ព័ត៌មាន
រយៈពេល៥ឆ្នាំនេះ វិស័យមូលបត្របានបោះផ្សាយលក់សញ្ញាបណ្ណ មានសន្ទុះកំណើនដល់ ៨០ លានដុល្លារ
វិស័យមូលបត្រក្នុងរយៈពេល៥ឆ្នាំ ចុងក្រោយនេះ មានទំហំមូលធនូបនីយកម្មទីផ្សារបានកើនជាមធ្យមជាង ១៦% ក្នុងមួយឆ្នាំ ខណៈសន្ទុះនៃទីផ្សារមូលបត្រ តាមរយៈការបោះផ្សាយលក់សញ្ញាបណ្ណ មានកំណើនប្រមាណ ៨០ លានដុល្លារអាមេរិក និងបាន ប្រមូលសាច់ប្រាក់លើទីផ្សារ បានក្នុងរង្វង់ប្រមាណ ២០លានដុល្លារអាមេរិក។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លើកឡើងនៅក្នុងសន្និសីទមូលបត្រប្រចាំឆ្នាំ២០២៦ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ថា សមិទ្ធផលរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិន មែនធនាគារ (អ.ស.ហ.) ក្នុងនោះសម្រាប់វិស័យមូលបត្រផ្ទាល់ ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ទំហំមូលធនូបនីយកម្មទីផ្សារ បានកើនជាមធ្យមប្រមាណ ១៦,៧% ក្នុងមួយឆ្នាំ។ ចំណែកសន្ទុះនៃទីផ្សារមូលបត្រប្រកបដោយចីរភាព, ក្នុងនោះការបោះផ្សាយ លក់សញ្ញាបណ្ណបៃតង និងសញ្ញាបណ្ណចីរភាព មានកំណើនរហូតដល់ប្រមាណ ៨០ លានដុល្លារអាមេរិក ហើយក្នុងខែនេះ សញ្ញាបណ្ណចីរភាព (មានបុគ្គលធានា) បានប្រមូលសាច់ប្រាក់ប្រមាណ ២០ លានដុល្លារអាមេរិក ខណៈការជួញដូរភាគហ៊ុនបាន កើនលើសពីចំនួន ៣ លានដុល្លារអាមេរិកក្នុង១ថ្ងៃផងដែរ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានផ្តល់អនុសាសន៍ដល់និយ័តករមូលបត្រកម្ពុជា និងគ្រប់តួអង្គពាក់ព័ន្ធក្នុងវិស័យមូល បត្ររួមមាន៖ និយ័តករមូលបត្រកម្ពុជាត្រូវបន្តដឹកនាំអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យមូលបត្រឆ្នាំ ២០២៥-២០៣៥ ប្រកបដោយ ស្មារតីបុរេសកម្ម ម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ តាមរយៈការបន្តពង្រឹងអេកូប្រព័ន្ធហិរញ្ញវត្ថុ សម្រាប់វិស័យមូលបត្រការធ្វើ ពិពិធកម្មផលិតផលមូលបត្រ និងទីផ្សារមូលបត្រ ឲ្យស្របតាមកាលានុវត្តភាពនៃវិស័យហិរញ្ញវត្ថុជារួម និងបានអំពាវនាវក្រសួង-ស្ថាប័ន និងអង្គភាព ពាក់ព័ន្ធនៃរាជរដ្ឋាភិបាលក៏ដូចជា វិស័យឯកជនបន្តសកម្មចូលរួម ក្នុងការអនុវត្តយុទ្ធសាស្ត្រនេះ ឲ្យសម្រេច បានលទ្ធផលល្អតាមការរំពឹងទុក ទៅតាមដំណាក់កាល និងស្របតាមក្របខណ្ឌ សំដៅបន្តអភិវឌ្ឍទីផ្សារមូលបត្រឲ្យកាន់តែមាន វិសាលភាពធំទូលាយ និងបន្តដើរតួជាប្រភពហិរញ្ញប្បទាន ឱ្យបានស្និទ្ធជាមួយវិស័យធនាគារ ក្នុងអេកូប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា។
និយ័តករមូលបត្រកម្ពុជា ត្រូវពន្លឿនការធ្វើឌីជីថលូបនីយកម្ម និងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធទីផ្សារ តាមរយៈការចាប់យក និងការដាក់ឲ្យប្រើប្រាស់នូវបច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបជាអាទិ៍៖ សន្ធានកម្មកម្មវិធីកុំព្យូទ័រ និងការតភ្ជាប់ប្រព័ន្ធ API បើកចំហ, ទិន្នន័យធំ, បច្ចេកវិទ្យាភ្លោដ, កិច្ចសន្យាឆ្លាតវៃ និងឧបករណ៍ជួញដូរឌីជីថលកម្រិតខ្ពស់ ដើម្បីក្រសោបយកកាលានុវត្តភាពថ្មី ដែល ផុសឡើង និងធានាថា ទីផ្សារមូលបត្រ ដើរតាមបរិវត្តកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ ស្របតាមឧត្តមានុវត្តន៍ជាអន្តរជាតិ។
និយ័តករមូលបត្រកម្ពុជា ត្រូវខិតខំបន្តពង្រឹងអនុលោមភាព និងការគ្រប់គ្រងហានិភ័យឲ្យបានកាន់តែប្រសើរ, ច្បាស់ណាស់ ថា កំណើនទីផ្សារត្រូវតែបន្តរីកចម្រើន ដោយឈរលើគោលការណ៍តម្លាភាព គណនេយ្យភាព និងសុចរិតភាព ដូច្នេះអន្តរការីមូល បត្រ និងក្រុមហ៊ុនចុះបញ្ជី ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងសកម្មភាពអាជីវកម្ម, អភិបាលកិច្ចសាជីវកម្ម, វិធានការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងការគ្រប់គ្រងហានិភ័យនៃប្រតិបត្តិការអាជីវកម្ម។ និយ័តករមូលបត្រ កម្ពុជា ត្រូវបន្តលើកកម្ពស់ការយកចិត្តទុកដាក់ លើការបន្តជំរុញសមាហរណកម្មទីផ្សារទៅក្នុងតំបន់ និងលើឆាកអន្តរជាតិដើម្បី ធានាថា ទីផ្សារមូលបត្រនៅកម្ពុជាមានបរិយាបន្ន នវានុវត្តន៍ ចីរភាព និងភាពធន់ ការបន្តពង្រីកវិសាលភាព និងទំនុកចិត្តរបស់ កម្ពុជាលើឆាកអន្តរជាតិ និងការបន្តកិច្ចសហប្រតិបត្តិការអន្តរនិយ័តករក្នុងតំបន់ និងលើសកលលោក សំដៅចែករំលែកព័ត៌មាន ពង្រឹងសមត្ថភាព និងផ្លាស់ប្តូរបទពិសោធន៍ ដើម្បីដំណើរការស្របតាមគោលការណ៍ និងឧត្តមានុវត្តន៍ជាអន្តរជាតិ៕ អត្ថបទ៖ សុន រ៉ាឌី


-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
កីឡា7 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន7 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន3 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ