ព័ត៌មាន
មន្រ្តីបរិស្ថានប្រចាំការក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ធ្វើការបង្រ្កាបបទល្មើសធនធានធម្មជាតិនិងឃាត់ខ្លួនជនសង្ស័យ០១នាក់
មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ប្រចាំការនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ បានសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ បង្ក្រាបបទល្មើសធនធានធម្មជាតិ(ដឹកជញ្ជូនឈើអារ) ដោយគ្មានការអនុញ្ញាត នៅចំណុចភូមិក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ក្រុមការងារបានឃាត់ឃ្លួន ជនសង្ស័យ ឈ្មោះ ចិន សុខ ភេទប្រុស អាយុ ៤៦ឆ្នាំ រស់នៅភូមិថ្មី ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចបានដកហូត វត្ថុតាងល្មើសមាន រថយន្តម៉ាកសាំងយ៉ុង ពណ៌ស ចំនួន ១គ្រឿង, ឈើអាប្រភេទម្រេញចំនួន ៣៦សន្លឹក និងទូរស័ព្ទចំនួន ១គ្រឿង ចំពោះវត្ថុតាងល្មើសរថយន្ត ឈើអា និងទូរស័ព្ទចំនួន១គ្រឿង។ ក្រុមការងារបានរក្សាទុកវត្ថុតាងនៅស្នាក់ការឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដោយឡែកជនល្មើស ត្រូវបានកសាងសំណុំរឿង តាមនីតិវិធីច្បាប់ដើម្បីបញ្ជូនទៅតុលាការ ស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិ។


-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន7 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន6 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
ព័ត៌មាន6 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ