ព័ត៌មាន
ទ្រព្យសកម្មក្នុងវិស័យ អ.ស.ហ. កើនដល់ជាង ៩ ប៊ីលានដុល្លារ និងបានបង្កើតការងារ ១៦ ពាន់កន្លែង
ក្នុងរយៈពេល៥ឆ្នាំនេះ វិស័យហិរញ្ញវត្ថុមិនមែនធនាគារ បានកំពុងក្លាយជាសមាសធាតុមួយ ដែលមានតួនាទីកាន់តែសំខាន់ក្នុង ប្រព័ន្ធហិរញ្ញវត្ថុជាតិ ដោយក្នុងនោះទ្រព្យសកម្មសរុបកើនឡើងជាង ៩ ប៊ីលានដុល្លារអាមេរិក បានបង្កើតការងារកើនដល់ប្រមាណ ១៦ ពាន់កន្លែង និងបានរួមចំណែកកាន់តែទូលាយក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុម ប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លើកឡើងនៅក្នុងសន្និសីទមូលបត្រប្រចាំឆ្នាំ២០២៦ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នេះថា នៅក្នុងរយៈពេល៥ឆ្នាំ នៃអាណត្តិទី១ របស់វិស័យហិរញ្ញវត្ថុមិនមែនធនាគារ បានរីកលូតលាស់យ៉ាង រហ័ស និងកំពុងក្លាយជាសមាសធាតុមួយ ដែលមានតួនាទីកាន់តែសំខាន់ក្នុងប្រព័ន្ធហិរញ្ញវត្ថុជាតិ។ ការរីកចម្រើននេះមិនត្រឹមតែ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈកំណើនជាបរិមាណប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតគុណប្រយោជន៍ និងគុណតម្លៃដល់សង្គម-សេដ្ឋកិច្ចកម្ពុជាផងដែរ។
ជាក់ស្តែងការរីកចម្រើននៃទំហំវិស័យ៖ ទ្រព្យសកម្មសរុបរបស់វិស័យហិរញ្ញវត្ថុមិនមែនធនាគារ បានកើនពីប្រមាណជាង ៣ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ រហូតដល់ប្រមាណជាង ៩ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥ សមមូលប្រមាណជាង ១៨% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ។ កំណើនដ៏សម្បើមនេះបានឆ្លុះបញ្ចាំងឲ្យឃើញ ពីការរីកលូតលាស់ជាបន្តបន្ទាប់ នៃវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច និងការវិនិយោគ ព្រមទាំងក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិជារួម។ ចំណែកការបង្កើតការងារ និងការអភិវឌ្ឍមូលធនមនុស្ស៖ ចំនួនការងារក្នុងវិស័យនេះបានកើនពីប្រមាណ ៨ ពាន់នាក់ ក្នុងឆ្នាំ២០២១ រហូតដល់ប្រមាណ ១៦ ពាន់នាក់ ក្នុងឆ្នាំ២០២៥ ពោលគឺកើនទ្វេដង។
ចំណែកការពង្រីកលទ្ធភាពទទួលបានសេវា និងការរួមចំណែកកាន់តែទូលាយ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ៖ វិស័យ ហិរញ្ញវត្ថុមិនមែនធនាគារបានរួមចំណែកពង្រីកការគាំពារសង្គម និងភាពធន់ផ្នែកហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ តាមរយៈប្រព័ន្ធសន្តិ សុខសង្គម និងផលិតផលធានារ៉ាប់រង បានបង្កើតឱកាសវិនិយោគ និងគាំទ្រការកៀរគរមូលធន តាមរយៈទីផ្សារមូលបត្រ បានបង្កើត ក្របខណ្ឌគតិយុត្តដ៏រឹងមាំ សម្រាប់ការគ្រប់គ្រងទ្រព្យសម្បត្តិ និងការរៀបចំរចនាសម្ព័ន្ធវិនិយោគ តាមរយៈសេវាបរធនបាលកិច្ច; បានពង្រឹងគុណភាព និងភាពជឿជាក់នៃព័ត៌មានហិរញ្ញវត្ថុ, អភិបាលកិច្ចសាជីវកម្ម និងគណនេយ្យភាព តាមរយៈការអភិវឌ្ឍវិស័យ គណនេយ្យ និងសវនកម្ម; និងបានគាំទ្រដល់តម្រូវការហិរញ្ញប្បទានបន្ទាន់ និងការអភិវឌ្ឍលំនៅឋានសមរម្យ តាមរយៈវិស័យ អចលនវត្ថុ និងបញ្ចាំ ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្តថា សម្រាប់វិស័យមូលបត្រវិញ នៅក្នុងអាណត្តិទី១នេះ សមិទ្ធផលដ៏ចម្បងមួយចំនួន ដូចដូចជា កំណើនទំហំទីផ្សារ៖ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ទំហំមូលធនូបនីយកម្មទីផ្សារ បានកើនជាមធ្យមជាង ១៦% ក្នុងមួយ ឆ្នាំ។ សន្ទុះនៃទីផ្សារមូលបត្រប្រកបដោយចីរភាព៖ ការបោះផ្សាយលក់សញ្ញាបណ្ណបៃតង (Green Bonds) និងសញ្ញាបណ្ណចីរភាព (Sustainability Bonds) មានកំណើនរហូតដល់ប្រមាណ ៨០ លានដុល្លារអាមេរិក និងក្នុងខែនេះសញ្ញាបណ្ណចីរភាព (មាន បុគ្គលធានា) ក៏ត្រូវបានចុះបញ្ជីលក់មូលបត្រនៅផ្សារមូលបត្រកម្ពុជា និងបានប្រមូលសាច់ប្រាក់ប្រមាណ ២០ លានដុល្លារអាមេរិក ដោយអនុលោមតាមស្តង់ដារអន្តរជាតិ។ ការកើននៃចំនួនវិនិយោគិន៖ ចំនួនវិនិយោគិនក្នុងទីផ្សារ បានកើនគួរឲ្យកត់សម្គាល់ ដោយ ចំនួនលេខអត្តសញ្ញាណវិនិយោគិនបានកើនរហូតដល់ជាង ៧៦ ពាន់ ខណៈការជួញដូរភាគហ៊ុនបានកើនលើសពីចំនួន ៣ លាន ដុល្លារអាមេរិកក្នុង១ថ្ងៃផងដែរ៕
អត្ថបទ៖ សុន រ៉ាឌី





-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា6 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន3 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច