ព័ត៌មាន
សម្តេចធិបតី៖ កម្ពុជានៅតែប្រកាន់ខ្ជាប់ចំពោះគោលនយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់អន្តរជាតិ
សម្តេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានទី១សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានថ្លែងថា ទោះបីជាស្ថានភាពភូមិសាស្ត្រនយោបាយក្នុងតំបន់ និងសកលលោកមានភាពស្មុគស្មាញ ភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ច និងបញ្ហាប្រឈមសន្តិសុខមិនប្រពៃណីដែលកំពុងកើនឡើង កម្ពុជានៅតែប្រកាន់ខ្ជាប់ចំពោះគោលនយោបាយការបរទេសឯករាជ្យ ដោយផ្អែកលើច្បាប់អន្តរជាតិ ការលើកកម្ពស់ពហុភាគីនិយម និងការដោះស្រាយវិវាទដោយសន្តិវិធីតាមរយៈការសន្ទនា តាមរយៈស្មារតីនៃ «នយោបាយឈ្នះ-ឈ្នះ» ជាទស្សនវិជ្ជាដឹកនាំសម្រាប់កសាងសន្តិភាព។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីបើកមហាសន្និបាតសហព័ន្ធ អតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) លើកទី២៥ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦នេះ វិមានសន្ដិភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មាននរណាម្នាក់យល់អំពីសន្តិភាពជាងអតីតយុទ្ធជននោះទេ។ ពួកគេគឺជាអ្នកតស៊ូមតិដ៏មានប្រសិទ្ធភាពបំផុតសម្រាប់សន្តិភាព។ ដូច្នេះ VECONAC មានបេសកកម្មដ៏ពិសិដ្ឋ មិនត្រឹមតែយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់អតីតយុទ្ធជនប៉ុណ្ណោះទេ ប៉ុន្តែក៏បម្រើការជាអ្នកការពារសន្តិភាពដ៏មានឥទ្ធិពលផងដែរ។ ក្នុងស្មារតីនេះ ក្នុងទិសដៅលើកកម្ពស់ប្រសិទ្ធភាពរបស់ VECONAC ក្នុងការបំពេញបេសកកម្មដ៏ថ្លៃថ្នូរ។
ក្នុងឱកាសនោះ សម្តេចធិបតី នាយករដ្ឋមន្រ្ដីក៏បានចែករំលែកទស្សនៈ និងអនុសាសន៍សំខាន់ៗមួយចំនួនជូនមហាសន្និបាត។
ទីមួយ៖ យើងត្រូវបន្តរួមគ្នាថែរក្សា និងលើកកម្ពស់តម្លៃនៃសន្តិភាព ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងវិបុលភាពរបស់តំបន់។
ទីពីរ៖ យើងត្រូវពង្រឹងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសមាគមអតីតយុទ្ធជននៃបណ្ដាប្រទេសអាស៊ាន។ សូមលើកទឹកចិត្ត VECONAC ឱ្យបន្តបម្រើការជាស្ពាន និងផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងការអនុវត្តល្អបំផុត ខណៈពេលដែលលើកកម្ពស់កម្មវិធី និងគម្រោងរួមគ្នាដែលផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់អតីតយុទ្ធជន។
ទីបី៖ យើងត្រូវកំណត់ការកែលម្អគុណភាពជីវិត និងសុខុមាលភាពរបស់អតីតយុទ្ធជនជាស្នូលនៃកិច្ចសហប្រតិបត្តិការ។ សូមលើកទឹកចិត្ត VECONAC និងសមាគមសមាជិក ឱ្យបន្តផ្តល់អាទិភាពដល់សុខភាព ការការពារសង្គម ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់អតីតយុទ្ធជន។
ទីបួន៖ យើងត្រូវលើកកម្ពស់តួនាទីរបស់អតីតយុទ្ធជនជាអ្នកអប់រំសន្តិភាព និងជាស្ពានតភ្ជាប់អតីតកាលទៅបច្ចុប្បន្ន និងអនាគត។ បទពិសោធន៍របស់អតីតយុទ្ធជន បម្រើជាមេរៀនប្រវត្តិសាស្ត្រដ៏មានតម្លៃសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយ។ VECONAC គួរតែលើកទឹកចិត្តការចែករំលែកបទពិសោធន៍ និងការយល់ដឹងអំពីតម្លៃនៃសន្តិភាព ការផ្សះផ្សា សាមគ្គីភាព និងការគោរពគ្នាទៅវិញទៅមកដល់យុវជន។
ទីប្រាំ៖ VECONAC គួរតែមានភាពសកម្ម ធន់ ដើម្បីឆ្លើយតបទៅនឹងបរិបទរបស់តំបន់។
ទីប្រាំមួយ៖ ស្មារតី VECONAC គួរតែត្រូវបានថែរក្សា និងលើកកម្ពស់ ដើម្បីបម្រើជាកម្លាំងបង្រួបបង្រួមនៅក្នុងសហគមន៍អាស៊ាន។ ខ្ញុំលើកទឹកចិត្តសមាគមជាសមាជិកទាំងអស់ឱ្យបន្តប្រកាន់ខ្ជាប់នូវតម្លៃស្នូលរបស់ VECONAC រួមមានកិច្ចសហប្រតិបត្តិការ ការគោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស និងក្តីមេត្តាធម៌។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា មហាសន្និបាតលើកទី២៥ នេះនឹងសម្គាល់នូវព្រឹត្តិការណ៍សំខាន់មួយទៀត ក្នុងការបន្តពង្រឹងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងអតីតយុទ្ធជននៃបណ្ដាប្រទេសជាសមាជិកអាស៊ាន និងការបន្តលើកកម្ពស់តួនាទីរបស់ VECONAC ឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងត្រូវតែធ្វើការរួមគ្នាដើម្បីធានាថា ការរួមចំណែក និងការលះបង់របស់អតីតយុទ្ធជន និងនិវត្តជនត្រូវបានចងចាំដោយការដឹងគុណ។ ថាបទពិសោធន៍ និងមេរៀននៃសង្គ្រាមត្រូវបានផ្លាស់ប្តូរទៅជាមេរៀនសម្រាប់សន្តិភាព និងធ្វើឲ្យសាមគ្គីភាពរវាងអតីតយុទ្ធជនរបស់យើងក្លាយជាកម្លាំង រួមចំណែកដល់ការកសាងសហគមន៍អាស៊ាន ដែលមានលក្ខណៈដោយសន្តិភាព ស្ថិរភាព មិត្តភាព សុខុមាលភាព និងវិបុលភាពយូរអង្វែងសម្រាប់ប្រជាជនរបស់យើង និងសម្រាប់មនុស្សជំនាន់ក្រោយ។










-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន7 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន7 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន7 days agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម