ព័ត៌មាន
អាជ្ញាធរ និងពលរដ្ឋរួមគ្នាប្រារព្ធពិធីបុណ្យដាក់បិណ្ឌ-ភ្ជុំបិណ្ឌនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក
នៅថ្ងៃទី៦ ខែតុលា ត្រូវនឹងថ្ងៃទី១០រោច ខែភទ្របទ ព.ស ២៥៧០ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក បានប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ បំណងបើកឱកាសឲ្យសាធារណៈជនធ្វើបុណ្យឧទ្ទិសកុសលជូនដល់បុព្វការីជន និងវិញ្ញាណក្ខន្ធជនរងគ្រោះដែលបាត់បង់ជីវិត ក្នុងសម័យខ្មែរក្រហម និងវីរៈកងទ័ពខ្មែរដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិ ការពារទឹកដី នៅតាមតំបន់ព្រំដែន។
មន្ត្រីតាមសង្កាត់នៅខ័ណ្ឌដង្កោ និងប្រជាពលរដ្ឋនានា រាជធានីភ្នំពេញ បានថ្លែងថា នៅថ្ងៃនេះ រដ្ឋបាលសាលាខណ្ឌដង្កោ មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក បានរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌដោយមានកិច្ចសូត្រមន្ត និង រាប់បាត្រព្រះសង្ឃចំនួន ២៣អង្គ និមន្តមកពីតាមវត្តចំនួន២៣វត្ត ក្នុងខណ្ឌដង្កោ ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជន និងវិញ្ញាណក្ខន្ធជនរងគ្រោះដែលបាត់បង់ជីវិតជាង៣លាននាក់នៅទូទាំងប្រទេស ក្នុងនោះមានជាង២ម៉ឺននាក់ បានបាត់បង់ជីវិតនៅក្នុងទីតាំងជើងឯក ក្នុងសម័យខ្មែរក្រហម ។
តាមរយៈការធ្វើបុណ្យបិណ្ឌភ្ជុំបិណ្ឌនេះដែរ ពលរដ្ឋវ័យចាស់នានា ដែលទទួលបានបទពិសោធន៍ដ៏ជូចត់ ឈឺចាប់ ក្នុងរបបខ្មែរក្រហមនោះ បានអំពាវនាវ យុវជនជំនាន់ក្រោយរួមគ្នា ថែរក្សាសុខសន្តិភាព ការពាររាល់សមិទ្ធិផលដែលរាជរដ្ឋាភិបាលខំប្រឹងកសាងបានរហូតដល់បច្ចុប្បន្ន និងបន្តធ្វើខ្លួនជាធនធានមនុស្សល្អ ពិសេសរួមគ្នាចូលរួមបំពេញកាតព្វយោធា ដើម្បីជំរុញប្រទេសជាតិបន្តការរីកចម្រើន និងមានភាពរឹងម៉ាំ។
សូមបញ្ជាក់ថា កម្ពុជា នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថា របបប្រល័យពូជសាសន៍ ប៉ុល ពត គិតចាប់ពីថ្ងៃទី១៧ មេសា ១៩៧៥ ដល់ថ្ងៃទី៦ មករា ១៩៧៩ បានធ្វើទុក្ខទារុណកម្ម កាប់សម្លាប់ប្រជាជនកម្ពុជាយ៉ាងសាហាវព្រៃផ្សៃអស់ជាង៣លាននាក់ ហើយបើតាម លោកស្រី រស់ សុភារ៉ាវី ប្រធានមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក បានឲ្យដឹងដែរថា តាមរយៈការប្រារព្វពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ក៏មានបំណងសំខាន់លើកតម្កើងការគោរពវិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះបានស្លាប់ក្នុងសម័យប៉ុល ពត លើកតម្កើងការរំឭកដល់ជនរងគ្រោះ ការស្តារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ , ប៉ះប៉ូវការឈឺចាប់ខាងផ្លូវចិត្តនិងផ្នែកសង្គមរបស់ជនរងគ្រោះនិងក្រុមគ្រួសារ, ចូលរួមចំណែកដល់ ការផ្សះផ្សាជាតិនិងជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា, ក៏ដូចលើកកម្ពស់ការផ្សព្វផ្សាយនិងការយល់ដឹង អំពីអំពើឃោរឃៅដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យកុំឱ្យកើតមានឡើងសាជាថ្មី៕រូបអត្ថបទ ស៊ុម សុខជា










-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន5 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship