ព័ត៌មាន
អតីតសមាជិកគណបក្សប្រឆាំង ចំនួន៣៩នាក់ សម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ លោក រស់ ចំណាន ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក សឿង ចក់ ព្រមទាំងក្រុមការងារ បានចុះទទួលស្វាគមន៍អតីតសកម្មជនមកពីគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀន សរុបចំនួន ៣៩នាក់ ដែលបានសម្រេចចិត្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ពិធីនេះ ត្រូវបានរៀបចំឡើងនៅក្នុងឃុំស្វាយប្រទាល និងឃុំតាលន់ នៃស្រុកស្អាង ក្រោមការសម្របសម្រួល និងយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល។
ក្នុងជំនួបនោះ លោក រស់ ចំណាន បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ និងសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំង ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់។
នាឱកាសនោះ លោក រស់ ចំណាន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូនទាំងអស់គ្នា ដែលបានមើលឃើញពីការពិត ស្ថិរភាព និងការអភិវឌ្ឍក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់គណបក្សប្រជាជនកម្ពុជា។ លោកបានបញ្ជាក់ថា៖ «គណបក្សប្រជាជនកម្ពុជា មានសាមគ្គីភាពរឹងមាំបំផុត ដែលគ្មានអ្នកណាអាចបំបែកបានឡើយ»។ លោកបានបន្ថែមថា ក្រោមម្លប់នៃសន្តិភាព និងនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន គឺមិនមានការរើសអើងរវាងសមាជិកចាស់ និងសមាជិកថ្មីនោះឡើយ ដោយគ្រប់រូបសុទ្ធតែមានសិទ្ធិ និងកាតព្វកិច្ចស្មើៗគ្នា ក្នុងការរួមចំណែកអភិវឌ្ឍសង្គមជាតិ។
បន្ទាប់ពីទទួលស្វាគមន៍សមាជិកថ្មីរួច លោក រស់ ចំណាន ក៏បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ទៅប្រគល់ជូនគ្រួសារខ្វះខាតចំនួន ២គ្រួសារក្នុងមូលដ្ឋាន ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ សកម្មភាពនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំគណបក្សចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយគ្មានការបែងចែកនិន្នាការនយោបាយឡើយ។
ប្រជាពលរដ្ឋ រួមទាំងអតីតសកម្មជននយោបាយដែលទើបបានចូលរួមរស់ជាមួយបក្ស បានសម្តែងនូវសេចក្តីរីករាយយ៉ាងក្រៃលែង និងអរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត ឯកឧត្តម គួច ចំរើន ព្រមទាំងក្រុមការងារទាំងអស់ ដែលតែងតែជួយជ្រោមជ្រែង និងគិតគូរពីសុខទុក្ខ ជីវភាពរស់នៅរបស់ពួកគាត់គ្រប់ពេលវេលា ដោយមិនទុកចោលពលរដ្ឋណាម្នាក់ឡើយ៕ អត្ថបទ : វង្ស សុភាព






-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន4 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន6 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ