ព័ត៌មាន
សមត្តកិច្ចចាប់បានសត្វក្រពើ១ក្បាល ត្រង់ចំណុចគីឡូម៉ែត្រលេខ៤ នៅក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ៖ បន្ទាប់ពីជំនន់ទឹកភ្លៀងចាប់ផ្ដើមស្រកបណ្ដើៗ នៅទីប្រជំជន់ ផ្លូវថ្នល់ ហូរចុះទៅរកអូរព្រំដែន កម្លាំងសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋ បានសហការគ្នា ចាប់បានសត្វក្រពើដ៏ធំ១ក្បាល នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦បន្ទាប់ពីប្រជាពលរដ្ឋបានរាយការណ៍ជូននោះ។
ការប្រទះឃើញសត្វក្រពើនេះ បានកើតឡើងក្នុងអំឡុង ពេលដែលជំនន់ទឹកភ្លៀងបន្តស្រកជាបណ្ដើៗ នៅទីប្រជុំជននិងផ្លូវថ្នល់ មួយចំនួនប៉ុន្តែនៅក្នុងតំបន់មួយចំនួនមាត់អូរព្រំដែនមាត់អូរទឹកជំនន់កំពុងបន្តការជនលិចនៅឡើយដោយសារតែលំហូរទឹកហូរធ្លាក់មកពីប្រទេសថៃបណ្តាលឲ្យប្រជាពលរដ្ឋបានប្រទះឃើញសត្វក្រពើ១ក្បាល។
ក្រោយប្រតិបត្តិការ សមត្ថកិច្ច និងមន្ត្រីជំនាញបានដឹកជញ្ជូនសត្វក្រពើនេះ យកទៅរក្សាទុកនៅទីតាំងសុវត្ថិភាព ជាបណ្តោះអាសន្ន ដើម្បីចាត់វិធានការបន្តតាមនីតិវិធី។ ការអន្តរាគមន៍ទាន់ពេលវេលានេះ បានជួយកាត់បន្ថយហានិភ័យ និងធានាសុវត្ថិភាពជូនអ្នកភូមិក្នុងតំបន់រងគ្រោះដែលកំពុងមានការប្រឈមផងដែរ។
ជាមួយគ្នានេះ រដ្ឋបាលក្រុងប៉ោយប៉ែត បានអំពាវនាវឱ្យប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន និងគ្រួសារ ព្រមទាំងបានរំលឹកដល់អាណាព្យាបាល ត្រូវហាមឃាត់កូនតូចៗ មិនឱ្យចុះលេងទឹកជាដាច់ខាត ដើម្បីជៀសវាងគ្រោះថ្នាក់ដោយការលង់ទឹក ឬសត្វអសិរពិសផ្សេងៗ បង្កឡើងជាយថាហេតុផងដែរនៅពេលអំឡុងទឹកជំនន់នេះមិនទាន់មានការស្រុកចុះក្នុងតំបន់មួយចំនួននោះ។
សូមបញ្ជាក់ថា សម្រាប់តំបន់ចំណុចគីឡូម៉ែត្រលេខ៤ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតទឹកជំនន់ហាក់មិនទាន់មានការថមថយស្រុកចុះនោះទេគិតត្រឹមព្រឺកថ្ងៃទី២៩កញ្ញាឆ្នាំ២០២៦នេះប៉ុន្តែតំបន់មួយចំនួនទៀតក្នុងសង្កាត់ប៉ោយជទឹកជំនន់បានចាប់ផ្តើមស្រកចុះអស់ខ្លះជាបណ្តើរៗហើយ ពលរដ្ឋអាចប្រកបការលក់ដូរធម្មតាផងដែរ។ឃិនសារិទ្ធ






-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន7 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា6 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា7 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ