ព័ត៌មាន
អភិបាលខេត្តបាត់ដំបង ណែនាំដល់អ្នករត់ម៉ូតូកង់បី ត្រូវមានស្មារតីជាតិនិយម និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានណែនាំដល់បងប្អូនអ្នករត់ម៉តូឌុប ម៉ូតូកង់បីទាំងអស់ត្រូវមានស្មារតីជាតិនិយម ចូលរួមគាំទ្រផលិតផលខ្មែរ រួបរួមសាមគ្គីគ្នាជាធ្លុងមួយគាំទ្រ និងជឿជាក់លើការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ការណែនាំរបស់ឯកឧត្តម សុខ លូ បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសណេះសំណាល និងចែកអំណោយជូនដល់អ្នករត់ម៉ូតូឌុប និងម៉ូតូកង់បីប្រមាណ៥០០នាក់ ដែលពិធីនេះ ធ្វើឡើងនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នៅបរិវេណមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង។
ក្នុងឱកាសនោះ ឯកឧត្តម បានលើកឡើងបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញកម្មវិធី ឧបត្ថម្ភសាច់ប្រាក់បន្ទាន់ ដើម្បីជួយសម្រាលបន្ទុកជីវភាពរបស់ប្រជាពលរដ្ឋក្រីក្រ និងអ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមទាំងអ្នករត់ម៉ូតូកង់បីដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ និងហ្គាស។
លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង និងជាប្រធានក្រុមការងារចលនាអ្នកបើកបររថយន្ត អ្នករត់ម៉ូតូឌុប ម៉ូតូកង់បីសន្តិភាព និងកម្មករ បានឱ្យដឹងថា ក្រុមការងារបានខិតខំធ្វើសកម្មភាពមោះមុតគ្រប់បែបយ៉ាង រួមទាំងការងារនយោបាយ សតិអារម្មណ៍ ការងារចាត់តាំង ការបង្កើតនូវសកម្មភាពផ្សេងៗ ដើម្បីពង្រឹងជំនឿរបស់ប្រជាជន មហាជនជាពិសេសក្នុងស្រទាប់អ្នកបើកបររថយន្ត អ្នករត់ម៉ូតូឌុប និងកម្មករឱ្យកាន់តែជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោក គូសបញ្ជាក់ថា ក្រុមកង់បីខ្មែរសន្តិភាពខេត្តបាត់ដំបងត្រូវបានបង្កើតឡើង ដោយមានចំនួន៧គោលដៅក្នុងក្រុងបាត់ដំបង មានសមាជិកសរុបចំនួន៤៩៣នាក់ ក្នុងនោះមានអ្នករត់ម៉ូតូកង់បី អ្នករត់ម៉ូតូរ៉ឺម៉ក និងអ្នករត់ម៉ូតូឌុប។
លោក ព្រួញ រិទ្ធថា ឱ្យដឹងបន្ថែមថា ក្រុមការងារបានធ្វើសកម្មភាពមនុស្សធម៌ ដូចជាឧបត្ថម្ភថវិកា គ្រឿងឧបភោគ ជូនដល់សមាជិកក្រុមការងារអ្នករត់ម៉ូតូឌុប និងកម្មករដែលមានជីវភាពខ្វះខាត។រៀបចំវគ្គបណ្តុះបណ្តាលច្បាប់ចរាចរណ៍ផ្លូវគោក និងរៀបចំប្រឡងយកបណ្ណបើកបរម៉ូតូកង់ បីប្រភេទ “ក” ជូនសមាជិក សមាជិកា ម៉ូតូកង់បីជាបន្តបន្ទាប់ និងបានជួយសម្របសម្រួល សមាជិកក្រុមការងារម៉ូតូកង់បី ម៉ូតូឌុប ក្នុងពេលមានជំងឺ ឬគ្រោះថ្នាក់ផ្សេងៗ នៅក្នុងក្រុងបាត់ដំបង៕








-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន6 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន3 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន5 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន6 days agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា