Connect with us

ព័ត៌មាន

កម្ពុជាបញ្ចប់បេសកកម្មកីឡាអាស៊ី ដោយឈ្នះមេដាយ ៤គ្រឿង ខណៈចិន ឈរលេខ១ និងម្ចាស់ផ្ទះជប៉ុន ឈរលេខ២

ព្រឹត្តិការណ៍កីឡាអាស៊ី0 (ASIAN Games) លើកទី២០ ឆ្នាំ២០២៦ នៅប្រទេសជប៉ុន បានបញ្ចប់ជាស្ថាពរ ក្រោយដំណើរការប្រកួតជាង ២សប្ដាហ៍ ចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ដោយក្រុមប្រតិភូកីឡាកម្ពុជា ដណ្ដើមបានមេដាយ ៤គ្រឿងជូនជាតិ ស្របពេលចិន ឈ្នះមេដាយច្រើនជាងគេ លើម្ចាស់ផ្ទះជប៉ុន ដែលឈរលេខរៀងទី២។

សម្រាប់សមិទ្ធផលដែលក្រុមអត្តពលិកកម្ពុជា ទទួលបាន គឺមេដាយសំរឹទ្ធ ៤គ្រឿង ដែលរកបានដោយក្រុមកីឡាបាល់ទាត់លើតុកម្ពុជា ចំនួន ២គ្រឿង ដោយកីឡាការិនី ឌី គឹមយាន, យ៉ន សោភ័ណ្ឌរស្មី និង ម៉ី ស្រីមាស។ ក្រុមកីឡាការ៉ាតេកម្ពុជា ១គ្រឿង ដោយកីឡាការិនី វ៉ាន់ ចរិយា និងក្រុមកីឡាគុនចម្រុះកម្ពុជា ១គ្រឿង ដោយកីឡាការិនី ចេង ដាលីន។

សមិទ្ធផលនេះ បានជួយឲ្យកម្ពុជា ឈរលេខរៀងទី៣៥ ក្នុងចំណោមអត្តពលកមកពី ៤៦ប្រទេស ដែលបានចូលរួម តែលទ្ធផលនេះ បានបំបែកកំណត់ត្រាចាស់ កាលពីឆ្នាំ២០២២ នៅប្រទេសចិន ដែលក្រុមអត្តពលិកកម្ពុជា ទទួលបានមេដាយសំរឹទ្ធ ១គ្រឿងប៉ុណ្ណោះ ។ រីឯកីឡាករ-កីឡាការិនីមួយចំនួន ទោះពុំទទួលបានមេដាយជូនជាតិ តែក៏បានបង្ហាញពីគុណផលល្អប្រសើរផងដែរ។

ចំណែកប្រទេសដណ្ដើមបានមេដាយច្រើនជាងគេ គឺក្រុមអត្តពលិកចិន ដែលឈ្នះមេដាយសរុប ៣៤១គ្រឿង (មាស ១៦៩, ប្រាក់ ៨៩ និងសំរឹទ្ធ ៨៣) លើម្ចាស់ផ្ទះជប៉ុន ដែលឈរលេខ២ ឈ្នះមេដាយសរុប ២៦៩គ្រឿង (មាស ៨៣, ប្រាក់ ៩៥ និងសំរឹទ្ធ ៩១) និងកូរ៉េងខាងត្បូង ឈរលេខ៣ ឈ្នះមេដាយសរុប ១៥០គ្រឿង (មាស៣៩, ប្រាក់ ៤៣ និងសំរឹទ្ធ ៦៨គ្រឿង។ ក្រៅពីនេះ ក៏មានអត្តពលិកបណ្ដាប្រទេសជាច្រើនទៀត ដែលដណ្ដើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ផងដែរ៕អត្ថបទ លី ឈុនឡា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia