ព័ត៌មាន
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បើកមហោស្រពល្ខោននិយាយទូទាំងប្រទេសឆ្នាំ២០២៦«ចង្កឹះមួយបាច់»
នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំបើកមហោស្រពល្ខោននិយាយទូទាំងប្រទេសឆ្នាំ២០២៦ ក្រោមប្រធានបទ «ចង្កឹះមួយបាច់»។
លោក ឈាង ឆដាភ័ក្ត្រ ប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព បានធ្វើសេចក្តីរាយការណ៍ដោយសង្ខេបស្តីពីដំណើរការនៃការរៀបចំ មហោស្រពដែលមានដូចតទៅ៖ គណៈកម្មការៀបចំមហោស្រពល្ខោននិយាយទូទាំងប្រទេសឆ្នាំ២០២៦ បានប្រកាសជូនដំណឹងជាសាធារណៈ ដើម្បីទទួលពាក្យចូលរួមប្រកួត ចាប់ពីថ្ងៃទី១៣ ខែឧសភា រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ លក្ខខណ្ឌនៃការចូលរួមប្រឡង គឺមាន ២វគ្គ៖ វគ្គទី១ ក្រុមល្ខោននីមួយៗ ត្រូវថតវីដេអូនៃការសម្តែងរបស់ក្រុម ដែលមានរយៈពេលពី១៥-២៥នាទី ផ្ញើជូនមកគណៈកម្មការរៀបចំមហោស្រព ដើម្បីពិនិត្យ ជ្រើសរើសក្រុមល្ខោន ៥ក្រុម ចូលរួមក្នុងវគ្គផ្តាច់ព្រ័ត្រ។ វគ្គទី២ គឺជាវគ្គប្រកួតផ្តាច់ព្រ័ត្រ ដើម្បីស្វែងរកក្រុមល្ខោនឆ្នើម ដែលមានចំណាត់ថ្នាក់ លេខ១ លេខ២ និងលេខ៣ ។ ក្នុងវគ្គទី១ គណៈកម្មការមេប្រយោគ បានជ្រើសរើសក្រុមល្ខោន ៥ក្រុម ដែលមានសមត្ថភាព មកប្រកួតក្នុងវគ្គពាក់ផ្តាច់ព្រ័ត្រ រួមមាន៖ ក្រុមសិល្បៈអនុវិទ្យាល័យសម្តេចឪ ខេត្តព្រះសីហនុ, ក្រុមសិល្បៈនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ រាជធានីភ្នំពេញ, ក្រុមរស្មីវប្បធម៌ ខេត្តកែប, ក្រុមសិល្បៈអភិវឌ្ឍកុមារ និងយុវជន ខេត្តកំពង់ស្ពឺ, ក្រុមនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ គោលបំណងរួម នៃការរៀបចំមហោស្រពល្ខោននិយាយនេះគឺ៖ អភិរក្ស និងលើកស្ទួយទម្រង់សិល្បៈល្ខោននិយាយ ដែលជាផ្នែកមួយនៃមរតក វប្បធម៌ និងអត្តសញ្ញាជាតិលើកទឹកចិត្ត និងគាំទ្រ ដល់សិល្បករ អ្នកនិពន្ធ និងអ្នកពាក់ព័ន្ធក្នុងវិស័យល្ខោនឱ្យបន្តបង្កើត ស្នាដៃថ្មីៗ និងមានសកម្មភាពកាន់តែផុសផុល។ ផ្តល់ឱកាស ដល់សិល្បករបានបង្ហាញស្នាដៃ សមត្ថភាព និងបទពិសោធន៍ ព្រមទាំងផ្លាស់ប្តូរ ចំណេះដឹង និងបទពិសោធន៍ទៅវិញទៅមក។ ផ្សព្វផ្សាយ និងបង្កើតការយល់ដឹង របស់មហាជន ជាពិសេសយុវជន ឲ្យបានស្គាល់ ចេះស្រលាញ់ និងចូលរួមថែរក្សាសិល្បៈល្ខោននិយាយ និងទម្រង់សិល្បៈដទៃ។ បន្តភាពរស់រវើក និងការអភិវឌ្ឍ នៃទម្រង់សិល្បៈល្ខោន ឲ្យស្របទៅតាមបរិបទសង្គមបច្ចុប្បន្ន ខណៈដែលសន្ទុះនៃការគាំទ្រវិស័យសិល្បៈកំពុងតែមានការកើនឡើងជាបន្តបន្ទាប់រួមចំណែកអភិវឌ្ឍនសង្គម តាមរយៈការផ្សព្វផ្សាយសារអប់រំ គុណធម៌ និងតម្លៃល្អៗតាមរយៈ សិល្បៈ ព្រមទាំងលើកកម្ពស់កិត្យានុភាពជាតិ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ក្រសួង សូមចាត់ទុកការរៀបចំមហោស្រពល្ខោននិយាយទូទាំងប្រទេសនេះ គឺជា ព្រឹត្តិការណ៍សិល្បៈវប្បធម៌ ដ៏មានសារៈសំខាន់ ដែលមិនត្រឹមតែជាសក្ខីភាពឆ្លុះបញ្ចាំងឱ្យឃើញពីការបន្តគាំទ្រចំពោះសិល្បៈល្ខោននិយាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមដោយផ្ទាល់ដល់ការអភិរក្ស និងអភិវឌ្ឍ មរតកវប្បធម៌អរូបី ដ៏មានតម្លៃរបស់ជាតិ ឱ្យស្ថិតស្ថេរគង់វង្ស និងរីកចម្រើន សំដៅរួមចំណែកលើកស្ទួយកិត្យានុ ភាពជាតិ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម៕
អត្ថបទ រដ្ឋា









-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន4 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 day agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន