ព័ត៌មាន
អនុប្រធានទី១ CDC លើកទឹកចិត្តឱ្យ IARD ជួយអប់រំសាធារណៈ និងការទប់ស្កាត់គ្រឿងស្រវឹងហួសកម្រិត
មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកទឹកចិត្តឱ្យ IARD បន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័ន និងវិស័យ ឯកជនពាក់ព័ន្ធរបស់កម្ពុជា ដើម្បីរៀបចំកម្មវិធីអប់រំសាធារណៈ ការទប់ស្កាត់ការបរិភោគគ្រឿងស្រវឹងហួសកម្រិតកំណត់ និងលើកកម្ពស់ ការទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនឯកជន។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Julian Braithwaite នាយកប្រតិបត្តិ និងជា ប្រធានសម្ព័ន្ធអន្តរជាតិ សម្រាប់ការទទួលទានគ្រឿងស្រវឹងដោយការទទួលខុសត្រូវ (IARD), ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែង នូវការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្ម និងការប្តេជ្ញាចិត្តរបស់ IARD ក្នុងការលើកកម្ពស់ការយល់ដឹងអំពីការ បរិភោគគ្រឿងស្រវឹង ដោយទទួលខុសត្រូវ ការកាត់បន្ថយផលប៉ះពាល់អវិជ្ជមានក្នុងសង្គម និងការជួយជំរុញស្តង់ដារប្រតិបត្តិការ ប្រកបដោយការទទួលខុសត្រូវ ក្នុងឧស្សាហកម្មគ្រឿងស្រវឹងនៅលើឆាកអន្តរជាតិ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរថា រាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុកវិស័យឯកជនជាដៃគូមិនអាច ខ្វះបាន ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ។ រាជរដ្ឋាភិបាលបានបង្កើតយន្តការសន្ទនាផ្ទាល់ ជាមួយវិស័យឯកជនត្រង់ទៅត្រង់ មក ដោយតម្លាភាព និងជាទៀងទាត់រួមមាន វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF), កិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជន (P-PSD) រៀងរាល់៦ខែម្តង, ជំនួបទទួលទានអាហារពេលព្រឹកធុរកិច្ច រវាងរដ្ឋនិងវិស័យឯកជន (P-PSBB) រៀងរាល់២ខែម្តង និងគំនិត ផ្តួចផ្តើមថ្មីចុងក្រោយបំផុត គឺកម្មវិធី Open Day with DPM។ យន្តការទាំងនេះគឺជាស្ពានឆ្លើយតប និងដោះស្រាយរាល់បញ្ហាប្រឈម សំណូមពរ និងកង្វល់របស់វិនិយោគិនបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាបាននូវបរិយាកាសធ្វើធុរកិច្ចប្រកប ដោយការទុកចិត្ត និងភាពស្និទ្ធស្នាលបំផុត។
លោក Julian Braithwaite បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចំណាយពេលវេលាដ៏មានតម្លៃ របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងបានជម្រាបជូនអំពីគោលនយោបាយសកម្មភាពចម្បងៗ និងកិច្ចសហប្រតិបត្តិការរបស់ IARD ជាមួយបណ្តា ប្រទេសនានាក្នុងតំបន់ និងពិភពលោក។ លោកប្រធាននាយកប្រតិបត្តិ បានលើកឡើងពីយុទ្ធសាស្ត្រការងាររបស់ខ្លួននាពេលអនាគត ដែលផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែជិតស្និទ្ធបន្ថែមទៀត ជាមួយក្រុមហ៊ុនក្នុងតំបន់ ដើម្បីបង្កើនប្រសិទ្ធភាព សកម្មភាពការងាររបស់ខ្លួន។
ក្នុងជំនួបនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រនិងលើកកម្ពស់សុខុមាល- ភាពសង្គម សុវត្ថិភាពសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងបានលើកទឹកចិត្តដល់ IARD បន្តធ្វើកិច្ចសហ- ប្រតិបត្តិការជិតស្និទ្ធជាមួយក្រសួង-ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធរបស់កម្ពុជា ក្នុងការរៀបចំកម្មវិធីអប់រំសាធារណៈការទប់ស្កាត់ ការបរិភោគគ្រឿងស្រវឹងហួសកម្រិតកំណត់ និងលើកកម្ពស់ការទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនឯកជន (CSR)៕អត្ថបទ៖ សុន រ៉ាឌី








-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន5 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship