ព័ត៌មាន
សម្តេចធិបតី៖ រដ្ឋាភិបាលយកចិត្តទុកដាក់ឧបត្ថម្ភថវិកាដល់គ្រួសាររងគ្រោះខូចខាតផ្ទះនៅជម្លោះព្រំដែន
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងឧបត្ថម្ភការដល់គ្រួសារដែលបានរងគ្រោះនៅជម្លោះព្រំដែនតាមរយៈការផ្ដល់ប្រាក់ឧត្ថម្ភប្រចាំខែ ផ្ដល់សំណងចំពោះពលរដ្ឋដែលរងគ្រោះខូចខាតផ្ទះទាំងស្រុង និងខូចខាតតិចតួច និងបានដាក់ចេញគោលនយោបាយជាច្រើនទៀតដើម្បីជួយសម្រាលបន្ទុកដល់ពលរដ្ឋ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត នៅព្រឹកថ្ងៃពុធ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះនៅ OCIC។
ក្នុងឱកាសនោះសម្ដេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការផ្តល់ប្រាក់ឧបត្ថម្ភ និងដោះស្រាយបញ្ហាដីធ្លីផ្ទះសម្បែងជូនប្រជាពលរដ្ឋរងគ្រោះ ព្រមទាំងជនភៀសសឹកនៅតាមបន្ទាត់ព្រំដែន។
សម្ដេចបានថ្លែងថា៖« រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភថ្លៃជួសជុលផ្ទះ១ខ្នងចំនួន ២០លានរៀលចំពោះផ្ទះខ្ទេចខ្ទីដោយសារសង្គ្រាមថៃឈ្លានពាន, ១២លានរៀលចំពោះផ្ទះខូចកម្រិតធម្មតា, ២លានរៀលចំពោះផ្ទះខូចតិចតួច។ ក្នុងនោះមានពលរដ្ឋ ១៦០៦គ្រួសារទទួលបានការឧបត្ថម្ភនេះ និងអត្ថប្រយោជន៍ផ្សេងទៀត»។
សូមជម្រាបថា រាជរដ្ឋាភិបាលបានចំណាយថវិកាប្រមាណ ៥៩ លានដុល្លារអាមេរិក ក្នុងការសាងសង់ផ្ទះជិត ៥,០០០ ខ្នង ជូនដល់ជនភៀសសឹក។ ខណៈរដ្ឋក៏បានប្រើប្រាស់ថវិកាជាតិ និងមូលនិធិផ្សេងៗដើម្បីស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន និងសាធារណៈដែលរងការខូចខាត (ដូចជា សាលារៀន និងមន្ទីរពេទ្យ)៕












-
ព័ត៌មាន7 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន6 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
ព័ត៌មាន6 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន7 days agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន