ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញ បើកសិក្ខាសាលាថ្នាក់ជាតិស្តីពីការត្រៀមលក្ខណៈជាយុទ្ធសាស្ត្រ និងភាពធន់សម្រាប់ដំណើរការវាយតម្លៃអញ្ញមញ្ញរបស់ក្រុមការងារហិរញ្ញវត្ថុ (FATF)
ភ្នំពេញ៖ នាព្រឹក ថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន គ.ស.ហ. បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពីការត្រៀមលក្ខណៈជាយុទ្ធសាស្ត្រ និងភាពធន់សម្រាប់ដំណើរការវាយតម្លៃអញ្ញមញ្ញរបស់ក្រុមការងារហិរញ្ញវត្ថុ (FATF) ដោយមានការចូលរួមពី ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី និង ជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, លោក T. Raja Kumar អតីតប្រធានក្រុមការងារហិរញ្ញវត្ថុ (FATF) និងឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក គ.ស.ហ. និងជាតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។
សិក្ខាសាលាថ្នាក់ជាតិនេះ រៀបចំឡើងដើម្បីផ្សព្វផ្សាយ និង បណ្តុះបណ្តាលដល់ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួង ស្ថាប័ន ដែលទទួលបន្ទុកលើការងារប្រឆាំងការសម្អាតប្រាក់, ការប្រឆាំងហិរញ្ញប្បទានភេរវកម្ម និង ការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ អំពី (ទី១)-គោលនយោបាយ និង ស្តង់ដាបច្ចេកទេសរបស់ក្រុមការងារហិរញ្ញវត្ថុ FATF ពាក់ព័ន្ធនឹងលទ្ធផលជាក់ស្តែង (Immediate Outcomes – IOs) នីមួយៗ និង (ទី២)-ដំណើរការនៃការវាយតម្លៃអញ្ញមញ្ញ (Mutual Evaluation) របស់ក្រុមការងារហិរញ្ញវត្ថុ FATF និង របស់ក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកស្តីពីការសម្អាតប្រាក់ (APG) ជាពិសេស ការវិវត្ត និង បច្ចុប្បន្នភាពនៃនីតិវិធីនៃការវាយតម្លៃអញ្ញមញ្ញសកលជុំទី ៥ សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការរៀបចំរបាយការណ៍ និង ឯកសារចាំបាច់នានា ពិសេស ការត្រៀមលក្ខណៈសម្រាប់ការវាយតម្លៃអញ្ញមញ្ញ នៅឆ្នាំ២០២៨-២០២៩ ខាងមុខនេះ ក៏ដូចជា លើកកម្ពស់សមត្ថភាពរបស់មន្ត្រីអនុវត្តច្បាប់ និងប្រសិទ្ធភាពនៃកិច្ចសម្របសម្រួលក្នុងចំណោមក្រសួង ស្ថាប័នពាក់ព័ន្ធ។
សិក្ខាសាលាថ្នាក់ជាតិនេះ ប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ទី៨ ខែតុលា ឆ្នាំ២០២៦ ដោយមាន លោក T. Raja Kumar ជាវាគ្មិនកិត្តិយស ដែលលោកធ្លាប់ជាអតីតប្រធានក្រុមការងារហិរញ្ញវត្ថុ (FATF) (២០២២-២០២៤) ហើយមានចំណេះដឹងទូលំទូលាយ និងបទពិសោធន៍ជាច្រើនឆ្នាំ លើការងារប្រឆាំងការសម្អាតប្រាក់, ការប្រឆាំងហិរញ្ញប្បទានភេរវកម្ម និង ការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ពិសេស លើការងារវាយតម្លៃអញ្ញមញ្ញរបស់ក្រុមការងារហិរញ្ញវត្ថុ។ សិក្ខាសាលានេះ បែងចែកជា ២ កម្រិត គឺ (១)-កម្រិតនយោបាយ សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ និង (២)-កម្រិតបច្ចេកទេស សម្រាប់មន្ត្រីរាជការនៃក្រសួង ស្ថាប័នពាក់ព័ន្ធ ពិសេស មន្ត្រីអនុវត្តច្បាប់៕








-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន5 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ