ព័ត៌មាន
សម្ដេចធិបតី៖ កម្លាំងសាមគ្គីជាតិបានជួយសង្គ្រោះពលរដ្ឋភៀសសឹកខ្មែរប្រមាណ៧០ម៉ឺននាក់ក្នុងគ្រាសង្គ្រាម
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងរំលឹកថា កម្លាំងសាមគ្គីជាតិពីគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស បានជួយពលរដ្ឋខ្មែរដែលរត់គេចពីសង្គ្រាមឈ្លានពានប្រមាណ៧០ម៉ឺននាក់។
ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ២ ០០១អង្គ/នាក់ នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី០៨ ខែតុលា នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងអំពីកម្លាំងសហការយ៉ាងល្អរវាងប្រជាពលរដ្ឋខ្មែរ សប្បុរសជន ព្រះសង្ឃ អាជ្ញាធរ ទាហាន ទាំងក្នុង និងក្រៅប្រទេស ក្នុងការជួយសង្គ្រោះពលរដ្ឋដែលបានគេចខ្លួនពីផ្ទះសម្បែង ដោយសារការវាយប្រហាររបស់យោធាថៃ។
សម្ដេចធិបតី បានបញ្ជាក់ថា ការសហការ ការចូលរួមរបស់ប្រជាពលរដ្ឋ សប្បុរសជន ព្រះតេជព្រះគុណព្រះសង្ឃគ្រប់កន្លែង ទាំងក្នុងប្រទេស និងក្រៅប្រទេស បូកជាមួយនឹងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន បានជួយសង្គ្រោះអាយុជីវិតប្រជាជនប្រមាណ៧០ម៉ឺននាក់ ដែលបានរត់ចេញពីផ្ទះសម្បែងដោយសារសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ។
សម្ដេចធិបតី បានបញ្ជាក់ថា បន្ថែមថា ដូច្នេះ ខ្ញុំជឿជាក់ថា អ្នកព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង ឧត្តរមានជ័យ ពោធិ៍សាត់ កោះកុង ដែលមានជនភៀសសឹក៧០នាក់រត់ទៅដល់ខេត្តកំពង់ស្ពឺ សៀមរាប ទៅរកជម្រកសុវត្ថិភាព។ ហើយបើវាយគ្នាលើស២១ថ្ងៃ ខ្ញុំថាមិនតិចជាងមួយលានទេ បើវាយគ្នាមកដល់ពេលនេះ៨ខែក្រោយ ។ បើយើងជ្រើសយកសង្គ្រាម មិនទាន់ចប់ទេ។ ប្រទេសតូច ក៏មានដៃវ៉ៃវិញដែរ ប្រជាពលរដ្ឋខ្មែរ មិនកំសាកទេ តែថ្នាក់ដឹកនាំមិនចង់រុញមនុស្សទៅស្លាប់ទេ។
សម្ដេចធិបតី បានបញ្ជាក់ថារាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ជាខ្លាំងក្នុងការដោះស្រាយបញ្ហាជួយប្រជាពលរដ្ឋ ការពារទឹកដី ក្នុងគ្រាមានបញ្ហាផ្ទួនៗនេះ ខណៈប្រឈមនឹងបញ្ហាសេដ្ឋកិច្ចសកលលោក កម្ពុជាក៏លំបាក ជាពិសេសបញ្ហាជម្លោះព្រំដែន ដែលបាននិងកំពុងបង្កការលំបាកដល់អ្នកព្រំដែន សង្គ្រាមបិទព្រំដែន និងបច្ចុប្បន្ន គឺទឹកជំនន់៕




-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន7 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន
-
ព័ត៌មាន7 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ