ព័ត៌មាន
ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានកើនដល់ ៥០ម៉ឺននាក់ ដែលជាកម្លាំងចលករដ៏រឹងមាំសម្រាប់សេដ្ឋកិច្ចជាតិ
ភ្នំពេញ៖ ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា បានឈានដល់ ៥០ម៉ឺននាក់ ដែលបង្ហាញពីការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការជំរុញឱ្យអ្នកប្រកបមុខរបរក្រៅប្រព័ន្ធឱ្យចូលរួមក្នុងប្រព័ន្ធផ្លូវការ និងទទួលបានអត្ថប្រយោជន៍ និងការគាំទ្រពីរដ្ឋ។
ឯកឧត្តម ស៊ាង សុលក្ខណ៍ ទីប្រឹក្សា និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានឱ្យដឹងថា ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធរហូតមកដល់ពេលសម្រេចបាន៥០ម៉ឺននាក់ ដែលនេះជាសមទ្ធិផលដ៏សំខាន់ប្រទេសកម្ពុជា។តួលេខនេះ បានឆ្លុះបញ្ចាំងពីការកើនឡើងការយល់ដឹងរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអំពីសារអត្ថប្រយោជន៍នៃការចូលទៅប្រព័ន្ធផ្លូវការ និងទំនុកចិត្តរបស់ពួកគេមកលើការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ឯកឧត្តម បន្ថែមថា រាជរដ្ឋាភិបាលបានទទួលស្គាល់នៃអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺជាកម្លាំងចលករដ៏សំខាន់ទៅក្នុងសេដ្ឋកិច្ចជាតិតាមរយៈការបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ និងផ្តល់ការងារជូនប្រជាពលរដ្ឋមូលដ្ឋាន។ ជាមួយគ្នានេះ ពួកគេនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន រួមមាន ការទទួលបានអត្តសញ្ញាណជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ការមិនមានកាតព្វកិច្ចពន្ធ និងអនុគ្រោះពន្ធ, ការទទួលបានសេវាសុខាភិបាល (ប.ស.ស), ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស វិជ្ជាជីវៈ និងពង្រឹងសមត្ថភាព, លទ្ធភាពទទួលបានកម្ចីផ្លូវការដែលមានអត្រាការប្រាក់ទាប, ថែទាំសុខភាពសម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះ, ធានារ៉ាប់រង អាយុជីវិត, និងបណ្ណជំនួយថវិកាសម្រាប់ដំណោះស្រាយឌីជីថល។
ឯកឧត្តមបានបញ្ជាក់ទៀតថា លោក ឌុន ថន ដែលជាអាជីវករលក់ដូរនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជាអ្នកចុះឈ្មោះទី ៥០ម៉ឺន។ ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមថ្នាល់ឌីជីថលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធមានភាពងាយស្រួល និងចំណាយពេលលឿនរហ័ស។ ឯកឧត្តម បានលើកទឹកចិត្តដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមិនទាន់បានចុះឈ្មោះសូមអញ្ញើញទៅចុះឈ្មោះ ដើម្បីចាប់យកឱកាសនិងអត្ថប្រយោជន៍នានាដែលរាជរដ្ឋាភិបាលបានគិតគូរជូនពួកគេ ហើយ ការចុះឈ្មោះនេះ គឺត្រូវធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត មិនមានការបង់កម្រៃសេវាអ្វីទាំងអស់។
ឯកឧត្តមមានប្រសាសន៍ថា៖ «យើងខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏សំខាន់របស់បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។មិនថាប្អូបលក់ដូរតាមដងផ្លូវ អ្នករត់ម៉ូតូកង់បី ផលិតករខ្នាត់តូច និងអ្នកប្រកបរបរផ្ទាល់ខ្លួនគឺ ការងាររបស់បងប្អូនសុទ្ធតែមានតម្លៃសម្រាប់សេដ្ឋកិច្ចជាតិ»។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្ត “យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨” កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ យុទ្ធសាស្ត្រនេះមានគោលបំណងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ពង្រឹងភាពធន់តាមរយៈការផ្តល់នូវការគាំពារសង្គម និងអត្ថប្រយោជន៍ផ្សេងៗ ព្រមទាំងអភិវឌ្ឍវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់៕




-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម