ព័ត៌មាន
យុវជនខ្មែរគោរពប្រតិបត្តិបានខ្ជាប់ខ្ជួនក្នុងការថែរក្សាទំនៀមទម្លាប់ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ យុវជនខ្មែរបានគោរពប្រតិបត្តិ ថែរក្សាទំនៀមទម្លាប់បានខ្ជាប់ខ្ជួន ក្នុងពេលទៅធ្វើបុណ្យនៅវត្តអារាមនានា។
ក្នុងពេលមកធ្វើបុណ្យនៅវត្តព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦នេះ ក្រុមយុវជនបានប្រាប់BTVថា ជាទំនៀមទម្លាប់ពីដូនតាមកឱ្យតែដល់ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ តែងតែមកវត្តអារាម ដោយភ្ជាប់មកជាមួយម្ហូបអាហារ និងទេយ្យទានផ្សេងៗទៀត ប្រគេនព្រះសង្ឃ និងឧទ្ទិកុសលផលបុណ្យដល់ញាតិសណ្ដានដែលបានចែកឋានទៅ។ ម្យ៉ាងវិញទៀត ក៏ជាការចូលរួមថែរក្សាទំនៀមទម្លាប់ពីដូនតាបន្សុលទុកអោយ ឱ្យនៅគង់វង្សស្ថិតស្ថេរតទៅដល់អ្នកជំនាន់ក្រោយ។ យុវជនទាំងនោះបន្តថា ក្នុងនាមអ្នកកាន់ព្រះពុទ្ធសាសនា ការធ្វើបុណ្យទានមិនគិតវ័យចាស់ ឬកេ្មងនោះឡើយ ។
ព្រះតេជគុណ ផន ផេង ព្រះគូ្រសូធ្យស្តាំវត្តព្រែកប្រា មានសង្ឃដីកាប្រាប់BTVដែរថា តាមការសង្កេតក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌចំនួន៥ថ្ងៃនេះ ពុទ្ធបរិស័ទទាំងក្មេង យុវជន និងមនុស្សចាស់ មកធ្វើបុណ្យនៅវត្តព្រែកប្រាជាបន្តបន្ទាប់ គ្រាន់តែចំថ្ងៃចុងសប្តាហ៍មានពុទ្ធបរិស័ទមកច្រើន។
ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយ ដែលប្រជាពលរដ្ឋខ្មែរតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ តាំងពីបុរាណកាលមក។ ពិធីបុណ្យនេះ មានសារៈសំខាន់ និងមានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុត ព្រោះជាឱកាសដ៏វិសេសវិសាលសម្រាប់ប្រជារាស្ត្រខ្មែរទាំងអស់មិនថា នៅទីជិត ឬទីឆ្ងាយ បានធ្វើដំណើរត្រឡប់ទៅកាន់ស្រុកកំណើត ដើម្បីជួបជុំគ្រួសារ ញាតិមិត្ត និងចូលរួមធ្វើបុណ្យតាមប្រពៃណី នៅតាមលំនៅឋាន និងវត្តអារាម។ ម្យ៉ាងវិញទៀត ជាពេលវេលាដែលប្រជាពលរដ្ឋខ្មែរបង្ហាញនូវកតញ្ញូតាធម៌គោរពប្រតិបត្តិចំពោះអ្នកមានគុណ ព្រមទាំងឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន និងញាតិសន្តានដែលបានលាចាកលោកនេះទៅហើយ។ សម្រាប់ឆ្នាំនេះ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ បានចាប់ផ្តើមតាំងពីថ្ងៃទី២៧ ខែកញ្ញា រហូតដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦៕ អត្ថបទ៖ ទូច សោភ័ណ







-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន4 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច