ព័ត៌មាន
គណបក្សប្រជាជនកម្ពុជាអបអរសាទរដល់ប្រជាជនរុស្ស៊ីចំពោះជោគជ័យនៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រសភាឌូម៉ានៃសហព័ន្ធរុស្ស៊ី និងចំពោះគណបក្សរុស្ស៊ីរួបរួម ដែលទទួលបានជ័យជម្នះជាមួយនឹងសម្លេងភាគច្រើន
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា សម្តែងនូវការអបអរសាទរដល់ប្រជាជនរុស្ស៊ី ចំពោះជោគជ័យនៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រសភាឌូម៉ានៃសហព័ន្ធរុស្ស៊ី និងចំពោះគណបក្សរុស្ស៊ីរួបរួម ដែលទទួលបាននូវជ័យជំនះជាមួយនឹងសម្លេងភាគច្រើន។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសរើស តំណាងរាស្ត្រនៃសភាឌូម៉ា របស់គណៈប្រតិភូគណបក្សប្រជាជនកម្ពុជា នៅសហព័ន្ធរុស្ស៊ី នៅថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦។
គណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ដែលរួមមានសមាជិកព្រឹទ្ធសភា-រដ្ឋសភា និងគណៈទាក់ទងការបរទេស នៃគណៈកម្មាធិការកណ្តាល បានចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសភាឌូម៉ា អាណត្តិទី៩ ដែលប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ នៅសហព័ន្ធរុស្ស៊ី។
គណៈប្រតិភូបានចូលរួមស្តាប់បទបង្ហាញអំពីច្បាប់ ប្រព័ន្ធបោះឆ្នោត ក៏ដូចជាដំណើរការរៀបចំការបោះឆ្នោតនៅ សហព័ន្ធរុស្ស៊ី រៀបចំដោយគណៈកម្មការកណ្តាលរៀបចំការបោះឆ្នោតរុស្ស៊ី ដែលមានរយៈពេល ៣ ថ្ងៃ គឺដើម្បីផ្តល់ឱកាស ដល់ប្រជាជនទូទាំងប្រទេស រួមទាំងប្រជាជនដែលរស់នៅតំបន់ព្រំដែនដាច់ស្រយ៉ាល និងក្រៅប្រទេស អាចចូលរួម បោះឆ្នោតបានយ៉ាងទូលំទូលាយដោយផ្ទាល់ ឬតាមប្រព័ន្ធតំណរភ្ជាប់ទៅតាមទូរស័ព្ទដៃផ្ទាល់ខ្លួន ឬម៉ាស៊ីនបោះឆ្នោតចល័ត ជាដើម។
គណបក្សចូលរួមប្រកួតប្រជែងក្នុងដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រមានចំនួន ១០ គណបក្ស រួមមាន៖ ១) គណបក្សរុស្ស៊ីរួបរួម (United Russia Party) ២) គណបក្សប្រជាធិបតេយ្យសេរី (Liberal Democracy Party – LDPR) ៣) គណបក្សប្រជាធិបតេយ្យផ្ទាល់ (Party of Direct Democracy) ៤) គណបក្សអេកូឡូហ្ស៊ីរុស្ស៊ី (The Green) ៥) គណបក្សសង្គមនិយមរុស្ស៊ីស្មើភាព (Socialist Political Part A Just Russia) ៦) គណបក្សរ៉ូឌីណា (RODINA) ៧) គណបក្សកុម្មុយនីស្តសហព័ន្ធរុស្ស៊ី (Communist Party of Russian Federation – CPRF) ៨)គណបក្សនិវត្តន៍ជនដើម្បី យុត្តិធម៌សង្គម (Russian Pensioner’s Party for Social Justice) ៩) គណបក្សកុម្មុយនីស្តដើម្បីរុស្ស៊ី (The Communists for Russia) និង១០) គណបក្សប្រជាជនថ្មី (New People)។
គណៈប្រតិភូកម្ពុជាបានទៅសង្កេតការណ៍បោះឆ្នោតនៅមណ្ឌលបោះឆ្នោតចំនួន៥ នៅទីក្រុងម៉ូស្កូ ដោយបានជួបផ្ទាល់ ជាមួយតំណាងគណៈកម្មការរៀបចំការបោះឆ្នោតនៅតាមមណ្ឌលបោះឆ្នោត និងបានសង្កេតឃើញថាដំណើរការរៀបចំ ការបោះឆ្នោត បានប្រព្រឹត្តទៅដោយសមធម៌ បើកចំហ និងស្របតាមច្បាប់ និងបទបញ្ញាត្តិជាធរមាននៃសហព័ន្ធរុស្ស៊ី។ សូមជម្រាបផងដែរថា គណបក្សប្រជាជនកម្ពុជាតែងតែចូលរួមក្នុងកិច្ចការសង្កេតការណ៍បោះឆ្នោតនានាក្នុងតំបន់ និងសកលលោក ដែលជាកិច្ចការដ៏សំខាន់និងចាំបាច់មួយចូលរួមលើកកម្ពស់តម្លៃលិទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព របស់ម្ចាស់ឆ្នោតក្នុងដំណើរការនៃការពង្រឹងលិទ្ធិប្រជាធិបតេយ្យស្របតាមនីតិរដ្ឋ។
គណបក្សប្រជាជនកម្ពុជា សម្តែងនូវការអបអរសាទរដល់ប្រជាជនរុស្ស៊ី ចំពោះជោគជ័យនៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រសភាឌូម៉ានៃសហព័ន្ធរុស្ស៊ី និងចំពោះគណបក្សរុស្ស៊ីរួបរួម ដែលទទួលបាននូវជ័យជម្នះជាមួយនឹងសម្លេងភាគច្រើន៕





-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន7 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា6 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
កីឡា7 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង