ព័ត៌មាន
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំប្រជុំត្រៀមចូលរួម AIPA លើកទី៤៧ នៅប្រទេសហ្វីលីពីន ឱ្យទទួលបានជោគជ័យ នាំផលប្រយោជន៍ជូនប្រជាពលរដ្ឋនិងប្រទេសជាតិ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយសមាសភាពគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ក្នុងការត្រៀមចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/AIPA) លើកទី៤៧ នៅប្រទេសហ្វីលីពីន ក្នុងខែវិច្ឆិកាខាងមុខនេះ ឱ្យទទួលបានជោគជ័យ នាំមកនូវផលប្រយោជន៍ជូនប្រជាពលរដ្ឋ ប្រទេសជាតិ ក៏ដូចជាការលើកកម្ពស់កិត្យានុភាពប្រទេសជាតិនៅលើឆាកអន្តរជាតិផងដែរ។
កិច្ចប្រជុំនេះ បានផ្តោតសំខាន់លើការត្រៀមឯកសារនានា ឆ្លើយតបតាមរបៀបវារៈនិងកាលបរិច្ឆេទនៃមហាសន្និបាត ឱ្យបានគ្រប់ជ្រុងជ្រោយនិងល្អិតល្អន់។ សម្តេចប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា មហាសន្និបាតអន្តរសភាអាស៊ានគឺជាវេទិកាសំខាន់នៃការជួបជុំថ្នាក់ដឹកនាំបណ្តាសភាជាសមាជិកសមាគមអាស៊ាន និងបណ្តាសភាប្រទេសសង្កេតការណ៍រួមទាំងដៃគូអន្តរជាតិ ក្នុងការស្វែងរកផលប្រយោជន៍ជូនប្រជាពលរដ្ឋ ទាំងក្នុងតំបន់និងសកលលោក។
សម្តេចប្រធានរដ្ឋសភាបានថ្លែងអំណរគុណដល់សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា ក៏ដូចជាអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបានត្រៀមលក្ខណៈសម្បត្តិរួចរាល់ សម្រេចបានលទ្ធផលមួយចំនួន ដូចជាការរៀបចំសេចក្តីព្រាងសេចក្តីសម្រេចមួយចំនួនដើម្បីដាក់ចូលមហាសន្និបាត ជាដើម។
សម្តេចគូសបញ្ជាក់ថា ការត្រៀមលក្ខណៈសម្បត្តិរបស់គណៈប្រតិភូសភាកម្ពុជាឱ្យបានគ្រប់ជ្រុងជ្រោយ ល្អិតល្អន់ រួមទាំងការរៀបចំសមាសភាពប្រតិភូចូលរួមកិច្ចប្រជុំនានារបស់អាយប៉ានិងកិច្ចប្រជុំពាក់ព័ន្ធទំាងខ្លឹមសារ ទស្សនាទាន សិល្បៈ ជាដើមនោះ នឹងធ្វើឱ្យការចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ទទួលបានជោគជ័យ នាំនូវផលប្រយោជន៍ជូនប្រទេសជាតិនិងពលរដ្ឋ ក៏ដូចជាការលើកកម្ពស់កិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ។
តាមគម្រោង មហាសន្និបាតអាយប៉ាលើកទី៤៧ នឹងប្រារព្ធធ្វើពីថ្ងៃទី១៦ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សភាធានាឱ្យបាននូវអាស៊ាន មានសន្តិភាព វិបុលភាពដោយយកប្រជាពលរដ្ឋជាស្នូល”។
មហាសន្និបាតអាយប៉ាតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំដែលជាវេទិកាសភាដ៏សំខាន់នៅក្នុងតំបន់ ដើម្បីផ្តល់ឱកាសដល់តំណាងរាស្ត្រនៅក្នុងសហគមន៍អាស៊ានបានជួបជុំគ្នា ពិភាក្សា ផ្លាស់ប្តូរមតិ យោបល់ ទស្សនៈ និងស្វែងរកយុទ្ធសាស្ត្រនិងគន្លឹះថ្មីៗដើម្បីរួមចំណែកដល់ការលើកកម្ពស់វប្បធម៌សន្ទនា ការចរចានិងការដោះស្រាយបញ្ហាប្រឈមដោយសន្តិវិធី រួមចំណែកជាមួយអាស៊ានដែលជាស្ថាប័ននីតិប្រតិបត្តិក្នុងការឈានទៅសម្រេចឱ្យបានសហគមន៍អាស៊ានឆ្នាំ២០៤៥ សំដៅជំរុញការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងវិបុលភាព ដោយយកប្រជាជនជាស្នូល៕









-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន7 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន7 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន7 days agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម