ព័ត៌មាន
ទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ជួបពិភាក្សាជាមួយអាជ្ញាធរកូរ៉េ ដើម្បីបន្តកិច្ចសហប្រតិបត្តិការគាំពារដល់អត្ថប្រយោជន៍ពលករកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក Choi Won-yong អភិបាលក្រុងផ្យង់ថេក នៅសាលាក្រុងផ្យង់ថេក ខេត្តខ្យង់គីដូ នៃសាធារណរដ្ឋកូរ៉េ ដោយភាគីទាំងពីរ បានពិភាក្សាគ្នា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ គាំពារអត្ថប្រយោជន៍ពលករកម្ពុជា ដែលកំពុងបម្រើការងារនៅក្នុងប្រទេសកូរ៉េ។
ក្នុងជំនួបនោះ ភាគីទាំងពីរ បានពិភាក្សាអំពីកាលានុវឌ្ឍភាព ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ មនុស្សធម៌ និងលទ្ធភាពក្នុងការបង្កើតចំណងសម្ព័ន្ធមេត្រីភាពរវាងក្រុងផ្យង់ថេក និងទីក្រុងភ្នំពេញ ។
ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានជម្រាបជូនលោកអភិបាលក្រុងថា បងប្អូនសហគមន៍ខ្មែរមួយចំនួន បានបំរើការងារនៅប្រទេសកូរ៉េ អស់រយៈពេលជាច្រើនឆ្នាំ ដោយពួកគេបានរៀនសូត្រពីជំនាញ បច្ចេកទេសការងារ ហើយក៏បានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិកូរ៉េ ផងដែរ ដោយឯកឧត្តមសង្ឃឹមថា លោកអភិបាលក្រុង នឹងពិនិត្យលទ្ធភាពជំរុញកិច្ចសហប្រតិបត្តិការផ្នែកអប់រំ និងបណ្តុះបណ្តាលជំនាញ ដើម្បីផ្តល់ឱកាសឲ្យពួកគាត់អាចអភិវឌ្ឍខ្លួន និងទទួលបានបទពិសោធន៍ថ្មីៗបន្ថែមទៀត ។
ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរាជទូត ក៏បានស្នើលោកអភិបាលក្រុង ពិនិត្យលទ្ធភាពដឹកនាំក្រុមហ៊ុនកូរ៉េរបស់ក្រុងផ្យង់ថេកទៅបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីបង្កើតឱកាសឱ្យក្រុមហ៊ុននៃប្រទេសទាំងពីរចាប់ដៃគូអាជីវកម្ម និងបង្កើតកិច្ចសហប្រតិបត្តិការអាជីវកម្មជាមួយគ្នា។ ឯកឧត្តម ក៏បានស្នើសុំសាលាក្រុងពិនិត្យលទ្ធភាពក្នុងរៀបចំព្រឹត្តិការណ៍វប្បធម៌រួមគ្នា កម្ពុជា-កូរ៉េ ដើម្បីលើកកម្ពស់ទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរ ផងដែរ។
ភាគីទាំងពីរ ក៏បានពិភាក្សាអំពីទិសដៅសហប្រតិបត្តិការរវាងស្ថានទូត និងក្រុងផ្យង់ថេក និងកិច្ចសហការក្នុងការគាំពារអត្ថប្រយោជន៍ របស់ប្រជាជនកម្ពុជា ដែលកំពុងរស់នៅក្នុងតំបន់ផ្យង់ថេក ផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ




-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន7 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន3 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច