ព័ត៌មាន
គណៈប្រតិភូរដ្ឋសភាកម្ពុជាចូលរួមកិច្ចប្រជុំអាស៊ានបូកបី (ASEAN+3) និងកិច្ចប្រជុំក្រុមអាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Group Meeting) នៅមហាសន្និបាតសហភាពអន្តរសភាលើកទី១៥៣ក្នុងប្រទេសតង់ហ្សានី
តង់ហ្សានី៖ លោកជំទាវ ខេង សំវ៉ាដា អនុប្រធានគណៈកម្មការទី៧ និង ឯកឧត្តម ទី សុគន្ធ លេខា ធិការគណៈកម្មការទី៥ នៃរដ្ឋសភា នៅព្រឹក ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦បានអញ្ជើញចូលរួមកិច្ចប្រជុំពាក់ព័ន្ធចំនួនពីរ គឺ៖ កិច្ចប្រជុំអាស៊ានបូកបី (ASEAN+3) និងកិច្ចប្រជុំក្រុមអាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Group Meeting) នាមហាសន្និបាតសហភាពអន្តរសភា លើកទី១៥៣ (153rd IPU Assembly) នៅទីក្រុងអារ៉ូហ្សា ប្រទេសតង់ហ្សានី។
កិច្ចប្រជុំអាស៊ានបូកបី ដឹកនាំដោយសភា ប្រទេសវៀតណាម ដើម្បីធ្វើការពិនិត្យទៅលើខ្លឹមសាររបាយការណ៍កិច្ចប្រជុំអាស៊ានបូកបី កាលពីមហា សន្និបាតលើកទី១៥២។ អង្គប្រជុំបានសម្រេចប្រគល់ជូនសភានៃប្រទេសប្រ៊ុយណេដារូសាឡឹម ជាប្រធាននៃកិច្ចប្រជុំអាស៊ាន បូកបីសម្រាប់មហាសន្និបាត IPU លើកទី១៥៤ នាពេលខាងមុខ។
ចំពោះកិច្ចប្រជុំក្រុមអាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Group Meeting) ដែលដឹកនាំដោយ សភាប្រទេសប៊ូតាន ប្រព្រឹត្តទៅ ដោយមានរបៀបវារៈសំខាន់ៗរួមមាន ការអនុម័តរបៀបវារៈអនុម័តកំណត់ហេតុនៃកិច្ចប្រជុំលើកមុននៅប្រទេសទួកគីយេ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ , សេចក្តីរាយការណ៍ដោយសមាជិកក្រុមអាស៊ី-ប៉ាស៊ីហ្វិក ក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍ IPU ,របាយការណ៍ស្តីពីកិច្ចប្រជុំក្រុម ASEAN+3 ការបំពេញ បន្ថែមអាសនៈ ឬមុខតំណែងក្នុងមហាសន្និបាតIPUលើកទី ១៥៣ ,ការពិចារលើសំណើសុំបញ្ចូលរបៀបវារៈបន្ទាន់ (Emergency Items)ការតែងតាំងគណៈកម្មាធិការព្រាងសម្រាប់របៀបវារៈបន្ទាន់ និងកិច្ចការផ្សេងៗ។
ក្នុងកិច្ចប្រជុំនោះដែរ អង្គប្រជុំបាន ពិភាក្សាជាពិសេសលើការស្នើសុំបញ្ចូលរបៀបវារៈបន្ទាន់ ដែលពាក់ព័ន្ធទៅនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ។ មិនតែប៉ុណ្ណោះ កិច្ចប្រជុំក៏បានសម្រេចជ្រើសរើស ប្រទេសបង់ក្លាដែស ជាប្រធានបន្តវេនសម្រាប់កិច្ចប្រជុំក្រុមអាស៊ី-ប៉ាស៊ីហ្វិក ក្នុងមហា សន្និបាត IPU លើកទី១៥៤ និងបានជ្រើសរើសប្រទេសបង់ក្លាដែសជាតំណាងរបស់ក្រុមអាស៊ី-ប៉ាស៊ីហ្វិក នៅក្នុងគណៈកម្មាធិការប្រតិបត្តិរបស់ IPU ផងដែរ៕






-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម