ព័ត៌មាន
សម្ដេចធិបតី ណែដល់នាំគ្រូ និងសិស្ស ត្រូវចេះប្រើប្រាស់បច្ចេកវិទ្យា AI តែកុំពឹងផ្អែកទាំងស្រុង
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្កត់ធ្ងន់យ៉ាងច្បាស់ថា បច្ចេកវិទ្យា AI ត្រូវតែចេះប្រើ ប៉ុន្តែកុំពឹងផ្អែកលើវាទាំងស្រុង ពោលគឺត្រូវប្រើវាជាជំនួយការ កុំឱ្យវាធ្វើជាមេរបស់យើង។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ជាថ្មីបែបនេះក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ។
ក្នុងឱកាសនោះ សម្ដេចធិបតី បានណែនាំដល់ សិស្ស និងនិស្សិត៖ ត្រូវរៀនសូត្រពីបច្ចេកវិទ្យាដើម្បីពន្លឿនការស្វែងរកព័ត៌មាន និងរៀបចំទិន្នន័យ។ ទោះជាយ៉ាងណា មិនត្រូវបណ្តោយខ្លួនឱ្យពឹងផ្អែកទាំងស្រុងលើ AI ឡើយ ព្រោះវាអាចធ្វើឱ្យបាត់បង់សមត្ថភាពផ្ទាល់ខ្លួន ការគិត ការស្រាវជ្រាវ និងការវិភាគ។ ប្រសិនបើពឹងផ្អែកខ្លាំងពេក ថ្ងៃក្រោយនៅពេលគ្មានឧបករណ៍ ឬឧបករណ៍ខូច នោះនឹងមិនអាចដោះស្រាយសភាពការណ៍បានឡើយ។
សម្ដេចធិបតីក៏បានណែនាំដល់ លោកគ្រូ-អ្នកគ្រូ និងសាលារៀន៖ គ្រឹះស្ថានសិក្សាមិនត្រូវបណ្តោយឱ្យសិស្សរៀនពឹងផ្អែកលើ AI ទាំងស្រុងនោះទេ។ ចំពោះសាស្ត្រាចារ្យ និងលោកគ្រូអ្នកគ្រូ ក្នុងការរៀបចំមេរៀន បើទោះជាប្រើប្រាស់ AI ក៏ត្រូវបញ្ចូលការពិសោធន៍ និងសំយោគខ្លឹមសារឱ្យមានលក្ខណៈខ្មែរ ព្រមទាំងមានក្រមសីលធម៌ និងគុណធម៌។
សម្ដេចធិបតីបានបង្ហាញការបារម្ភថា ការពឹងផ្អែកលើ AI យូរទៅ អាចឱ្យម៉ាស៊ីនក្លាយជាអ្នកសម្រេចចិត្តជំនួសមនុស្ស ដែលនេះជាកត្តាគ្រោះថ្នាក់។ ការសម្រេចចិត្តរបស់មនុស្សត្រូវផ្អែកលើកត្តាច្រើនដូចជា វប្បធម៌ និងតថភាពជាក់ស្ដែង ដែលម៉ាស៊ីនមិនអាចធ្វើដូចមនុស្សបានឡើយ។
សម្ដេចធិបតីថ្លែងថា៖«ប្រើប្រាស់វាចុះ ប៉ុន្ដត្រូវមានព្រំដែនច្បាស់លាស់ កុំពឹងផ្អែកលើវា។ ប្រើវា ដើម្បីជំនួយឱ្យយើងនៅក្នុងការគិត និងសម្រេចដាក់ចេញគោលការណ៍ និងជួយសម្រេចនូវកិច្ចការ លទ្ធផលដែលយើងចង់បានក្រោយពីការគិតរបស់យើង។ កុំរឿងអីទៅសួរ AI ទាំងអស់ មិនបាច់ស្រាវជ្រាវ មិនបាច់អានសៀវភៅនោះទេ»។
សម្ដេចធិបតីបានបញ្ជាក់ជារួមថា រាជរដ្ឋាភិបាលកម្ពុជាមិនមានគោលការណ៍ហាមឃាត់ការប្រើប្រាស់ AI នោះទេ ប៉ុន្តែត្រូវកំណត់ព្រំដែនប្រើប្រាស់វាត្រឹមជា «ជំនួយការគិត និងសម្រេច» ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងធានាបាននូវសមត្ថភាពពិតប្រាកដរបស់ធនធានមនុស្សជាតិ៕












-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន6 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន5 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន2 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន