ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងដែនដីជំរុញដល់មន្រ្ដីពន្លឿនការងារចែកបណ្ណដែលនៅសេសសល់ជូនប្រជាពលរដ្ឋឱ្យបានលឿន
ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី បានជម្រុញការងារចែកបណ្ណដែលនៅសេសសល់ជូនប្រជាពលរដ្ឋឱ្យបានលឿន ដែលបច្ចុប្បន្ន កំពុងអនុវត្តនៅការិយាល័យច្រកចេញ-ចូលតែមួយក្រុង/ ស្រុក ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលនៅសេសសល់ ធានាបាននូវបរិយាកាស គ្មានវិវាទក្នុងភូមិសាស្ត្រខេត្តកណ្តាល និងការធ្វើប្លង់គោលប្រើប្រាស់ដី ផែនការប្រើប្រាស់ដីនៅក្រុង/ស្រុកទាំង១៣ ក្នុងគោលដៅ គ្រប់គ្រង និងអភិវឌ្ឍន៍ដីឱ្យបានត្រឹមត្រូវ ចំទិសដៅ និងមានប្រសិទ្ធិភាព។
មានប្រសាសន៍ក្នុងពិធីបើក”សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧” របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល នាព្រឹកថ្ងៃទី ០៥.១០.២០២៦នេះ ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីបានអោយដឹងថា៖ ការគ្រប់គ្រងសំណង់ ទប់ស្កាត់សំណង់សាងសង់គ្មានលិខិតអនុញ្ញាត សំណង់សាងសង់ ខុសលិខិតអនុញ្ញាត និងជម្រុញអនុវត្តការងារលំនៅឋាន បន្តចងក្រង និងប្រមូលទិន្នន័យ សំណង់បណ្តោះអាសន្នលើដីរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធិភាព
ការចុះបញ្ជីដីបូរាណដ្ឋានឱ្យបានលឿន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ។ ក្រសួងបានជ្រើសរើសយកយុទ្ធសាស្ត្រនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តាមរយៈគណៈ
កម្មការសុរិយោដី : អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងការប្រើប្រាស់មន្ត្រីក្រសួង, និងក្រុមមេធាវី ស្ម័ត្រចិត្ត ក្រៅពីនេះក៏នៅមានយុទ្ធសាស្ត្រនៃការដោះស្រាយវិវាទតាមរយៈអង្គការសង្គមស៊ីវិលផងដែរ។
ឯកឧត្តមបន្ដថា៖ ដើម្បីរួមចំណែកបន្ថែមក្នុងការអនុវត្តនូវ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលផ្តោតលើការធ្វើកំណែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ជម្រុញ កំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំនូវផែនទីឯកភាពការងារ ដោយបានកំណត់នូវទិសដៅការងារមួយ ចំនួន៧ យ៉ាងច្បាស់លាស់ ធានាបាននូវសន្តិសុខនយោបាយ សន្តិសុខនិងសុវត្ថិភាពសេដ្ឋកិច្ច ផ្តល់ទំនុក ចិត្ត និងការជឿជាក់លើកម្ពុជា។
ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រី រាជការ និងបុគ្គលិកទាំងអស់នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្ដាល ដែល បានខិតខំប្រឹងប្រែងរៀបចំ និងបំពេញភារកិច្ចយ៉ាងសកម្ម ទទួលបានលទ្ធផលផ្លែផ្កាគួរឱ្យកត់សម្គាល់កន្លង មកនេះ ជាក់ស្តែងលើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលយើងបានប្រកាសបញ្ចប់យុទ្ធនាការ ទូទាំងខេត្ត នាខែកក្កដាកន្លងមក។ និងសូមថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន មន្ទីរ អង្គភាពពាក់ព័ន្ធ ជាពិសេសអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ គាំទ្រប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមសហការ ជាមួយក្រុមការងាររបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដើម្បីធានាបាននូវ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ចីរភាព ដែលជាផ្នែកមួយនៃការអនុវត្ត គោលនយោបាយយុទ្ធសាស្ត បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល លើវិស័យដីធ្លីប្រកបដោយជោគជ័យ។
ដោយ៖ សៅ យ៉ាម៉ង់




-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម