ព័ត៌មាន
ប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
(បន្ទាយមានជ័យ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចាត់ក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាជនរងគ្រោះដោយទឹកជំនន់រហ័សចំនួន១,៥០០គ្រួសារ ក្នុងក្រុងប៉ោយប៉ែត និងស្រុកអូរជ្រៅ ដែលបានជម្លៀសមកកាន់ទីទួលសុវត្ថិភាពចំនួន ៩កន្លែង ក្នុងនោះក្រុមការងារបានរៀបចំពិធីចែកអំណោយនៅទីទួលសុវត្ថិភាពចំនួន២កន្លែង ដោយទីតាំងទី១៖នៅច្រកស្ទឹងបត់ និងទីតាំងទី២៖ នៅសាលាបឋមសិក្សា ហ៊ុន សែន ព្រហ្មនិម្មិត ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ពិធីចែកអំណោយនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា តំណាង ដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហហមកម្ពុជា ខេត្តបន្ទាយមានជ័យនិងលោកជំទាវ ព្រមទាំងវត្តមានចូលរួមពី សមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខាក្រុង/ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត ក្រុមការងារមកពីទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ជាច្រើនរូប។
សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ៦ដប និងឃីតចំនួន ១ (សារុង ក្រមា មុង ភួយ)។ បន្ទាប់ពីផ្តល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះទាំង ១.៥០០គ្រួសារ រួចមក ឯកឧត្តមនិងក្រុមការងារក៏បាននាំយកទេយ្យវត្ថុ និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់នៅវត្តចំនួនពីរដែលរងផលប៉ះពាល់ដោយទឹកជំនន់រហ័សនេះរួមមានវត្ត ពោធិសុវណ្ណសិលារាម (ហៅវត្តអណ្តូងថ្មមាស) និងវត្តច័ន្ទសុីសុទ្ធាវាស កូបធំ(ចាស់) ដោយក្នុងមួយវត្តទទួលបាន៖ អង្ក ១២០គីឡូក្រាម មី៥កេស ត្រីខ៥យួរ ទឹកបរិសុទ្ធ ៥កេស ទឹកសុីអុីវ ៥យួរ និងបច្ច័យសម្រាប់វត្ត និងប្រគេនព្រះគ្រូចៅអធិការវត្ត ព្រមទាំងព្រះសង្ឃ នូវបច្ច័យមួយចំនួនផងដែរ៕




















-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន3 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច