Connect with us

ព័ត៌មាន

គណៈកម្មការជំរឿនមន្ត្រី បន្តបេសកកម្មចុះធ្វើជីវមាត្រមន្ត្រីជាក់ស្តែង ដល់ក្រសួងបរិស្ថាន ដែលជាក្រសួងគោលដៅទី២៤

នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នេះ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធក្រសួង ស្ថាប័ន នៃក្រសួងមុខងារសាធារណៈ បានបន្តបេសកកម្មរបស់ខ្លួន ចុះអនុវត្តការងារស្រង់ទិន្នន័យ ផ្ទៀងផ្ទាត់វត្តមាន និងធ្វើជីវមាត្រជូនមន្ត្រីផ្ទាល់ ដល់ទីស្តីការក្រសួងបរិស្ថាន។

នៅក្នុងយុទ្ធនាការថ្នាក់ជាតិនេះ ក្រសួងបរិស្ថាន គឺជាក្រសួងគោលដៅទី២៤ ដែលគណៈកម្មការបានចុះអនុវត្តការងារក្រោមការដឹកនាំដោយផ្ទាល់ពី ឯកឧត្តម អែវ ប៊ុនថុល រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការជំរឿនមន្ត្រី ព្រមទាំងមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផងដែរ។

ការធ្វើជំរឿនមន្ត្រីជាក់ស្តែងនាពេលនេះ ក្នុងគោលបំណង ដើម្បីទទួលបានទិន្នន័យច្បាស់លាស់ ឯកភាពគ្នា និងប្រើប្រាស់បានរួមគ្នា។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia