ព័ត៌មាន
រយៈពេល៩ខែឆ្នាំ២០២៦ ក្រសួងបរិស្ថានទប់ស្កាត់ការបញ្ចេញសំណល់រាវកខ្វក់ចេញពីរោងចក្រ សហគ្រាស និងក្រុមហ៊ុននានាបានប្រមាណ ២០លានម៉ែត្រគូប
ក្រសួងបរិស្ថាន បានបន្តទប់ស្កាត់ការបញ្ចេញសំណល់រាវកខ្វក់ ចេញពីរោងចក្រ សហគ្រាស និងក្រុមហ៊ុននានា ក្នុងរយៈពេល៩ខែ គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៦ សរុបចំនួន ១៩ ៦៨៥ ០៨៥ ម៉ែត្រគូប ។ ដោយឡែកគ្រាន់តែក្នុងខែកញ្ញា ឆ្នាំ ២០២៦ ក្រសួងបរិស្ថានអនុវត្តយ៉ាងសកម្ម ទប់ស្កាត់ទឹកកខ្វក់បានចំនួនជាង ២,២២ លានម៉ែត្រគូប។

ក្រសួងបរិស្ថាន សម្រេចបានលទ្ធផលនៅក្នុងយុទ្ធនាការ«ផ្ទៃទឹកស្អាត»នេះ ដោយបាននិងកំពុងជំរុញយ៉ាងសកម្ម នូវវិធានការច្បាប់ ដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ និងសហគ្រាសនានានៅកម្ពុជា ធ្វើការដំឡើងឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ (Automatic Wastewater Quality Monitoring) ដើម្បីតាមដានគុណភាពទឹកកខ្វក់ពីចម្ងាយក្នុងពេលជាក់ស្តែង (Real-time) បានចំនួន ៧២ ក្រុមហ៊ុន និងរោងចក្រ រួចមកហើយ គិតត្រឹមខែកញ្ញា ឆ្នាំ២០៦។ ចំនួននេះមានការកើនឡើងជាលំដាប់ បើប្រៀបធៀបទៅនឹងចុងឆ្នាំ២០២៥ ដែលមានត្រឹមតែ ៥៦ កន្លែង។
អ្នកនាំពាក្យក្រសួអបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា យោងតាមរបាយការណ៍ខាងលើ ទឹកកខ្វក់ប្រមាណ៧០ម៉ឺនម៉ែត្រគូប ត្រូវបានទប់ស្កាត់ជារៀងរាល់ថ្ងៃ មិនឱ្យហូរចូលទៅបំពុលតំបន់ទឹកធម្មជាតិ ប៉ះពាល់បរិស្ថាន និងសុខភាពសាធារណៈ។ អ្នកនាំពាក្យក្រសួអបរិស្ថាន បានថ្លែងអំណរគុណដល់ម្ចាស់រោងចក្រ សហគ្រាស ដែលបានចូលរួមអនុវត្តច្បាប់ និងការលើកកម្ពស់ភាពស្អាតនៅកម្ពុជា។ ឯកឧត្តមបានបន្តថា ក្រសួងបរិស្ថាន នឹងបន្តទប់ស្កាត់ការបញ្ចេញសំណល់រាវ បំពុលទឹកធម្មជាតិបន្ថែមទៀត ដោយបន្តជំរុញលើកទឹកចិត្តដល់រោងចក្រ សហគ្រាសនានា ដែលមានសក្តានុពលប្រភពបំពុល បន្តបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ ដើម្បប្រសិទ្ធភាពការងារទប់ស្កាត់ការបំពុលបរិស្ថាន និងជួយឱ្យរោងចក្រ និងក្រុមហ៊ុន ខ្លួនឯងអាចគ្រប់គ្រងសំណល់រាវ បានត្រឹមត្រូវតាមស្តង់ដារបរិស្ថាន និងស្របតាមក្របបរិស្ថាននិងធនធានធម្មជាតិ និងដើម្បីធានាថាការបញ្ចេញសំណល់រាវ មិនប៉ះពាល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ៕








-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន7 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន3 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច