ព័ត៌មាន
អ្នករាយការណ៍ពិសេស UN៖ កម្ពុជាបានចាត់វិធានការសំខាន់ៗ ដើម្បីបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ភ្នំពេញ៖ លោក Thomas Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា បានបញ្ជាក់ថា កម្ពុជាបានចាត់វិធានការសំខាន់ៗ ដើម្បីបង្ក្រាបឧស្សាហកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយលោកបានលើកឡើងពីការបិទទីតាំងឆបោកជាង ៦០០កន្លែង ការអនុវត្តច្បាប់ជាបន្តបន្ទាប់ ការដកហូតអាជ្ញាប័ណ្ណកាស៊ីណូ និងការមានចំណាត់ការផ្លូវច្បាប់ជាបន្តទៀត លើអ្នកដែលពាក់ព័ន្ធនឹងប្រតិបត្តិការបោកប្រាស់អនឡាញនេះ។ នេះបើយោងតាមរបាយការណ៍របស់ លោក Thom H. Andrews ដាក់របាយការណ៍ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UN) កាលពីពេលថ្មីៗនេះ។

ក្នុងរបាយការណ៍ចុងក្រោយរបស់លោក ដែលបានដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ UN លោក Andrews បានលើកឡើងថា នៅខែកុម្ភៈ ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆបោកតាមអនឡាញ ដែលបង្ហាញពីការប្តេជ្ញាចិត្តផ្នែកនយោបាយកម្រិតខ្ពស់។ លោក Andrews បាននិយាយថា៖ «នៅពេលដែលមានឆន្ទៈនយោបាយ នោះនឹងមានដំណោះស្រាយ»។
យោងតាមរបាយការណ៍របស់ UN បានឱ្យដឹងថា នៅខែកក្កដា ឆ្នាំ២០២៥ រដ្ឋាភិបាលបានចេញបទបញ្ជាដែលមានចំណុចសំខាន់ៗចំនួន ៩ ដោយតម្រូវឱ្យស្ថាប័ន និងអាជ្ញាធរនានាបិទទីតាំងឆបោក អនុវត្តច្បាប់ទេសន្តរប្រវេសន៍ និងត្រួតពិនិត្យអាជ្ញាប័ណ្ណកាស៊ីណូ ក្នុងចំណោមវិធានការផ្សេងៗទៀតដែលកំណត់គោលដៅលើឧស្សាហកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតនេះ។
ដើម្បីពង្រឹងការអនុវត្តច្បាប់នេះ រដ្ឋសភាបានអនុម័តច្បាប់ដ៏សំខាន់មួយ ស្តីពីការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅខែមេសា ឆ្នាំ២០២៦ ដោយកំណត់ទោសព្រហ្មទណ្ឌយ៉ាងតឹងរ៉ឹង រួមទាំងការដាក់ទោសជាប់ពន្ធនាគារអស់មួយជីវិត ចំពោះប្រតិបត្តិការខុសច្បាប់។
អ្នករាយការណ៍ពិសេសរបស់ UN រូបនេះបានលើកឡើងទៀតថា៖ «នៅឆ្នាំ២០២៥ និងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជា បានចាត់វិធានការសំខាន់ៗ ដើម្បីបង្ក្រាបឧស្សាហកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។
ក្របខ័ណ្ឌច្បាប់ទាំងនេះ បង្ហាញពីគោលនយោបាយមិនអត់ឱនដាច់ខាតរបស់រដ្ឋាភិបាលកម្ពុជា ចំពោះបណ្តាញឧក្រិដ្ឋកម្មដែលមានការៀបចំជាប្រព័ន្ធអន្តរជាតិ ដែលកំពុងប្រតិបត្តិការ នៅក្នុងទឹកដីរបស់ខ្លួន។
អ្នកជំនាញផ្នែកសិទ្ធិមនុស្សរបស់ UN រូបនេះ បានបន្តថា វិធានការទាំងនេះត្រូវបានកើតឡើងអមដោយការបង្កើនសកម្មភាពអនុវត្តច្បាប់ប្រឆាំងនឹងទីតាំងឆបោក រួមទាំងការស៊ើបអង្កេត ការចុះឆែកឆេរ និងការចាប់ខ្លួន។
យោងតាមរបាយការណ៍របស់ UN បានបញ្ជាក់ទៀតថា អាជ្ញាធរកម្ពុជាបានសម្រេចលទ្ធផលដែលមិនធ្លាប់មានពីមុន ដោយធ្វើការស៊ើបអង្កេត ការចុះឆែកឆេរ និងបិទទីតាំងឆបោកជាង ៦០០កន្លែង ព្រមទាំងចាប់ផ្តើមនីតិវិធីព្រហ្មទណ្ឌប្រឆាំងនឹងអ្នកប្រតិបត្តិការជាង ៤.០០០នាក់។ សមិទ្ធផលសំខាន់ៗ ក្នុងការអនុវត្តច្បាប់ដែលទទួលបានការចាប់អារម្មណ៍ខ្ពស់ រួមមានការដកហូតអាជ្ញាបណ្ណកាស៊ីណូដែលមិនគោរពតាមបទប្បញ្ញត្តិ និងការធ្វើបត្យាប័នមេដឹកនាំបណ្តាញឆបោកសំខាន់ៗ។
អាជ្ញាធរអនុវត្តច្បាប់កម្ពុជាក៏បានឃាត់ខ្លួនជនសង្ស័យជិត ៣០.០០០នាក់ ដែលពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈមន្ត្រីរដ្ឋាភិបាល បានប្រាប់អ្នករាយការណ៍ពិសេសកាលពីខែកក្កដាថា មនុស្សប្រមាណ ៣០០.០០០នាក់ដែលពាក់ព័ន្ធនឹងប្រតិបត្តិការឆបោក បានចាកចេញពីប្រទេស។
លោក Andrews បានសង្កត់ធ្ងន់ថា វិធានការទូលំទូលាយរបស់រដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល ១ឆ្នាំកន្លះកន្លងមក បានរំខាន និងផ្លាស់ប្តូរយ៉ាងខ្លាំងដល់រចនាសម្ព័ន្ធឧស្សាហកម្មការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែលោកបានបន្ថែមថា រូបភាពទាំងស្រុង មិនទាន់ច្បាស់លាស់នៅឡើយទេ។
យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ មន្ត្រីរដ្ឋាភិបាលកម្ពុជាមួយចំនួន បានប្រាប់អ្នករាយការណ៍ពិសេសថា អាជ្ញាធរកំពុងធ្វើការពិនិត្យអ្នកដែលត្រូវបានដោះលែងពីទីតាំងប្រតិបត្តិការឆបោក ដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះពីការជួញដូរមនុស្ស ហើយថា រដ្ឋាភិបាលក៏កំពុងផ្តល់អាហារ ទីជម្រក និងការគាំទ្រដល់បុគ្គលទាំងនេះផងដែរ៕ ដោយ៖ វ៉ាន់ ស្រីទាវ

-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន6 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន5 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន2 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន4 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ