ព័ត៌មាន
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
ភ្នំពេញ៖ នគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៨ ខែកញ្ញា ប្រាប់ឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង២២ និង ៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងដឹកនាំកម្លាំងអនុវត្តផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ០៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ ។
ហេតុការកើតឡើងនៅចំណុចផ្លូវជាតិលេខ៣ វត្តជន្លង់ម្លូ ភូមិទួលកី សង្កាត់ ភ្លើងឆេះរទេះ ខណ្ឌកំបូល កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦។
ជនសង្ស័យទាំង ០៩នាក់ ១-ឈ្មោះ ចាន់ ផានុន ហៅ អាសាក់ ភេទប្រុស អាយុ ១៨ឆ្នាំ ២-ឈ្មោះ ថន ប៊ុនលាប ហៅ អាលាប ភេទប្រុស អាយុ ១៨ឆ្នាំ ៣-ឈ្មោះ ព្រយ ចំរើន ហៅ អាតឿ ភេទប្រុស អាយុ ១៩ឆ្នាំ ៤-ឈ្មោះ រិទ្ធ សង្ហា ហៅ អាប៉ែរ ភេទប្រុស អាយុ ១៨ឆ្នាំ ៥-ឈ្មោះ ភឿន សំណាង ហៅ អាណាង ភេទប្រុស អាយុ ១៨ ឆ្នាំ ៦-ឈ្មោះ ថាត មេសា ហៅ អាបឹម ភេទប្រុស អាយុ ១៨ ឆ្នាំ ៧-ឈ្មោះ រ៉ាត់ ណារិន ហៅ អារិន ភេទប្រុស អាយុ ១៨ ឆ្នាំ ៨- ឈ្មោះ សំអាង បញ្ញា ហៅ អាញ្ញា ភេទប្រុស អាយុ១៩ ឆ្នាំ ៩- ឈ្មោះ ទាវ តូ ហៅ អាតូ ភេទប្រុស អាយុ ២២ ឆ្នាំ។
សមត្ថកិច្ចបញ្ជាក់ថា ចំពោះជនសង្ស័យ កំពុងត្រូវបានកម្លាំងជំនាញការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ តារាវុទ្ធី






-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ