ព័ត៌មាន
អត្តពលិកជាតិ-អន្ដរជាតិ រីករាយនឹងបទពិសោធន៍ថ្មីលើភ្នំបូកគោ និងគាំទ្រឲ្យមានព្រឹត្តិការណ៍កីឡាទេសចរណ៍ជាបន្ដបន្ទាប់ទៀត
អត្តពលិកជាតិ-អន្ដរជាតិ បានបង្ហាញនូវស្នាមញញឹម ជាមួយភាពសប្បាយរីករាយ ក្នុងការទទួលនូវបទពិសោធន៍ថ្មី និងប្លែកភ្នែក ក្រោយចូលរួមរត់ឆ្លងកាត់ឧបសគ្គលើភ្នំបូកគោ និងគាំទ្រឲ្យមានការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ជាបន្ដបន្ទាប់ទៀត ដើម្បីជំរុញការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរណ៍កាន់តែច្រើនមកលេងកម្សាន្ដនៅតំបន់អេកូទេសចរណ៍ដ៏មានសក្ដានុពលរបស់ខេត្តកំពតនេះ។

ការគូសបញ្ជាក់នេះ បន្ទាប់ពីព្រឹត្តិការណ៍រត់ឆ្លងកាត់ឧបសគ្គ ផ្សារភ្ជាប់ទេសចរណ៍ក្នុងរដូវកាលបៃតង ក្រោមប្រធានបទ «រត់ដើម្បីទេសចរណ៍បៃតង លើភ្នំបូកគោ» ត្រូវបានរៀបចំដោយជោគជ័យ ក្រោមការគាំទ្រពីក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្ត ដោយមានការអញ្ជើញចូលរួមផ្ទាល់ពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត រួមជាមួយអត្តពលិកជាតិ-អន្ដរជាតិជាង ២ពាន់នាក់មកពី ២៦ប្រទេស កាលពីចុងសប្ដាហ៍កន្លងទៅ។

ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានសម្ដែងក្ដីរីករាយ ចំពោះព្រឹត្តិការណ៍រត់បែបឆ្លងកាត់ឧបសគ្គលើកដំបូងនេះ បានប្រព្រឹត្តទៅដោយរលូន និងបានទាក់ទាញការចូលរួមយ៉ាងច្រើនពីអត្តពលិកជាតិ-អន្ដរជាតិ ពិសេសសមិទ្ធផលក្រោយព្រឹត្តិការណ៍ ដែលបានបន្សល់ទុកជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋ មកលេងកម្សាន្ដ ដែលអាចរត់ ឬដើរលេងតាមតម្រាយផ្លូវដែលបានរៀបចំជាលក្ខណៈគ្រួសារ ឬជាក្រុម ដើម្បីសុខភាព និងបានស្វែងយល់ពីតំបន់សក្ដានុពលធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ដ្រជាច្រើននៅទីនេះ។

ជាមួយគ្នាកញ្ញា ឡុង ស្រីណៃ បន្ទាប់ពីបានចូលរួមផ្ទាល់ក្នុងព្រឹត្តិការណ៍ បានបង្ហាញការភ្ញាក់ផ្អើល ចំពោះបទពិសោធន៍ថ្មី និងអ្វីដែលកញ្ញាមិនធ្លាប់ដឹង បានឃើញពីមុន ទោះបីខ្លួនធ្លាប់មកលេងកម្សាន្ដច្រើនដងលើភ្នំបូកគោ ដូចជាព្រះរាជដំណាក់ និងតំបន់ប្រវត្តិសាស្ដ្រមួយចំនួន។ តាមរយៈនេះ កញ្ញាគាំទ្រឲ្យមានការរៀបចំជាបន្ដបន្ទាប់ទៀត ដើម្បីជំរុញការផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយ និងទាក់ទាញភ្ញៀវទេសចរណ៍បានកាន់តែច្រើន។

ដោយឡែកលោកស្រី Neolle Goodlin ជនជាតិអាមេរិក និងម្ចាស់ជ័យលាភីលេខ៣ លើវិញ្ញាសារត់ចម្ងាយ ១២គីឡូម៉ែត្រ លោក Amaul ជនជាតិបារាំង ក៏បានរីករាយដូចគ្នា សម្រាប់បទពិសោធន៍ថ្មីៗ ជាមួយទេសភាព អាកាសធាតុដ៏អស្ចារ្យ ព្រមទាំងផ្លូវរត់ឧបសគ្គបែបទេសចរណ៍ផ្សងព្រេង ហើយអ្នកទាំងពីរ ពិតជាគាំទ្រសម្រាប់ការពង្រីកការរៀបចំកាន់តែច្រើន ដើម្បីជំរុញការផ្សព្វផ្សាយពីភាពអស្ចារ្យនៅលើភ្នំបូកគោផងដែរ។

សម្រាប់ព្រឹត្តិការណ៍រត់ឆ្លងកាត់ឧបសគ្គ ដើម្បីអបអរសាទរព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតំបន់ឆ្នេរ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សក្ដានុពលទេសចរណ៍ម្ហូបអាហារ និងភាពស្រស់ស្អាតនៃតំបន់ឆ្នេរក្នុងរដូវកាលបៃតង» ដែលបានរៀបចំរយៈពេល ៣ថ្ងៃ នៅខេត្តកំពតនេះ គឺបានរៀបចំលើ ៤វិញ្ញាសា រួមមានរត់ចម្ងាយ ២៥គីឡូម៉ែត្រ, ១២គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និង ៣គីឡូម៉ែត្រ ដោយតម្រាយផ្លូវរត់ មានផ្សារភ្ជាប់នូវទេសភាពធម្មជាតិ អមដោយច្រលងជ្រោះ មើលឃើញនូវស្ទឹងពពក ភ្ជាបន់ជាមួយតំបន់វប្បធម៌ ប្រវត្តិសាស្ដ្រជាច្រើនទៀតផង៕ អត្ថបទ លី ឈុនឡា


-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន7 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន7 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន7 days agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម