ព័ត៌មាន
[BREAKING NEWS] កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាលើកចុងក្រោយរកតួលេខរួមមិនទាន់ឃើញ, សម្រេចបោះឆ្នោតកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦
ភ្នំពេញ៖ ក្រោយកិច្ចប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា សរុបមានចំនួន ១៤លើក គិតមកត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះភាគីទាំងអស់ មិនទាន់អាចឯកភាពគ្នាលើតួលេខរួមបាននៅឡើយទេ ដូច្នេះអង្គប្រជុំបានឯកភាពគ្នាកំណត់កាលបរិច្ឆេទនៃកិច្ចប្រជុំត្រីភាគីចុងក្រោយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:០០នាទីព្រឹក ដើម្បីបោះឆ្នោតកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧តែម្ដង។ នេះបើតាម សេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។
តាមសេចក្ដីជូនដំណឹង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំ របស់ខ្លួនចាប់ពីម៉ោង ៨:៣០នាទីព្រឹក ដល់ម៉ោង ១២:៣០នាទីរសៀល ដើម្បីបន្តពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧ ។
គិតត្រឹមថ្ងៃនេះ កិច្ចប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា សរុបមានចំនួន ១៤លើក រួមមាន កិច្ចប្រជុំត្រីភាគី ចំនួន ៤លើក, កិច្ចប្រជុំទ្វេភាគីរវាងតំណាងភាគីកម្មករនិយោជិតនិងភាគីនិយោជក ចំនួន ២លើក, កិច្ចប្រជុំទ្វេភាគីរវាង តំណាងភាគីនិយោជក និងភាគីរាជរដ្ឋាភិបាល ចំនួន ១លើក, ប្រជុំទ្វេភាគីរវាងតំណាងភាគីកម្មករនិយោជិត និងភាគី រាជរដ្ឋាភិបាល ចំនួន ១លើក, កិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងភាគីកម្មករនិយោជិត ចំនួន ៤លើក កិច្ចប្រជុំផ្ទៃក្នុងរបស់តំណាង ភាគីនិយោជក ចំនួន ១លើក និងកិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងភាគីរាជរដ្ឋាភិបាល ចំនួន ១លើក។ ភាគីពាក់ព័ន្ធ បានឯកភាពកំណត់កិច្ចប្រជុំថ្ងៃនេះ គឺជាកិច្ចប្រជុំបញ្ជាក់ជំហរចុងក្រោយរបស់ខ្លួន។
ជាស្មារតីរួម សមាជិកនៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានគាំទ្រដល់ការសម្រាលបន្ទុកចំណាយរបស់ បងប្អូនកម្មករនិយោជិត គ្រាន់តែវិធីសាស្ត្រនៃការសម្រាលបន្ទុកគឺផ្សេងគ្នា។ សមាជិកខ្លះនៃអង្គប្រជុំ បើទោះបីជាជាក់ស្តែង បានដឹងច្បាស់ថាប្រាក់ឈ្នួលនៅកម្ពុជាខ្ពស់ជាងប្រទេសគូរប្រជែងរបស់កម្ពុជាក៏ដោយ គឺបានស្នើវិធីសាស្រ្តកាត់បន្ថយបន្ទុក ចំណាយរបស់បងប្អូនកម្មករនិយោជិត តាមរយៈការស្នើសុំដំឡើងប្រាក់ឈ្នួលជាគំហុកបន្ថែមទៀត រីឯសមាជិកផ្សេងទៀត បានស្នើវិធីសាស្ត្រផ្សេងក្នុងការកាត់បន្ថយបន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិត តាមរយៈរក្សាតួលេខដដែល ឬដំឡើង ក្នុងកម្រិតសមរម្យណាមួយ ដើម្បីរក្សាភាពប្រកួតប្រជែងនៃប្រទេស រក្សាការងារដែលមានស្រាប់ និងអាចបង្កើតការងារថ្មី ជូនសមាជិកគ្រួសារម្នាក់ទៀតរបស់បងប្អូនកម្មករនិយោជិត។
ជាលទ្ធផល តំណាងភាគីកម្មករនិយោជិត ដោយយោងលើមតិភាគច្រើននៃផ្ទៃក្នុងរបស់ខ្លួន បានស្នើតួលេខកំណើន ចំនួន ១៥ដុល្លារអាម៉េរិក ដែលស្មើនឹង ២២៥ដុល្លារអាម៉េរិក សម្រាប់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៧។ ដោយឡែក តំណាងភាគីនិយោជក បានស្ទើរក្សាតួលេខប្រាក់ឈ្នួលអប្បបរមា ២១០ដុល្លារអាម៉េរិកដដែល ដុល្លារអាម៉េរិកដដែល សម្រាប់ប្រាក់ឈ្នួលអប្បបរមា ឆ្នាំ២០២៧ និងរក្សាប្រាក់ឧបត្ថម្ភសោហ៊ុយធ្វើដំណើរ ២,៥ដុល្លារអាម៉េរិក តាមស្មារតីដែលបានឯកភាពគ្នាកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។
«អង្គប្រជុំបានឯកភាពគ្នាកំណត់កាលបរិច្ឆេទនៃកិច្ចប្រជុំត្រីភាគីចុងក្រោយ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:០០នាទីព្រឹក ដើម្បីបោះឆ្នោតកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧»។

-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន6 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
កីឡា5 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន7 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ