ព័ត៌មាន
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តស្រះចក បួងសួងសុំសេចក្តី សុខចម្រើនជូនប្រជាពលរដ្ឋខ្មែរនិងប្រទេសជាតិ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា រួមទាំងញាតិមិត្តជិតឆ្ងាយ ប្រជាពុទ្ធបរិស័ទ បានប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តវិមានតេជះ ហៅវត្តស្រះចក ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ដើម្បីឧទ្ទិសកុសលជូនបុព្វការីជន ញាតកាទាំង៧សណ្តាន និងវីរជនស្នេហាជាតិ វីរ:កងទ័ពដែលបានពលីជីវិតការពារបូរណភាពទឹកដី។
នៅក្នុងឱកាសនក្ខត្តឫក្សនោះ សម្តេចប្រធានរដ្ឋសភា បានបួងសួងសូមឱ្យប្រជាពលរដ្ឋខ្មែរ បានជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងសុភមង្គលគ្រប់ៗរូប និងជាពិសេស សូមឱ្យប្រទេសជាតិ ឈ្នះអស់មារសត្រូវ បន្តការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ ក្រោមម្លប់សុខសន្តិភាព ឯកភាព និងសាមគ្គីជាតិ លើកកម្ពស់កិត្យានុភាពលើឆាកអន្តរជាតិ ជានិរន្តរ៍តទៅ។
ការប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តវិមានតេជះ ហៅវត្តស្រះចកនាឱកាសនេះ ក្រោមព្រះវត្តមាន សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះអនុប្រធានថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តស្រះចក ព្រមទាំងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ដោយ បានប្រារព្ធប្រតិបត្តិ តាមគន្លងប្រពៃណីសាសនា មានថ្វាយទៀន ផ្កា គ្រឿងសក្ការបូជា ចំពោះព្រះពុទ្ធរូប សូត្រមន្ត នមស្ការ ចម្រើនព្រះបរិត្ត រាប់បាត្រ ប្រគេនទេយ្យទាន ចំពោះព្រះសង្ឃ ក្នុងសទ្ធាជ្រះថ្លាជាទីបំផុត។
ក្រៅពីបានប្រគេនទេយ្យទានចំពោះព្រះសង្ឃ សម្តេចប្រធានរដ្ឋសភា ក៏បានប្រគេនបច្ច័យសម្រាប់ការកសាងសមិទ្ធផលនានានៅក្នុងវត្ត និងបានជូនទានជាថវិកា សំពត់ស អាវស ដល់លោកតា លោកយាយ ចាស់ព្រឹទ្ធាចារ្យ ដែលបានអញ្ជើញចូលរួមពិធីបុណ្យផងដែរ។
បុណ្យកាន់បិណ្ឌត្រូវបានពលរដ្ឋខ្មែរប្រារព្ធតាំងពីបុរាណកាលមក ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ញាតកាទាំង៧សណ្តាន រួមមាន មាតា បិតា ជីដូន ជីតា បងប្អូន កូនចៅ គ្រូឧបជ្ឈាយាចារ្យ បុព្វការីជន បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ និងសូមអញ្ជើញមកទទួលយកផលានិសង្សបានគ្រប់ៗគ្នា។
ពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦នេះ ប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦៕






-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន6 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន3 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន5 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន6 days agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា