ព័ត៌មាន
កងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើលំហាត់ហ្វឹកហ្វឺនបើកអូប័រជាក់ស្តែងត្រៀមសង្រ្គោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ
ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះបានដឹកនាំដោយផ្ទាល់ដល់កម្លាំងយោធិនជាងមួយរយនាក់ ធ្វើលំហាត់ហ្វឹកហ្វឺនបើកបរអូប័រជាក់ស្តែង នៅ ទំនប់ខ្ពបត្របែក ស្ថិតនៅភូមិស្ទឹង ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ ដោយមានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាដើម។
ការហ្វឹកហ្វឺននេះធ្វើឡើងក្នុងស្មារតីពង្រឹងសមត្ថភាព និងត្រៀមលក្ខណៈជាក់ស្តែងរបស់កម្លាំង បន្ទាប់ពីមានបទបញ្ជារបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, អគ្គនាយកដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថុក្រសួងការពារជាតិ ឱ្យត្រៀមកម្លាំង និងមធ្យោបាយសម្រាប់អន្តរាគមន៍ជួយប្រជាពលរដ្ឋ ក្នុងករណីមានគ្រោះទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗដែលកើតឡើងជាយថាហេតុណាមួយនោះ។
ក្នុងពេលដឹកនាំការហ្វឹកហ្វឺន លោកមេបញ្ជាការ បានណែនាំដល់សិក្ខាកាមទាំងអស់ឱ្យយកចិត្តទុកដាក់រៀនសូត្រ ហ្វឹកហ្វឺនឱ្យបានជាក់ស្តែង គោរពវិន័យ និងបទបញ្ជា ព្រមទាំងយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាព។ លោកឧត្តមសេនីយ៍ទោ បានគូសបញ្ជាក់ទៀតថា ការហ្វឹកហ្វឺននាពេលនេះ ត្រូវធ្វើឱ្យសិក្ខាកាមមានសមត្ថភាពពិតប្រាកដ ដើម្បីនៅពេលទទួលបទបញ្ជា អាចប្រើប្រាស់អូប័រ និងមធ្យោបាយសង្គ្រោះបានដោយមានទំនុកចិត្ត រហ័ស និងមានប្រសិទ្ធភាព។ លោកឧត្តមសេនីយ៍ក៏បានបន្តណែនាំឲ្យយោធិនក្នុងកងពលទាំងអស់«ត្រូវខិតខំរៀនសូត្រហ្វឹកហ្វឺនឱ្យចេះពិតប្រាកដ ព្រោះនៅពេលចេញទៅអនុវត្តភារកិច្ចជាក់ស្តែង ជាពិសេសនៅពេលប្រជាពលរដ្ឋត្រូវការជំនួយ យើងត្រូវតែធ្វើឲ្យបាន»។
ជាមួយគ្នានេះ លោកមេបញ្ជាការ បានណែនាំឱ្យកម្លាំងបន្តតាមដានសភាពការណ៍អាកាសធាតុ និងត្រៀមលក្ខណៈជាប្រចាំ ទាំងកម្លាំង មធ្យោបាយ យានយន្ត អូប័រ និងសម្ភារៈសង្គ្រោះ ដើម្បីធានាថា នៅពេលទទួលបទបញ្ជា អាចចល័ត និងចុះអនុវត្តភារកិច្ចបានទាន់ពេលវេលា។
សូមបញ្ជាក់ថា កងពលតូចដឹកជញ្ជូនលេខ៩៩ បានត្រៀមកម្លាំងនិងសម្ភារៈ២៤ម៉ោងលើ២៤ម៉ោង ដោយក្នុងនោះកម្លាំងជាង២៥០នាក់ រថយន្តធុនធ្ងន់ជាង១០គ្រឿង អូប័រជាងជិត២០គ្រឿង ម៉ាស៊ីនបូមទឹក ឡានពេទ្យ និងសម្ភារៈសង្រ្គោះជាច្រើនទៀត៕
អត្ថបទ ៖ បាន ចក់















-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន3 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច