Connect with us

ព័ត៌មាន

ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨ គីឡូម៉ែត្រ នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨គ.ម ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងក្របខណ្ឌថវិកាជាតិ។

ប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានខ្លឹមសារដូចខាងក្រោម៖

– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ការសាងសង់ផ្លូវការផ្លូវជាតិលេខ១០នេះ គឺជាកសារសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី ដែលជំរុញការតភ្ជាប់រវាងតំបន់ភាគពាយព្យ និងតំបន់ឆ្នេរសមុទ្រភាគនិរតីនៃប្រទេសកម្ពុជា។

– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ផ្លូវជាតិលេខ១០ នឹងផ្ដល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចខ្ពស់ តាមរយៈការកាត់បន្ថយពេលវេលា ថ្លៃដឹកជញ្ជូន ខណៈផ្លូវនេះបានតភ្ជាប់ខេត្ត៣ គឺបាត់ដំបង ពោធិ៍សាត់ និងកោះកុង ដែលនឹងក្លាយជាការតភ្ជាប់យ៉ាងសំខាន់របស់កសិផល, ការធ្វើដំណើរ, ទេសចរណ៍ផ្សារភ្ជាប់ទឹកដី និងចរន្តសេដ្ឋកិច្ចយ៉ាងសំខាន់នៃតំបន់ភាគកណ្តាល ខាងជើង និរតី និងឦសានរបស់កម្ពុជា ហើយផ្តល់ជាជម្រើសកាន់តែច្រើនដល់ប្រជាជន។

– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ១០នេះ ឡើងជាប្រភេទផ្លូវ DBST ក្នុងនោះ ផ្លូវក្រាលកៅស៊ូ DBST ប្រវែងជិត ១៩៤គីឡូម៉ែត្រ ទទឹង ៩ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្តធ្វើចរាចរណ៍ ២គន្លងទៅមក។ បន្ថែមពីនេះគម្រោងនេះ ក៏មានការសាងសង់ស្ពានថ្មី និងពង្រីកស្ពានបេតុងចាស់ សរុបចំនួន ៣២កន្លែង ប្រវែងសរុប ២ ៣២៥ម៉ែត្រ រួមមាន ស្ពានសង់ថ្មីចំនួន ២០កន្លែង និងពង្រីកស្ពានចាស់ចំនួន ១២កន្លែង។ នៅក្នុងចំណោមស្ពានសរុបទាំង ៣២នេះ មានស្ពានមួយដែលត្រូវបានសាងសង់ឡើងជាស្ពានខ្ពស់ជាងគេនៅកម្ពុជា និងត្រូវបានរាជរដ្ឋាភិបាលប្រសិទ្ធនាមថា «ស្ពានតេជោសន្តិភាពឫស្សីជ្រុំ»។

– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ផ្លូវជាតិលេខ១០នេះ ក្រៅពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្ទៃក្នុងរបស់កម្ពុជាឱ្យកាន់តែមានភាពប្រទាក់ក្រឡា, ផ្លូវនេះបាននិងកំពុងរួមចំណែកលើកកម្ពស់សក្ដានុពលទេសចរណ៍នៅតាមបណ្ដោយផ្លូវជាតិនេះ ដែលសម្បូរទៅដោយទេសភាពធម្មជាតិដ៏ទាក់ទាញ តំបន់ជ្រោះភ្នំ ជ្រលង ដងអូរជាច្រើន ដែលបងប្អូនប្រជាពលរដ្ឋភាគច្រើនមិនធ្លាប់បានមកដល់ទីនេះពីមុនមក។

– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ក្នុងជំហានទី១ រាជរដ្ឋាភិបាលមានគម្រោងពង្រីកទៅបណ្ដារាជធានី-ខេត្តចំនួន ១៣ មានចម្ងាយប្រមាណ ១២០០ គីឡូម៉ែត្រ ដោយគ្រោងបំពាក់អំពូលដើរដោយពន្លឺព្រះអាទិត្យ ចំណាយថវិកាប្រមាណ ៦លានដុល្លារអាមេរិកនៅក្នុងជំហានទីមួយនេះ។ ខណៈសម្ដេច​គាំទ្រគម្រោងនេះ និង​ជំរុញឱ្យពង្រីកឱ្យបាន ២៥ រាជធានី-ខេត្ត។

– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ការដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១០ គឺជាជោគជ័យថ្មីមួយទៀតនៃយុទ្ធនាការពង្រីកប្រព័ន្ធដឹកជញ្ជូន និងពង្រឹងប្រព័ន្ធឡូជីស្ទីករបស់រាជរដ្ឋាភិបាលឱ្យកាន់តែពេញលេញនៅក្រោមពាក្យស្លោក «ផ្លូវគឺជាមូលដ្ឋាននៃការធ្វើសមាហរណកម្មផ្ទៃក្នុង និងការអភិវឌ្ឍទៅតាមសហគមន៍» សំដៅលើកម្ពស់ជីភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទាំងប្រទេសតាមរយៈការជំរុញការធ្វើសមាហរណកម្មវិស័យកម្មន្តសាលកម្ពុជា ជាពិសេសសហគ្រាសធុនតូច និងមធ្យម សិប្បកម្មទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ ក៏ដូចជាលើកកម្ពស់ភាពប្រកួតប្រជែងពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។

– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ណែនាំឱ្យអាជ្ញាធរខេត្តពិនិត្យមើលលើការដាក់ចេញនយោបាយរំដោះទឹកជំនន់ និងប្រមូលទឹកជំនន់ទុកប្រើប្រាស់នៅរដូវប្រាំង ខណៈអ្នកវិទ្យាសាស្រ្ដបានបញ្ជាក់ថា នៅរយៈពេល៦ខែខាងមុខពិភពលោកនឹងជួបបាតុភូតគ្រោះរាំងស្ងួតរយៈពេលវែង អាកាសធាតុឡើងកម្ដៅដែលអាចធ្វើឱ្យខ្វះខាតទឹកប្រើប្រាស់។

– សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បញ្ជាក់ជាថ្មីថា បញ្ហាដែលយើងមានសង្គ្រាមព្រំដែន ការបិទព្រំដែន គឺសុទ្ធតែជាឱកាសឱ្យយើងវាយតម្លៃ ពង្រឹងផ្ទៃក្នុងខ្លួនឯង ពង្រឹងពិពិធកម្មសេដ្ឋកិច្ចអ្នកជាប់ព្រំដែន។ សម្ដេចបន្តថា រយៈពេលខ្លីយើងឈឺ ប៉ុន្ដែត្រូវយកមេរៀននេះ កុំឱ្យកើតមាននៅថ្ងៃអនាគតទៀត។

-សម្ដេចធិបតី៖ ការបង្កើតភាពប្រទាក់ក្រឡា ការតភ្ជាប់រវាងភូមិភាគពាយព្យ និងតំបន់ឆ្នេរសមុទ្រភាគនិរតីនៃប្រទេសកម្ពុជា គឺជាយុទ្ធសាស្ត្រវែងឆ្ងាយនៃរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍតំបន់ពាយព្យកម្ពុជា ជាពិសេស ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន ឱ្យប្រកបទៅដោយសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

-សម្ដេចធិបតី៖ ហេដ្ឋារចនាសម្ព័ន្ធ គឺជាអាទិភាព នៃរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជជនកម្ពុជាច្រើនអាណត្តិមកហើយ ពិសេសគឺក្រោយនយោបាយឈ្នះ ឈ្នះ ។ ការដាក់ចេញនូវយុទ្ធសាស្ត្រត្រីកោណ យុទ្ធសាស្ត្រចតុកោណ ដំណាក់ទី១-២-៣-៤ មនុស្ស អាទិភាពទី១ ផ្លូវ ទី២ និងទឹក ភ្លើង ដែលតាំងពីឆ្នាំ៩៨ដល់២០២៣ ផ្លូវរាប់ពាន់គីឡូត្រូវបានកសាង។ អាណត្តិ ទី៧នេះ ខ្ញុំឡើងមក បានដើរសម្ពោធជាច្រើន។

– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ណែនាំឱ្យអាជ្ញាធរខេត្តពិនិត្យមើលលើការដាក់ចេញនយោបាយរំដោះទឹកជំនន់ និងប្រមូលទឹកជំនន់ទុកប្រើប្រាស់នៅរដូវប្រាំង ខណៈអ្នកវិទ្យាសាស្រ្ដបានបញ្ជាក់ថា នៅរយៈពេល៦ខែខាងមុខពិភពលោកនឹងជួបបាតុភូតគ្រោះរាំងស្ងួតរយៈពេលវែង អាកាសធាតុឡើងកម្ដៅដែលអាចធ្វើឱ្យខ្វះខាតទឹកប្រើប្រាស់។

– សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បញ្ជាក់ជាថ្មីថា បញ្ហាដែលយើងមានសង្គ្រាមព្រំដែន ការបិទព្រំដែន គឺសុទ្ធតែជាឱកាសឱ្យយើងវាយតម្លៃ ពង្រឹងផ្ទៃក្នុងខ្លួនឯង ពង្រឹងពិពិធកម្មសេដ្ឋកិច្ចអ្នកជាប់ព្រំដែន។ សម្ដេចបន្តថា រយៈពេលខ្លីយើងឈឺ ប៉ុន្ដែត្រូវយកមេរៀននេះ កុំឱ្យកើតមាននៅថ្ងៃអនាគតទៀត។

– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ណែនាំដល់អាជ្ញាធរខេត្តទាំងអស់ ត្រៀមអន្តរាគមន៍ដល់ប្រជាពលរដ្ឋដែលជួបប្រទះគ្រោះទឹកជំនន់ ខណៈមានកន្លែងខ្លះបានស្រកចុះ ប៉ុន្ដែកន្លែងខ្លះនៅបន្តហក់ឡើងនៅឡើយ។ សម្ដេចក៏បានណែនាំដល់ក្រសួងពាក់ព័ន្ធត្រៀមការស្ដារឡើងវិញពីគ្រោះទឹកជំនន់ ក្នុងនោះដំណាំណាដែលខូចត្រូវជួយផ្ដល់ពូជ ផ្លូវដែលខូចក៏ត្រូវស្ដារឡើងវិញដែរ។

– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា កន្លងទៅនេះ ធនាគារជាតិបានបញ្ចេញក្រដាសប្រាក់៥ម៉ឺនរៀលថ្មី គឺដើម្បីពង្រឹងនូវសោភណភាព និងសុវត្ថិភាពកុំឱ្យមានលុយក្លែងក្លាយ ខណៈលុយក្រដាសធំៗ មានចរាចរច្រើន ក្នុងនោះក៏មានលុយក្លែងក្លាយ។ ការបញ្ចេញក្រដាសប្រាក់ថ្មីនេះក៏ដើម្បីជំនួសឱ្យក្រដាសចាស់ដែលត្រូវកិនកម្ចេច។

– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖«ខ្ញុំសូមអីចេះមួយ បក្សណាក៏ដោយ និន្នាការណាក៏ដោយ, ទ័ពជារបស់ជាតិ ការពារទឹកដីរបស់ជាតិ, បើមិនស្រឡាញ់រដ្ឋាភិបាល មិនស្រឡាញ់គណបក្សប្រជាជន វ៉ៃអីផ្សេងទៅ កុំវ៉ៃទឹកចិត្តកងទ័ព។

– សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ណែនាំឱ្យបងប្អូនយោធិន ឬកងកម្លាំងប្រដាប់អាវុធណា ដែលហូបបាយប្រចាំថ្ងៃជាមួយអំបិលបុកម្ទេសនៅជួរមុខ ឬនៅកន្លែងណាក៏ដោយ សូមប្រាប់មកសម្ដេច ដាក់សារមកសម្ដេច។ ខណៈគ្រប់សំណើរពីសមរភូមិមុខ គ្រប់សំណើរទាំងអស់គឺសម្ដេចចុះហត្ថលេខាឱ្យភ្លាមដោយមិនចាំបាច់រង់ចាំឆ្លងក្រសួងសេដ្ឋកិច្ចនោះទេ។

 

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia