Connect with us

ព័ត៌មាន

រដ្ឋមន្ត្រីសុខាភិបាល៖ ការតម្កល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងជានិច្ចរបស់រាជរដ្ឋាភិបាល

រសៀលថ្ងៃសៅរ៍ ទី៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយថ្នាក់ដឹកនាំ បានបន្តអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខក្រុមគ្រូពេទ្យ បុគ្គលិកសុខាភិបាលនៅមន្ទីរពេទ្យបង្អែកសិរីសោភ័ណ នៅខេត្តបន្ទាយមានជ័យ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងបញ្ជាក់ពីការគាំទ្រនៅជាមួយគ្នាគ្រប់កម្រិតសុខាភិបាល ដល់ថ្នាក់ដឹកនាំ មន្ត្រី និងក្រុមគ្រូពេទ្យទាំងអស់នៃមន្ទីរពេទ្យ ដែលបាន និងកំពុងខិតខំបម្រើសេវា ថែទាំព្យាបាលអ្នកជំងឺប្រកបដោយគុណភាព ប្រសិទ្ធភាព សេចក្តីមេត្តា ករុណា រក្សាបានទំនុកចិត្តជូនដល់ប្រជាពលរដ្ឋ ដែលលោកពេញចិត្តមកទទួលសេវាក្នុងមន្ទីរពេទ្យកាន់តែកុះករ។ ឯកឧត្តមសាស្ត្រាចារ្យ បានជូនអនុសាសន៍ឱ្យបន្តថែរក្សាស្មារតីយកចិត្តទុកដាក់ ទទួលខុសត្រូវខ្ពស់ ចំពោះសុវត្ថិភាព អាយុជីវិតបងប្អូនអ្នកជំងឺ ដោយប្រើគ្រប់ជំនាញ មធ្យោបាយដែលមាន រួមទាំងសហភាតរៈថ្នាក់ជាតិ ដែលក្រសួងបានរៀបចំយ៉ាងរឹងមាំ (National Alliance of Hospital Networks)។

សូមគូសបញ្ជាក់ថា មន្ទីរពេទ្យបង្អែកសិរីសោភ័ណ (ទីតាំងថ្មី) គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៦ ប្រជាពលរដ្ឋមកទទួលសេវា ៦ ៥៣០នាក់ មានការកើនឡើង ២១% ធៀបនឹងត្រីមាសទី២ ឆ្នាំ២០២៦​ មានចំនួន ៥ ៣៧៩នាក់ (នៅទីតាំងចាស់)។

សូមជម្រាបជូនថា ក្នុងដំណើរចុះពិនិត្យស្ថានភាពសុខាភិបាលរងផលប៉ះពាល់បណ្តាខេត្តរងគ្រោះដោយសារទឹកជំនន់ រួមមានមណ្ឌលសុខភាពព្រែកហ្លួង ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ រួមមាន៖ មណ្ឌលសុខភាពរហាត់ទឹក មណ្ឌលសុខភាពឬស្សីក្រោក១ និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិមង្គលបូរី។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia