ព័ត៌មាន
យុវជនរាជធានី-ខេត្ត ផុលផុសបន្តនាំគ្នាទៅស្នើសុំពាក្យបំពេញកាតព្វកិច្ចយោធា
ចូលថ្ងៃទី២ហើយ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ ជាការចាប់ផ្ដើមអនុវត្តច្បាប់កាតព្វកិច្ចយោធា សង្កេតឃើញថា មានយុវជន យុវនារី ដែលគ្រប់អាយុ (១៨ដល់២៥ឆ្នាំ) ច្រើនហូរហែរ បាននាំទៅទទួលពាក្យសុំចុះឈ្មោះបំពេញកាតព្វកិច្ចយោធាដោយការស្ម័គ្រចិត្ត និងមោះមុត នៅបណ្ដាតាមមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ខណ្ឌ។
យុវជន និងយុវនារី នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល បាត់ដំបង និងកំពង់ឆ្នាំង នៅថ្ងៃទី២នេះ បានបន្តទៅទទួលពាក្យសុំចូលបំពេញកាតព្វកិច្ចយោធាយ៉ាងរួសរាន់ និងស្វាហាប់ដោយគ្មានការបង្ខិតបង្ខំ តែក្រោមការជំរុញលើកទឹកចិត្តដោយឪពុកម្ដាយ និងអាណាព្យាបាលផងដែរ។
យុវជនបានរួសរាន់ស្នើសុំពាក្យសុំចូលបំពេញកាតព្វកិច្ចយោធាយកទៅបំពេញ ដើម្បីពន្លឿនការយកឯកសារពាក់ព័ន្ធនានាទៅបញ្ជាក់នៅសាលាឃុំសង្កាត់ ដើម្បីយកពាក្យស្នើសុំនេះយកមកដាក់ជូនមូលដ្ឋានកងរាជអាវុធហត្ថវិញ ឲ្យបានទាន់ពេលវេលា ដើម្បីត្រៀមទទួលយកការហ្វឹកហាត់ក្នុងជួរកងទ័ព ទទួលយកបទពិសោធន៍ ចំណេះដឹង និងជំនាញ ក្នុងការងារបំពេញកាតព្វកិច្ចចំពោះជាតិឱ្យបានមុនគេ មុននឹងទៅធ្វើការងារផ្សេងៗទៀត។
ចំណែក អាណាព្យាបាល បានសម្តែងការពេញចិត្ត និងបានជំរុញកូនចៅដែលគ្រប់អាយុឱ្យទទួលពាក្យសុំចូលបំពេញកាតព្វកិច្ចយោធាទៅតាមការស្ម័គ្រចិត្ត ដើម្បីទទួលយកឱកាសដ៏ល្អនេះ ឲ្យបានមុនគេ និងទាន់ពេលជាតិកំពុងមានសេចក្តីតម្រូវការ។
យុវជនបានបញ្ជាក់ថា ក្នុងនាមឈាមជ័រជាខ្មែរ គឺត្រូវតែមានកាតព្វកិច្ចដាច់ខាតមួយ គឺបន្តថែរក្សាទឹកដី និងប្រទេសជាតិ ព្រោះអធិបតេយ្យជាតិ ពុំមានរដ្ឋបរទេស ឬជាតិសាសន៍ដទៃណាគេមកជួយការពារយើងនោះឡើយ មានតែយើងជាយុវជន ជាអ្នកបន្តវេននេះឯង ទើបជាអ្នកការពារទឹកដីមួយនេះ កុំឲ្យបាត់បង់ទៅលើខ្មាំងសត្រូវទាំងឡាយណាដែលប៉ងឈ្លានពានកាន់កាប់នោះ។
យុវជនបានបញ្ជាក់ទៀតថា ការបំពេញកាតព្វកិច្ចយោធា រយៈពេល២៤ខែ មិនត្រឹមតែជាការចូលរួមបំពេញកាតព្វកិច្ចចំពោះជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសសម្រាប់ពួកគេក្នុងការហាត់ពត់លត់ដំខ្លួន ឱ្យមានវិន័យ សីលធម៌ ការគោរពបទបញ្ជា ការរស់នៅជាក្រុម និងការទទួលខុសត្រូវក្នុងសង្គម។ ការអនុវត្តកាតព្វកិច្ចយោធា អាចជួយលើកកម្ពស់ស្មារតីស្នេហាជាតិ និងបង្កើនការយល់ដឹងរបស់យុវជនអំពីតួនាទី និងភារកិច្ចចូលរួមចំណែកការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី។ ប្រទេសជាច្រើនបានអនុវត្តច្បាប់ ស្តីពីកាតព្វកិច្ចយោធា ដូច្នេះការអនុវត្តនៅកម្ពុជាក៏ជាផ្នែកមួយ នៃការពង្រឹងវិស័យការពារជាតិ និងការអភិវឌ្ឍធនធានមនុស្សផងដែរ៕







-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន6 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន5 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន2 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន4 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ