ព័ត៌មាន
ហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
ភ្នំពេញ៖ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស នៅរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ បានចុះអនុស្សារណយោគយល់គ្នា(MoU) ជាមួយ AI FARM CO., LTD. បានចាប់ដៃគូរៀបចំកម្មវិធី BATTLEBOTx All Star Championship ដែលជាវេទិកាប្រកួតប្រជែងផ្នែករ៉ូបូត និងបច្ចេកវិទ្យា ដើម្បីបើកឱកាសដល់យុវជនកម្ពុជាដែលមានចំណាប់អារម្មណ៍លើវិស្វកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ អាចបង្ហាញសមត្ថភាព ច្នៃប្រឌិត និងអភិវឌ្ឍជំនាញរបស់ខ្លួន។ កម្មវិធីប្រកួត BATTLEBOTx All Star Championship នឹងរៀបចំនៅថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២៦ នៅទីតាំងអគារ Connexion កោះពេជ្រ រាជធានីភ្នំពេញ។
លោក Erich តំណាងឱ្យ Hanuman Beverages បានបញ្ជាក់ថា ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស មានមោទកភាពក្នុងការចាប់ដៃគូជាមួយ AI FARM CO., LTD. រៀបចំកម្មវិធី BATTLEBOTx All Star Championship ដែលជាវេទិកាប្រកួតប្រជែងផ្នែករ៉ូបូត និងបច្ចេកវិទ្យា ដើម្បីផ្តល់ឱកាសដល់យុវជនកម្ពុជាដែលមានចំណាប់អារម្មណ៍លើវិស្វកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញសមត្ថភាព និងអភិវឌ្ឍជំនាញរបស់ខ្លួន។ លោក Erich ជឿជាក់ថា ការផ្តល់ឱកាសដល់យុវជន គឺជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមកសាងអនាគតរបស់កម្ពុជា។ តាមរយៈការគាំទ្រគម្រោងដែលផ្តោតលើការអប់រំ ការអភិវឌ្ឍយុវជន និងសហគមន៍ ក្រុមហ៊ុនមានបំណងចូលរួមបង្កើតបរិយាកាសដែលយុវជនអាចរៀន សាកល្បង បង្កើត និងបង្ហាញសមត្ថភាពរបស់ខ្លួន។
លោក Erich មានប្រសាសន៍ថា ហនុមាន ប៊ែវើរីជីស តែងតែស្វែងរកអ្វីដែលប្លែក ថ្មីស្រឡាង និងអស្ចារ្យជាលើកដំបូងសម្រាប់ប្រទេសកម្ពុជា។ ដោយប្រកាន់ខ្ជាប់នូវបេសកកម្មក្នុងការជ្រោមជ្រែងប្រព័ន្ធអប់រំជាតិ និងផ្តល់អំណាចដល់យុវជនជំនាន់ក្រោយ យើងមិនត្រឹមតែដើរតាមការវិវត្តនៃសម័យកាលនោះទេ ប៉ុន្តែក្រុមហ៊ុនតែងតែបង្កើត វេទិកា ដែលអនុញ្ញាតឱ្យយុវជនកម្ពុជាអាចកសាងក្ដីស្រមៃរបស់ពួកគេ និងបង្ហាញសមត្ថភាពទៅកាន់ពិភពលោក។
ចំណែក លោក ទេព សុវិជ្ជា តំណាងឱ្យ AI FARM ROBOTIC បានឱ្យដឹងថា សម្រាប់ កម្មវិធី BATTLEBOTx All Star ការប្រកួតនឹងមានការចូលរួមពី ១៦ក្រុម ដែលអ្នកចូលរួមមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ និងមានចំណេះដឹងពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល អេឡិចត្រូនិក មេកានិច និងរ៉ូបូត។ ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាការប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែជាសមិទ្ធផលបច្ចេកវិទ្យាដ៏វិសេសវិសាល និងជាលើកដំបូងបង្អស់សម្រាប់កម្ពុជា។ លោកមានប្រសាសន៍ថា អ្វីដែលធ្វើឱ្យ BATTLEBOTx All Star មានអត្ថន័យ គឺមិនមែនមានត្រឹមតែការប្រកួតនៅលើសង្វៀននោះទេ ប៉ុន្តែជាដំណើររបស់យុវជននៅពីក្រោយរ៉ូបូតនីមួយៗ។ ពីគំនិតដំបូង ការរចនា ការសាងសង់ ការសាកល្បង រហូតដល់ការប្រកួតប្រជែង ដែលពួកគេនឹងត្រូវប្រើប្រាស់ទាំងចំណេះដឹង ជំនាញ ការច្នៃប្រឌិត ការងារជាក្រុម និងសមត្ថភាពដោះស្រាយបញ្ហា។
ការឈានជើងចូលក្នុងវិស័យបច្ចេកវិទ្យារ៉ូបូត និង STEM គឺជាការវិវត្តយ៉ាងស៊ីសង្វាក់គ្នានៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ក្នុងការជួយជ្រោមជ្រែងដល់ការអភិវឌ្ឍយុវជន វិស័យអប់រំ និងសង្គមជាតិ។ តាមរយៈ BATTLEBOTx All Star ហនុមាន ប៊ែវើរីជីស សង្ឃឹមថា នឹងអាចចូលរួមបង្កើតវេទិកាមួយ ដែលយុវជនកម្ពុជាអាចរៀន សាកល្បង បង្កើត និងបង្ហាញសមត្ថភាពរបស់ខ្លួន ព្រមទាំងបំផុសគំនិតឱ្យយុវជនកាន់តែច្រើន ចាប់អារម្មណ៍លើបច្ចេកវិទ្យា និងស្វែងរកឱកាសអភិវឌ្ឍសមត្ថភាពរបស់ខ្លួន៕
អត្ថបទ៖ ធូ វិរៈ
-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន4 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 day agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន