Connect with us

ព័ត៌មាន

ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ

ដោយទទួលបានព័ត៌​មា​នពីការ​ក្រុមប្រចាំ​កា​រលើ​ផ្លូវល្បឿ​ន​លឿន​ និងការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពី​លោក​ឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​លខេត្ដកំព​ង់ស្ពឺ​ កំលាំងអធិការនគរបាលស្រុ​ក​ភ្នំស្រួ​ចបានសហការជាមួយកម្លាំ​​ងប្រចាំការលើ​ផ្លូវល្បឿន​លឿន​ ស្រាវជ្រាវបន្ទាន់លើ​ករណី​បុរស​ដែល​យក​ដែក​ដាក់លើ​ផ្លូវ​ល្បឿនលឿន​ ចន្លោះគីឡូម៉ែត្រ PK​54_​55 ស្ថិតក្នុងភូមិក្រាំងពោធិ៍ ឃុំអូរ ស្រុកភ្នំស្រួច​ ខេត្ដកំពង់ស្ពឺ។

ករណីខាងលើលោក​វរសេនីយ៍ទោ​ ជុន​ ចន្ទដេត​ អធិការ​នគរបាលស្រុកភ្នំស្រួច​ បាន​បញ្ជាក់​ថា ​ករណីបុរសសង្ស័យឈ្មោះ​ សេ​ង សុខ ភេទប្រុសអាយុ​ ៣៤ឆ្នាំ​ រស់​នៅភូមិក្រាំងពោធិ៍ ឃុំអូរ ស្រុក​ភ្នំ​ស្រួ​ច​ បានធ្វើសកម្មភាពលួចដែក​មូលដែ​លមានប្រវែង ​៦ម៉ែត្រចំនួ​ន​២ដើម នៅក្នុង​ចំការ​មួយ​កន្លែង​ក្នុង​ឃុំអូ​រ​​ស្រុក​ភ្នំស្រួច​ ក្រោយលួចបា​នហើយក៏ដើរឆ្លងកាត់ឡើងទៅលើផ្លូវ​ល្បឿន​លឿន​ (ទិស​ដៅ​ពី​លិចទៅកើត) បានទុកដែក​ដាក់ទទឹងកណ្ដាលទ្រូងផ្លូវ ស្របពេលមានរថ​យន្ដបើក​មក​ដល់​បាន​គេច​នឹង​ប៉ះប​​ណ្ដាលឱ្យមានការព្រួ​យបារម្ភថាជា​សកម្មភាពស្ទាក់ប្លន់រថយន្ដ​ នៅយប់​ថ្ងៃទី១ ខែតុ​លា ឆ្នាំ២០​២៦ រថយន្ដម៉ាក toyota prius ពណ៌ស ស្លាក​លេខសៀមរាប 2D-2010 រង​​ការខូចខាតផ្នែកខាងមុខតែមិនប​ណ្ដា​លឱ្យរងរបួសមនុស្សនោះទេយោ​ងតា​មពាក្យបណ្ដឹង​​ពី​ឈ្មោះ ឆេង រដ្ឋា ភេទប្រុស អាយុ​៣៩ឆ្នាំ។

បច្ចុប្បន្ន​សមត្ថកិច្ចនគរបាលបានធ្វើការឃាត់ខ្លួនជនស​ង្ស័យរួមជាមួយវត្ថុតាងដែកចំនួន ២ដើម​ បញ្ជូន​មក​អធិ​កា​រដ្ឋាន​នគរបាលស្រុកភ្នំស្រួច​ ធ្វើការកសាងសំណុំរឿងចំណាត់ការតាមនីតិវិធី៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia