ព័ត៌មាន
មន្ទីរពេទ្យបង្អែកស្រុកអង្គរជុំ ក្នុងខេត្តសៀមរាប បានបើកដំណើរការវិញហើយ ក្រោយទឹកស្រកអស់
សៀមរាប៖ ប្រធានមន្ទីរពេទ្យបង្អែកស្រុកអង្គរជុំ ខេត្ដសៀមរាប បានឱ្យដឹងនៅរសៀលថ្ងៃទី២៩ ខែកញ្ញា នេះថា ជំនន់ទឹកភ្លៀងដែលលិចមន្ទីរពេទ្យទាំងស្រុងរយៈ៤ថ្ងៃ បានស្រកវិញអស់ហើយ និងបានបើកដំណើរការទទួលព្យាបាលអ្នកជំងឺឡើងវិញដែរនៅថ្ងៃនេះ។
លោក យីញ គៀម បានបន្ដថា ជំនន់ទឹកភ្លៀងនេះ បានស្រកទៅវិញកាលពីល្ងាចថ្ងៃទី២៨ ក្រុមគ្រូពេទ្យបានបោសម្អាត និងនាំយកសម្ភារៈបរិក្ខាពេទ្យ ដែលបានជម្លៀសចេញពីទឹកជំនន់នោះ ទៅទុកក្នុងអគារមន្ទីរពេទ្យរួចរាល់ហើយ។
លោកបានថ្លែងអំណរគុណដល់កងម្លាំងសមត្ថកិច្ចអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានជួយជ្រោម ជ្រែងជួយក្រុមគ្រូពេទ្យ ទាំងការជម្លៀសអ្នកជំងឺចេញពីមន្ទីរពេទ្យ និងសម្ភារៈបរិក្ខាពេទ្យទាន់ពេលវេលាក្នុងអំឡុងពេលទឹកជំនន់កន្លងមកនេះ។
លោកបានបញ្ជាក់ថា មកដល់ពេលនេះ មន្ទីរពេទ្យបង្អែក បានពិគ្រោះជំងឺក្រៅមនុស្សធំ ២៥នាក់ កុមារ៥នាក់ និងសម្រាកពេទ្យ៥នាក់។
លោកប្រធានមន្ទីរពេទ្យបង្អែកស្រុកអង្គរជុំ ខេត្ដសៀមរាប បានឱ្យដឹងថា ក្នុងរយៈពេលជំនន់ទឹកភ្លៀងលិចមន្ទីរពេទ្យ មានអ្នកជំងឺប្រមាណជាង៦០នាក់ ត្រូវបានជម្លៀសចេញពីមន្ទីរពេទ្យ ទៅរកទីទួលសុវត្ថិភាព ខណៈដែលជំនន់ទឹកភ្លៀងបានជន់លិចមន្ទីរពេទ្យបង្អែកធ្ងន់ធ្ងរ ចាប់ពីល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះ។
លោកបន្ដថា អ្នកជំងឺចំនួន៦៤នាក់ ត្រូវបានជម្លៀសចេញទៅកាន់មណ្ឌលសុខភាពចារឈូក ឃុំចារឈូក និងមន្ទីរពេទ្យបង្អែកនៅស្រុកពួក ព្រមទាំងមន្ទីរពេទ្យបង្អែកខេត្ដសៀមរាប។ ជំនន់ទឹកភ្លៀងនេះ បណ្ដាលមកពីទឹកហូរខ្លាំងពីខាងជួរភ្នំ ធ្លាក់មកដល់ស្រុកអង្គជុំ ទើបធ្វើឱ្យជន់មន្ទីរពេទ្យបង្អែក លើសពីឆ្នាំមុនៗ៕



-
ព័ត៌មាន7 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា6 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
ព័ត៌មាន3 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច