ព័ត៌មាន
សម្ដេចធិបតី៖ វិស័យអប់រំ និងសុខាភិបាលជាវិស័យអាទិភាពបំផុតត្រូវបានបង្កើនថវិកា គ្មានកាត់បន្ថយឡើយ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតថា វិស័យអប់រំ និងសុខាភិបាល នៅតែជាវិស័យអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗរហូតដល់នីតិកាលទី៧នៃរដ្ឋសភានេះ ដែលវិស័យនេះត្រូវបានបង្កើនថវិកាជាតិជាបន្តបន្ទាប់ ដោយគ្មានការកាត់បន្ថយឡើយ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ជាថ្មីបែបនេះក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ។
ក្នុងឱកាសនោះ សម្ដេចធិបតីបានច្រានចោលព័ត៌មានមួយចំនួនដែលបានផ្សព្វផ្សយថា រដ្ឋាភិបាលមានផែនការកាត់ថវិកាពីវិស័យអប់រំ និងសុខាភិបាល ទៅបំពេញឱ្យវិស័យការពារជាតិ។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា ថវិការដ្ឋមានគ្រប់គ្រាន់សម្រាប់ទប់ទល់នឹងតម្រូវការវិស័យការពារជាតិ ដោយមិនចាំបាច់ប៉ះពាល់ដល់វិស័យទាំងពីរនេះឡើយ។
សម្ដេចធិបតី បានបញ្ជាក់ជាថ្មីថា ដូចអាណត្តិមុនៗ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នេះ តែងតែចាត់ទុកមនុស្សជាអាទិភាពទីមួយនៃយុទ្ធសាស្រ្ដបញ្ចកោណ-ដំណាក់កាលទី១ ដែលបន្តផ្ដល់អាទិភាពខ្ពស់ដល់ការកែលម្អគុណភាពអប់រំគ្រប់កម្រិត, ការពង្រឹងការបណ្ដុះបណ្ដាលជំនាញ, ការលើកកម្ពស់វិទ្យាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងការកសាងប្រព័ន្ធអប់រំ ដែលអាចឆ្លើយតបទៅនឹងតម្រូវការនៃសង្គម និងការអភិវឌ្ឍទីផ្សារនៃពេលបច្ចុប្បន្ន និងពេលអនាគត។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ជាថ្មីថា ការវិនិយោគទៅលើវិស័យអប់រំ វិស័យសុខាសភិបាល គឺជាអទិភាពសំខាន់បំផុតរបស់រាជរដ្ឋាភិបាល ដែលយើងហៅសរុបថា វិស័យសង្គមកិច្ច ដោយផ្ដោតទៅលើសុខភាព និងសមត្ថភាពរបស់ប្រជាជនកម្ពុជាទាំងមូល។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ជាថ្មីថា ច្បាប់ថវិកាសម្រាប់ក្រសួងអប់រំ និងក្រសួងសុខាភិបាល ឆ្នាំ២០២៧ខាងមុខ គឺមានការកើនឡើង ក្នុងនោះថវិកាជាតិក្នុងវិស័យអប់រំនឹងកើនឡើង ៤,៧% បើប្រៀបធៀបនឹងឆ្នាំ២០២៦ ដែលគិតជាទឹកប្រាក់សរុបមានរហូតដល់ ១,១០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ចំណែកវិស័យសុខាភិបាល កើន ១,៥% ស្មើនឹងប្រមាណ ៤២ពាន់លានរៀល ឬប្រមាណ ១០លានដុល្លារ បើធៀបនឹងឆ្នាំ២០២៦។
សូមជម្រាបថា ការចំណាយលើវិស័យអប់រំ និងសុខាភិបាល នឹងបន្តកើនឡើងទាំងក្នុងរយៈពេលមធ្យម និងរយៈពេលវែង ព្រោះរាជរដ្ឋាភិបាលចាត់ទុក «មនុស្ស» ឬការអភិវឌ្ឍធនធានមនុស្ស គឺជាអាទិភាពទីមួយនៃគោលនយោបាយជាតិ។ សម្តេចបានបញ្ជាក់ថា បើទោះជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ វិស័យទាំងពីរនេះ គឺជាវិស័យចុងក្រោយគេបំផុតដែលរដ្ឋត្រូវប៉ះពាល់ ពោលគឺមានតែការបង្កើនបន្ថែមប៉ុណ្ណោះ៕

















-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន6 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន5 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន2 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន