ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី៖ កម្ពុជាមានដូចសព្វថ្ងៃ បានមកពីការចូលរួមរបស់មន្ត្រីរាជការជំនាន់មុនគ្រប់រូប
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៦ បានជួបសំណេះសំណាល ជាមួយនិវត្តជន នៃខេត្តកំពង់ស្ពឺ។ ក្នុងជំនួបនេះ ឯកឧត្តម បានលើកឡើង ដោយក្តីដឹងគុណថា កម្ពុជាមានដូចសព្វថ្ងៃ គឺជាការចូលរួមបំពេញការងាររបស់មន្ត្រីរាជការជំនាន់មុនគ្រប់រូប ដែល បានលះបង់ពេលវេលាជាច្រើនឆ្នាំ រួមចំណែកកសាងជាតិ។

នាឱកាសពិធីបុណ្យកាន់បិណ្ឌនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានអញ្ជើញជួបសំណេះសំណាល ជាមួយនិវត្តជន នៃខេត្តកំពង់ស្ពឺ។ នេះជាជំនួបសំណេះសំណាល សួរសុខទុក្ខ និងសម្តែងការដឹងគុណ ដែលរៀបចំ ឡើងជាប្រចាំឆ្នាំ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងជាការផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែ ត ក៏ដូចជាការផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ដែលបានដឹកនាំមន្ត្រីរាជការជំនាន់មុន កសាងសង្គមជាតិ តាំងពីបាទដៃទទេ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងក្នុងនាមជាមន្ត្រីរាជការមួយរូប នាពេលបច្ចុប្បន្នថា ”ដំណើរ ការកម្ពុជាមកដល់ពេលបច្ចុប្បន្ន មិនមែនជប់ចេញទេ ចេញមកពីការលះបង់។ ហើយសារ របស់សម្តេចតេជោ ដែលបានបញ្ជាក់ តួអង្គរបស់សម្តេចជារឿងមួយ បុន្តែបើមិនមានថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធ ប្រជាជនខ្មែររួបរួមគ្នាជឿទុកចិត្តលើសម្តេច ហើយទោះជួបបញ្ហានានា ដូចជាកូវីដ-១៩ យើងនៅជាមួយគ្នា មិនបែកបាក់ យើងរួបរួមគ្នាឆ្ពោះទៅមុខបន្តទៀត។ ហើយអ្វីដែល អ៊ុំប្រុស អ៊ុំស្រី ពូ មីង (និវត្តជន) ចូលរួមចំណែក ក្នុងការកសាងកម្ពុជា ជំហានមួយទៅជំហានមួយមកដល់កម្ពុជាបច្ចុប្បន្ន អ្នកជំនាន់ក្រោយមិនបានភ្លេច ហើយបេសកកម្ម ដែលអ្នកជំនាន់មុនបានដឹកមកដល់ពេលបច្ចុប្បន្ន គឺជាភាពទទួលខុសត្រូវ និងបេសកកម្មរបស់អ្នក ជំនាន់ក្រោយត្រូវបន្ត។”
ក្នុងពិធីជួបសំណេះសំណាលនេះដែរ និវត្តជន បានបង្ហាញស្នាមញញឹម ជជែកគ្នា សួរសុខទុក្ខគ្នាទៅវិញទៅមក។ ពួកគាត់ម្នាក់ៗ ពេញចិត្តដែលមានការរៀបចំ ការជួបជុំនិវត្តជនជាប្រចាំឆ្នាំដូចនេះ។ ការក្លាយជានិវត្តជន ពុំ មែនមានន័យថា ពួកគាត់ត្រូវរស់នៅដាច់ដោយឡែកនោះទេ។ ពួកគាត់បញ្ជាក់ថា រាជរដ្ឋាភិបាល បន្តយកចិត្ត ទុកដាក់លើពួកគាត់ ទាំងការផ្តល់ប្រាក់ចូលនិវត្តជាប្រចាំខែ ក៏ដូចជាការយកចិត្តទុកដាក់ទទួលខុសត្រូវលើការថែទាំ សុខភាព តាមរយៈបណ្ណ ប.ស.ស ។
រាជរដ្ឋាភិបាលកម្ពុជា តែងយកចិត្តទុកដាក់ដល់និវត្តជនគ្រប់រូប។ ថ្នាក់ដឹកនាំ ចាប់ពីថ្នាក់លើដល់ថ្នាក់មូលដ្ឋានតែងចុះសួរសុខទុក្ខ។ លើសពីការសាកសួរសុខទុក្ខ គឺជាការផ្តល់ប្រាក់ចូលនិវត្តជាប្រចាំខែទៀតទាត់ សម្រាប់មន្ត្រីចូលនិវត្តគ្រប់រូប។ ភ្ជាប់គ្នានេះដែរ គឺរាជរដ្ឋាភិបាល នៅតែបន្តរ៉ាប់រងការថែទាំសុខភាព ការព្យាបាលដោយមិនគិតថ្លៃសម្រាប់និវត្តជនគ្រប់រូប៕ អត្ថបទ៖ គឹម ហុក




-
ព័ត៌មាន7 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា6 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន3 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច