ព័ត៌មាន
អាជ្ញាធរខណ្ឌ៧មករា បន្តចុះត្រួតពិនិត្យតាមការដ្ឋានដើម្បីធានាបានតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ
ភ្នំពេញ៖ អាជ្ញាធរខណ្ឌ៧មករា បន្តចុះត្រួតពិនិត្យ តាមបណ្ដាការដ្ឋានកំពុងសាងសង និងស្ថាបនា ក្នុងគម្រោងដើម្បីធានាបាន ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ស្របតាមកិច្ចសន្យា។
ជាក់ស្ដែងនាថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦នេះ អាជ្ញាធរខណ្ឌ៧មករា ដឹកនាំដោយលោក ប៉ែន ធឿន ប្រធានសាធារណៈខណ្ឌ តំណាងឲ្យលោក ថេង សុថុល អភិបាលខណ្ឌ៧មករា រួមជាមួយ លោកចៅសង្កាត់ជាម្ចាស់គម្រោងផ្ទាល់ ត្រួតពិនិត្យកំណាត់ផ្លូវលេខ២១៧ (ហ្សាឌឺហ្គោល) ការដ្ឋានជួសជុលប្រ័ន្ធលូរំដោះទឹក ដើម្បីបញ្ជៀសការជន់លិចនារដូវវស្សា និងលើកកម្ពស់សោភ័ណភាពផងដែរ។
លោក ប៉ែន ធឿន ប្រធានសាធារណៈការនៃរដ្ឋបាលខណ្ឌ៧មករា បានបញ្ជាក់ថា ដោយមានការណែនាំពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្រោមការដឹកនាំផ្ទាល់របស់លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា តែងតែយកចិត្តទុកដាក់ពី បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេស ជង្ហុកសំបុកមាន់ និងប្រព័ន្ធលូរ ដែលមានការជន់លិច ពេលមានភ្លៀងធ្លាក់ៗ ក្នុងមូលដ្ឋាន បានណែនាំដល់មន្រ្តីជំនាញពាក់ព័ន្ធ តាមបណ្ដាសង្កាត់ ត្រូវសង្កេតមើលពីទុកលំបាករបស់បងប្អូនប្រជាពលរដ្ឋ និងតម្រូវការចាំបាច់។
លោកបញ្ជាក់ថា ជាក់ស្ដែងកំណាត់ផ្លូវផ្លូវលេខ២១៧ (ហ្សាឌឺហ្គោល) សង្កាត់អូរប្ញស្សីទី៣ ផ្លូវនេះជាផ្លូវ មមាញឹកបងប្អូនប្រជាពលរដ្ឋ អមសងខាងផ្លូវប្រកបអាជីវកម្ម និងធ្វើដំណើរច្រើន កន្លងមកមានការជន់លិចតំបន់មួយចំនួន ដូច្នះសង្កាត់លើកនិងដាក់ក្នុងគម្រោងអភិវឌ្ឍន៍របស់សង្កាត់។
លោក ប៉ែន ធឿន បញ្ជាក់បន្ថែមថា កំណាត់ផ្លូវលេខ២១៧ (ហ្សាឌឺហ្គោល) សង្កាត់អូរប្ញស្សីទី៣ កន្លងមកផ្លូវនេះមានប្រព័ន្ធលូរចាស់ ទំហំ៦តឹក បច្ចុប្បន្នគម្រោងមានផ្លាស់ប្ដូរថ្មី ដាក់ទំហំ ៨តឹក ធំជាងមុន ហើយនៅចំណុចទ្រូងផ្លូវក៏មានប្រព័ន្ធលូផងដែរ គឺទំហំ ១ម៉ែត្រ២តឹក ដើម្បីធានាបាននូវការរំដោះទឹកបានលឿន។
គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ កន្លងទៅ រដ្ឋបាលសង្កាត់អូរប្ញស្សីទី៣ បានប្រារព្ធពិធីបើកការដ្ឋានផ្លាស់ប្ដូរប្រព័ន្ធលូរ ដែលជាគម្រោងអភិវឌ្ឍនសង្កាត់ប្រចាំឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក វ៉ា សាបាន សមាជិកក្រុមប្រឹក្សាខណ្ឌ តំណាងលោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា និងលោក ពាន វាសនា អភិបាលរងខណ្ឌ និងជាតំណាង លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា ដែលត្រូវបានស្ថាបនាតាមបណ្តោយផ្លូវលេខ២១៧ (ហ្សាឌឺហ្គោល) សង្កាត់អូរប្ញស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ មានប្រវែងសរុប ៦២០ម៉ែត្រ៕
អត្ថបទ៖ កុម្ភៈ








-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន6 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន5 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន2 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន4 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ