ព័ត៌មាន
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសលើកទី៩ ឆ្នាំ២០២៦ដើម្បីពិភាក្សា និងជំរុញកិច្ចការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេស លើកទី៩ ឆ្នាំ២០២៦ នៅសាលប្រជុំ «ខ» ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេស ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធនិម្មិត (Zoom) ពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាសភាពក្រុមការងារក្រុមប្រឹក្សាបច្ចេកទេស នៃគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍តាមក្រសួង ស្ថាប័ន និងរាជធានី-ខេត្ត។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិនិត្យ និងពិភាក្សាលើ «ធាតុចូលសម្រាប់ការរៀបចំរបាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពនិងសមិទ្ធផលសំខាន់ៗ នៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ សម្រេចបានពី ឆ្នាំ២០២៣ ដល់ ឆ្នាំ២០២៦»។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិតអគ្គលេខាធិការ បានថ្លែងមតិស្វាគមន៍យ៉ាងកក់ក្តៅ និងបានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារ ក៏ដូចជាបណ្តាក្រសួង ស្ថាប័ន និងរាជធានី-ខេត្ត និងអង្គការដៃគូទាំងអស់ ដែលបានខិតខំប្រឹងប្រែងរួមគ្នាក្នុងការអនុវត្តការឆ្លើយតបនឹងមេរោគអេដស៍ រហូតសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរក្នុងឆមាសទី១ ឆ្នាំ២០២៦ កន្លងមកនេះ។
ឯកឧត្តមបណ្ឌិតអគ្គលេខាធិការ បានបញ្ជាក់ថានៅដំណាច់ឆ្នាំ២០២៦នេះ ទីស្តីការ គណៈរដ្ឋមន្ត្រីនឹងរៀបចំចងក្រងរបាយការណ៍សង្ខេបស្តីពី វឌ្ឍនភាពនិងសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្រេចបានគិតចាប់ពី ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៦ ដើម្បីចែកជូនគ្រប់ក្រសួង ស្ថាប័ន អង្គភាព គណៈកម្មាធិការ ក្រុមប្រឹក្សា អាជ្ញាធរ រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ សម្រាប់ផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋនិងមហាជនឱ្យបាន ជ្រួតជ្រាបអំពីសកម្មភាពការងារ ការរីកចម្រើន និងសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា សម្រេចបានក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ចក្ខុវិស័យវែងឆ្ងាយ និងគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងតួនាទីជាស្ថាប័នទទួលខុសត្រូវដឹកនាំ និងអនុវត្តការងារបង្ការ និងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវរៀបចំរបាយការណ៍សង្ខេបស្ដីពីវឌ្ឍនភាពនិងសមិទ្ធផលសំខាន់ៗ ឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ (ដែលជាសមិទ្ធផលសម្រេចបានគិតចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៦) ជូនទីស្ដីការគណៈរដ្ឋមន្តី យ៉ាងយូរត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។
ក្រោយបទបង្ហាញអំពីទម្រង់ និងសូចនាករសមិទ្ធកម្ម ដោយលោកវេជ្ជបណ្ឌិត ទេព ណាវុធ ប្រធាននាយកដ្ឋានផែនការ ត្រួតពិនិត្យ ស្រាវជ្រាវ និងវាយតម្លៃ និងបន្ទាប់ពីការពិភាក្សាយ៉ាងផុសផុលរួចមក ឯកឧត្តមបណ្ឌិតអគ្គលេខាធិការ បានស្នើឱ្យសមាជិក សមាជិកាក្រុមប្រឹក្សាបច្ចេកទេសទាំងអស់ ជម្រាបជូនឯកឧត្តម លោកជំទាវប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍អំពីការធ្វើរបាយការណ៍នេះ ព្រមទាំងផ្ញើរបាយការណ៍តាមទម្រង់ជូនមក អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ យ៉ាងយូរត្រឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦៕អត្ថបទ រដ្ឋា






-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន7 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា6 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា7 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ