Connect with us

ព័ត៌មាន

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញធ្វើជីវមាត្រផ្ទាល់ ក្នុងយុទ្ធនាការជំរឿនមន្ត្រីជាក់ស្តែងនៅក្រសួងបរិស្ថាន

ក្នុងដំណើរការជំរឿនមន្ត្រីជាក់ស្តែងនៅទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នេះ ដែលជាក្រសួងគោលដៅទី២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញធ្វើជីវមាត្រ និងផ្ទៀងផ្ទាត់ទិន្នន័យដោយផ្ទាល់។ ការអញ្ជើញធ្វើជីវមាត្រផ្ទាល់របស់ ឯកឧត្តមរដ្ឋមន្ត្រី គឺជាការបង្ហាញនូវគំរូ និងជាការគាំទ្រចំពោះ គោលនយោបាយកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល ក្នុងបេសកកម្មរបស់គណៈកម្មការជំរឿនមន្ត្រីជាក់ស្តែងនាពេលនេះ។

បន្ទាប់ពីការធ្វើជីវមាត្ររបស់ឯកឧត្តមរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ មន្ត្រីរាជការ ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ចំណុះទីស្តីការក្រសួងបរិស្ថាន បានបន្តអញ្ជើញមកបង្ហាញខ្លួនដោយផ្ទាល់យ៉ាងកុះករនៅទីស្តីការក្រសួង។

ដំណើរការការងារនាព្រឹកនេះ ត្រូវបានអនុវត្តឡើងយ៉ាងម៉ត់ចត់ ស្របតាមកាលវិភាគដែលបានកំណត់ ចាប់ពីថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២៦។ ក្រុមការងារបច្ចេកទេស បានធ្វើការស្កែនជីវមាត្រ និងផ្ទៀងផ្ទាត់ទិន្នន័យប្រវត្តិរូប ធៀបនឹងឯកសារសម្គាល់ខ្លួនផ្លូវការ ដូចជាកាតមន្ត្រីរាជការ ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងតម្លាភាព ក្នុងគោលដៅទទួលបានទិន្នន័យកម្លាំងមន្ត្រីពិតប្រាកដ និងច្បាស់លាស់បំផុត៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia