ព័ត៌មាន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញដាក់បិណ្ឌវេនទី៤ នៅវត្តឧណ្ណាលោម
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមជាមួយនឹងលោកឪពុក អ្នកម្តាយ សហការី និងលោកពូ លោកអ៊ំ លោកតានៃសមាគមមូលនិធិត្រីចក្រយានកម្ពុជា ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានអញ្ជើញដាក់បិណ្ឌវេនទី៤ និងរៀបចំចង្ហាន់វេរប្រគេនព្រះសង្ឃ ក្នុងវត្តឧណ្ណាលោក ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

កម្មវិធីបុណ្យកាន់បិណ្ឌវេនទី៤ ដែលប្រារព្ធធ្វើនៅថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បានថ្វាយនូវកម្រងផ្កា គ្រឿងសក្ការៈបូជា នមស្សការព្រះរតនត្រ័យ សមាទានសីល រាប់បាត្រព្រះសង្ឃ បង្សុកូល វេរភត្តាហារប្រគេនព្រះសង្ឃ និងពហូទេវាដារឆ្លង ជាកិច្ចបញ្ចប់ពិធីបុណ្យ ។
សម្រាប់មហាកុសលកើតឡើងពីសទ្ធាជ្រះថ្លា នៃការថ្វាយចង្ហាន់ព្រះសង្ឃ និងផ្ដល់ទាន ក្នុងពិធីកាន់បិណ្ឌវេនទី៤នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានឧទ្ទិសបុណ្យ ជូនវិញ្ញាណក្ខន្ធខាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមានអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក បិតាមាតាបង្កើតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, វិញ្ញាណក្ខន្ធមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មវិញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បិតាមាតាបង្កើតសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងវិញ្ញាណក្ខន្ធកុមារ ហ៊ុន កំសត់ ជាបុត្រាសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងញាតិការខាងលោកជំទាវបណ្ឌិត វីរយុទ្ធជនដែលបានពលី ក្នុងបុព្វហេតុការពារជាតិ ការបូរណភាពទឹកដី រួមទាំងញាតិការទាំង៧សណ្ដាន ។
សម្រាប់បុណ្យកុសលនេះ លោកជំទាវបណ្ឌិតស្ត្រីទីមួយកម្ពុជា បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ បារមីវត្ថុស័ក្តិសិទ្ធិទាំងឡាយ សូមជួយតាមថែរក្សាពុកម៉ែ អ៊ំពូមីង បងប្អូនប្រពលរដ្ឋកម្ពុជាគ្រប់ៗរូប ប្រជាជនភៀសសឹក និងវីរកងទ័ពកម្ពុជាគ្រប់ៗគ្នា ដែលកំពុងឈរជើងការពារទឹកដី ឱ្យជួបតែសេចក្តីសុខ សុភមង្គល ហើយក្នុងវេលាប្រកបដោយទុក្ខកង្វល់នេះដែរ លោកជំទាវបណ្ឌិត ក៏សូមបួងសួងឱ្យពលរដ្ឋ ដែលកំពុងរងគ្រោះទឹកជំនន់ នៅតាមបណ្ដាខេត្តមានសុខសុវត្ថិភាព ចៀសចាកឆ្ងាយពីបញ្ហានានា និងឆាប់បានរស់នៅសុខសាន្តវិញ ។
ក្នុងកម្មវិធីបុណ្យកាន់បិណ្ឌវេនទី៤នេះដែរ សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត បានប្រគេនទេយ្យទានដ៏ថ្លៃថ្លា មានដូចជាអង្ករ ៥០០គីឡូក្រាម ទឹកសុទ្ធ និងភេសជ្ជៈ រួមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ចំពោះព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅក្នុងវត្តឧណ្ណាលោម ។
ជាការពិតណាស់ ពិធីបុណ្យភ្ជុំបិណ្ឌ ឬ សម័យមុនហៅថា បុណ្យសែនដូនតា គឺជាពិធីបុណ្យប្រពៃណីជាតិខ្មែរដ៏ធំមួយតាំងពីសម័យអង្គរមកម្ល៉េះ ដែលមានរយៈពេល ១៥ថ្ងៃ គឺចាប់ពីថ្ងៃ ១រោច ខែភទ្របទ ដល់ថ្ងៃ ១៥រោច ខែភទ្របទ ។ ក្នុងវេលានេះប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈសាមគ្គីគ្នា រួមគ្នាទៅបោះបាយបិណ្ឌ ធ្វើចង្ហាន់ រៀបចំទេយ្យទានប្រគេនព្រះសង្ឃគង់នៅឯវត្ត ដែលជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ នូវការប្រណិប័តន៍សាសនាយ៉ាងខ្ជាប់ខ្ជួន ការនឹករលឹកដឹងគុណដល់ញាតិកា ចាស់ព្រឹទ្ធាចារ្យដែលបានចែកឋានទៅ ការនឹកគោរពដឹងគុណដល់បុព្វបុរស វីរយុទ្ធជនដែលពលីដើម្បីបុព្វហេតុជាតិ ជាពិសេស គឺការពង្រឹងស្មារតីសាមគ្គីជាតិតាមរយៈការជួបជុំគ្នានៅតាមភូមិស្រុក និងនាំគ្នាទៅវត្តធ្វើបុណ្យ ដើម្បីបានជាសេចក្តីល្អទុកដាក់ក្នុងចិត្តរហូតទៅ ៕ អត្ថបទ បាន សុខរិទ្ធិ















-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
កីឡា7 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន7 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន3 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ