន្ថែម ក៏ដូចជាការស្វែងរកដៃគូអាជីវកម្ម ដើម្បីជំរុញការធ្វើអាជីវកម្មក្នុងវិស័យ ដឹកជញ្ជូនឱ្យប្រព្រឹត្តទៅដោយរលូន នៅក្នុងវិបត្តិដែលកំពុងកើតមានឡើង ខណៈវិស័យនេះបានដើរតួយ៉ាងសំខាន់ ក្នុងការចូលរួម ជំរុញកំណើនសេដ្ឋកិច្ច។

លោក ផា អេងវ៉េង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ សមាគមពាណិជ្ជករដឹកជញ្ជូន ខ្សែច្រវាក់ផ្គត់ផ្គង់ និងភ្នាក់ងាជើងសានៅកម្ពុជា តាមរយៈការតភ្ជាប់បណ្តាញធុរកិច្ច ដើម្បីបង្កើតកិច្ច សហការរវាងម្ចាស់អាជីវកម្មនាំចេញ-នាំចូល និងក្រុមហ៊ុនដឹកជញ្ជូន ការពង្រឹងសមត្ថភាព និងការស្វែងរកទីផ្សារដៃគូអាជីវកម្មជាដើម ក្នុងគោលដៅជំរុញពង្រីកវិសាលភាពរបស់ខ្លួនឱ្យមានតម្លាភាព និងប្រកបដោយនិរន្តរភាព។
លោក បានលើកឡើងបន្ថែមថា ចំពោះវិស័យភស្តុភារកម្មមិនអាចសម្រេចបានតែស្ថាប័នណាមួយឡើយ ដោយវិស័យនេះទាម ទារឱ្យមានការសហការ និងការទទួលខុសត្រូវនៅគ្រប់ភាគីពាក់ព័ន្ធ ក្នុងនោះចំពោះរដ្ឋបាលគយ មានតួនាទីសំខាន់ក្នុងការជួយសម្រប សម្រួល ក្នុងបំពេញបែបបទឆ្លងកាត់ព្រំដែន និងជួយសម្របសម្រួលការងារផ្សេងៗទៀត ពាក់ព័ន្ធការដឹកជញ្ជូនឆ្លងកាត់ព្រំដែនជា ដើម។ លោក បន្តថា បញ្ហានេះអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏មានទំនាក់ទំនងជាមួយរដ្ឋបាលគយប្រទេសដៃគូ ដើម្បីជួយ ដោះស្រាយ ប្រសិនវិស័យឯកជនមានបញ្ហាអ្វីមួយនៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី






-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន6 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
កីឡា5 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន7 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ