ព័ត៌មាន
តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំ UN ស្នើអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សបន្តយកចិត្តទុកដាក់ចំពោះប្រជាជនភៀសសឹកកម្ពុជា និងការវិលត្រឡប់ទៅកាន់លំនៅឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ
(ទីក្រុងហ្សឺណែវ) នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ – ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ បានជួបប្រជុំជាមួយលោក Thomas Andrews អ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
ក្នុងជំនួបនោះ ឯកឧត្តមឯកអគ្គរាជទូត កែ សុវណ្ណ បានជម្រាបជូនអំពីប្រវត្តិសាស្ត្រ និងបរិបទជាតិកម្ពុជា ដោយបានគូសបញ្ជាក់អំពីបទពិសោធន៍នៃជម្លោះជាច្រើនទសវត្សរ៍ ដែលធ្វើឱ្យកម្ពុជាយកចិត្តទុកដាក់ខ្លាំងចំពោះសន្តិភាព សន្តិសុខ ស្ថិរភាព ការអភិវឌ្ឍ ព្រមទាំងសុខុមាលភាព និងសិទ្ធិមនុស្សរបស់ប្រជាពលរដ្ឋកម្ពុជា។
ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈគ្នាលើស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយ ឯកឧត្តមឯកអគ្គរាជទូត បានស្នើឱ្យមានការបន្តយកចិត្តទុកដាក់ចំពោះសិទ្ធិមនុស្សរបស់ប្រជាជនភៀសសឹកកម្ពុជា និងការវិលត្រឡប់ទៅកាន់លំនៅឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។
ភាគីទាំងពីរ ក៏បានពិភាក្សាអំពីរបាយការណ៍របស់អ្នករាយការណ៍ពិសេស ដែលនឹងដាក់ជូនសម័យប្រជុំលើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស និងបានគូសបញ្ជាក់សាជាថ្មីនូវសារៈសំខាន់នៃការបន្តកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ប្រកបដោយការស្ថាបនាលើបញ្ហាសិទ្ធិមនុស្ស។


-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន3 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច