ព័ត៌មាន
កម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការលើការវិនិយោគស្អាត និងបៃតងដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល
នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន រួមជាមួយឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «វេទិកាសហប្រតិបត្តិសេដ្ឋកិច្ចលំហរអាកាសកម្ពុជា-ជប៉ុនស្តីពីការបង្កើតបណ្តាញទំនាក់ទំនង និងការតភ្ជាប់អាជីវកម្ម» នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។ ថ្លែងក្នុងពិធីបើក ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីមានប្រសាសន៍ថា កម្ពុជាបានប្តេជ្ញាចិត្តខ្ពស់លើសកម្មភាពអាកាសធាតុ ដោយកំណត់គោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ២០៣៥ ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ជាមួយគ្នានេះ កិច្ចសហប្រតិបត្តិការកម្ពុជា និងជប៉ុន បានសហការយ៉ាងជិតស្និទ្ធតាមរយៈយន្តការ Joint Crediting Mechanism (JCM) លើការប្រកាសប្រើប្រាស់បច្ចេកវិទ្យាកាបូនទាបដូចជា ប្រព័ន្ធភ្លើង LED ថាមពលពន្លឺព្រះអាទិត្យ និងគម្រោងស្រូវស្រោចស្រពបែបឆ្លាស់ផ្លាស់ប្តូរទឹករាំង-សើម (AWD) ដើម្បីកាត់បន្ថយឧស្ម័នមេតាន និងបង្កើតឱកាសសេដ្ឋកិច្ចបន្ថែមដល់កសិករ។
បន្ថែមពីនេះ ការប្រើប្រាស់បច្ចេកវិទ្យារក្សារបកគំហើញពីផ្កាយរណប ជាផ្នែកជំរុញការប្រើប្រាស់ទិន្នន័យផ្កាយរណប និងបច្ចេកវិទ្យាបញ្ជាពីចម្ងាយពី JAXA ដើម្បីពង្រឹងការតាមដានការប្រែប្រួលបរិស្ថាន កសិកម្ម និងការគ្រប់គ្រងដីធ្លី។ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីក៏បានលើកទឹកចិត្តដល់អ្នកវិនិយោគ ក្រុមហ៊ុន និងស្ថាប័ននៃប្រទេសទាំងពីរ ចាប់ដៃគូវិនិយោគលើកសិកម្មឆ្លាតវៃ (Climate-Smart Agriculture) ទីផ្សារកាបូន ប្រព័ន្ធទិន្នន័យឌីជីថល និងបច្ចេកវិទ្យាបៃតងផ្សេងៗ ដើម្បីការវិនិយោគស្អាត បៃតង ដោយចីរភាព។
សូមរម្លឹកជូនថា វេទិកានេះត្រូវបានរំពឹង នឹងបើកផ្លូវថ្មីៗបន្ថែមទៀត សម្រាប់កិច្ចសហប្រតិបត្តិការវិនិយោគ និងការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់រវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន។ ព្រឹត្តិការណ៍នេះ ក៏មានការចូលរួមពីតំណាងក្រសួង-ស្ថាប័នរដ្ឋ ស្ថានទូតជប៉ុន អង្គការ JETRO, JAXA, Japan Space Forum ព្រមទាំងវិស័យឯកជន និងស្ថាប័នស្រាវជ្រាវជាច្រើន ដើម្បីលើកកម្ពស់ការវិនិយោគបៃតង បច្ចេកវិទ្យាច្នៃប្រឌិត និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។
-
ព័ត៌មាន7 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា6 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន3 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច